ប៉ុន្មានឆ្នាំកន្លងទៅ ទម្លាប់នេះនៅបានថែរក្សានិងពង្រីកប្រៀបដូចនិមិត្តរូបមួយនៃការផ្សារភ្ជាប់រវាងបុគ្គលជាមួយនឹងវត្តអារាម រវាងពុទ្ធចក្រនិងអាណាចក្រ។

វត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) រៀបចំស្ទូងសំណាបក្នុងអំពកស្រែនៅខាងក្រោយបរិវេណវត្ត។ នៅដើមរដូវកាល បងប្អូនជនជាតិ ខ្មែរ បានប្រមូលផ្តុំគ្នាមកវត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) ដើម្បីធ្វើពិធីកិច្ចនិងធ្វើការស្ទូងសំណាបនៅស្រែវត្តជាមួយគ្នា។
គ្មាននរណាប្រើនរណាឡើយ តាំងពីមនុស្សចាស់ដល់យុវជន នារី នរណាៗ ក៏ចូលរួមកម្លាំងពលំដោយស្ម័គ្រចិត្តនិងសុទ្ធចិត្ត។ អ្នកខ្លះក៏រវល់ភ្ជួររាស់ អ្នកខ្លះទៀតក៏រៀបចំពូជសំណាប អ្នកខ្លះទៀតក៏ចុះស្រែស្ទូង។ល។ ទាំងអស់សុទ្ធតែប្រព្រឹត្តឡើងក្នុងបរិយាកាសសោមនស្សរីករាយដូចជាថ្ងៃបុណ្យធំមួយរបស់ភូមិស្រុកអ៊ីចឹង។

ការស្ទូងសំណាបមិនត្រឹមតែជាការងារផលិតស្បៀងអាហារតែមួយមុខប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពីកុសលផលបុណ្យទៀតផង ជាឱកាសសម្រាប់បងប្អូនជនជាតិ ខ្មែរ សាងបុណ្យកុសល បញ្ញើជំនឿក្នុងជីវភាពដ៏សុខសាន្ត រដូវកាលផ្តល់ផលទ្វេដង។ នេះក៏ជាឱកាសសម្រាប់សហគមន៍កាន់តែរាប់អានគ្នាស្អិតល្មួតថែមទៀត យុវជន តរុណវ័យមានឱកាសយល់ដឹងបន្ថែមទៀតអំពីវប្បធម៌ប្រពៃណី ផ្តើមពីនោះចិញ្ចឹមបំប៉នស្មារតីកតញ្ញុតាធម៌និងថែរក្សាអត្តសញ្ញាណជនជាតិ៕
ផលិតដោយ៖ អានហៀវ - ធូហឿង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់