ដោយមានសហករណ៍ជាង ៥០០ និងក្រុមសហករណ៍រាប់ពាន់កំពុងដំណើរការ វិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត វិញឡុង កំពុងវិវឌ្ឍខ្លួនយ៉ាងខ្លាំងក្លា ក្លាយជាមូលដ្ឋានបង្អែកដ៏រឹងមាំសម្រាប់កសិកម្មប្រកបដោយចីរភាព។ ផ្តើមពីគំរូផលិតកម្មសរីរាង្គ ការដាំដំណាំឆ្លាស់គ្នារហូតដល់តភ្ជាប់ "៤ មជ្ឈដ្ឋាន" សេដ្ឋកិច្ចសហករណ៍មិនត្រឹមតែជួយកសិករបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កសិកម្មបៃតង និងទំនើប រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់។
សហករណ៍ដាំជីររណារឆ្លាស់គ្នាក្នុងចម្ការដូងនៅភូមិ សុក ឃុំ តឹនអាន ខេត្ត វិញឡុង
កម្មការិនីនៅក្រុមសហករណ៍ដាំជីររណារឆ្លាស់គ្នាក្នុងចម្ការដូងនៅភូមិ សុក ឃុំ តឹនអាន ខេត្ត វិញឡុង មានប្រាក់ចំណូលប្រហែល ២០០.០០០ ដុងក្នុងមួយថ្ងៃ
ជាមួយនឹងការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រពីគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ ផ្នែកព្រមទាំងស្មារតីសកម្ម និងច្នៃប្រឌិតរបស់សហករណ៍នីមួយៗ សេដ្ឋកិច្ចសមូហភាព វិញឡុង កំពុងបញ្ជាក់ពីតួនាទីរបស់ខ្លួនជាមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកដល់ការកសាងមាតុភូមិ វិញឡុង ឱ្យកាន់តែសម្បូរសប្បាយ អរិយធម៌ និងអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វា
ប្រែសម្រួល៖ សឺនហេង