ទីក្រុង ហូជីមិញថ្មី៖ ការអភិវឌ្ឍកំពង់ផែសមុទ្រទៅជាមជ្ឈមណ្ឌលសមុទ្រអន្តរជាតិ

ទីក្រុង ហូជីមិញ កំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រទឹកជ្រៅដោយអនុវត្តតាមគំរូនៃ “មជ្ឈមណ្ឌលធំសម្បើម” ជើងទឹកតភ្ជាប់ជាមួយនឹង logistics និងហិរញ្ញវត្ថុអន្តរជាតិ។ គោលដៅគឺនាំយកទីក្រុងក្លាយជាច្រកទ្វារពាណិជ្ជកម្មសកល មិនត្រឹមតែរឹងមាំក្នុងការគ្រប់គ្រងទំនិញប៉ុណ្ណោះទេថែមទាំងក្លាយជាមជ្ឈមណ្ឌលសេវាកម្មផ្លូវសមុទ្រ - logistics - ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។

ការតភ្ជាប់ដើម្បីបង្កើតសក្តានុពលថ្មីសម្រាប់មជ្ឈមណ្ឌលសមុទ្រ

ទីក្រុង ហូជីមិញ ដោយមានឧត្តមភាព “មុខចំណង” នៃបណ្ឌុំកំពង់ផែទឹកជ្រៅ កាយមែប - ធីវ៉ាយ និងប្រព័ន្ធកំពង់ផែចំនួន ៨៩ បន្ទាប់ពីការច្របាច់បញ្ចូលគ្នា កំពុងប្រឈមមុខនឹងឱកាសស្ទុះផ្លោះដើម្បីក្លាយជាមជ្ឈមណ្ឌលនាវាចរណ៍ខ្នាតអន្តរជាតិ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍កំពង់ផែសមុទ្ររបស់ទីក្រុងមិនបញ្ឈប់ត្រឹមសកម្មភាពផ្ទុកលើកដាក់ និងដឹកជញ្ជូនទំនិញបែបប្រពៃណីនោះទេ ថែមទាំងបើកទូលាយខ្សែសង្វាក់នៃសេវាកម្មតម្លៃបន្ថែមដូចជា ការចាក់ប្រេងឥន្ធនៈ ការផ្គត់ផ្គង់កប៉ាល់ ការថែទាំបច្ចេកទេស ហិរញ្ញវត្ថុ ធានារ៉ាប់រងផ្លូវសមុទ្រ logistics រក្សាភាពត្រជាក់ ការដឹកជញ្ជូនទំនិញតាមសមុទ្រ (ICD) និងការចែកចាយក្នុងទីក្រុង។ ការបង្កើតប្រព័ន្ធអេកូឡូស៊ីសេវាកម្មផ្លូវសមុទ្រ និងហិរញ្ញវត្ថុនេះនឹងរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុង ហូជីមិញ នាពេលអនាគត។

dc3754593410dd4e8401.jpg
ការបង្កើតប្រព័ន្ធអេកូឡូស៊ីសេវាកម្មហិរញ្ញវត្ថុផ្លូវសមុទ្រនឹងរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

បន្ទាប់ពីការច្របាច់បញ្ចូលគ្នាជាមួយខេត្ត ប៊ិញយឿង និងបារៀ – វូងតាវ ទីក្រុង ហូជីមិញ បានក្លាយជាតំបន់ទីក្រុងពិសេសមួយមានឆ្នេរសមុទ្រជាប់គ្នាលាតសន្ធឹងពី កឹនយ៉ើ – វូងតាវ – ហូត្រាម – កុនដាវ។ លំហសមុទ្របើកចំហបង្កើតជាគុណប្រយោជន៍ដ៏កម្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដ៏ទូលំទូលាយ ក្នុងនោះទីក្រុងក៏បានកំណត់វិស័យសំខាន់ៗចំនួនបីគឺ៖ សេដ្ឋកិច្ចសមុទ្រ និង logistics ឥន្ធនៈឧស្ម័ន – ថាមពល – ថាមពលកកើតឡើងវិញ ទេសចរណ៍ – ទីក្រុងសមុទ្រ។

ក្នុងចំណោមសសរស្តម្ភទាំងបីនេះ សេដ្ឋកិច្ចសមុទ្រ និង logistics ត្រូវបានចាត់ទុកថាជា “គ្រឿងចក្រកំណើន” នៅពេលទីក្រុងកំណត់ទិសដៅបង្កើតបណ្ឌុំកំពង់ផែ- logistics ឆ្លាតវៃ កាយមែប - ធីវ៉ាយ - កឹនយ៉ើ តាមគំរូនៃកំពង់ផែឌីជីថលដំណើរការលើមូលដ្ឋានគ្រឹះទិន្នន័យធំ (Big Data) និងមជ្ឈមណ្ឌលសម្របសម្រួលឌីជីថល។ គោលដៅគឺដើម្បីកសាងមជ្ឈមណ្ឌល logistics សមុទ្រឈានមុខគេនៅអាស៊ីអាគ្នេយ៍ តភ្ជាប់ដោយផ្ទាល់ទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

បច្ចុប្បន្ននេះ logistics មានអត្រាចំនួន ១០ - ១៥% នៃផលិតផលក្នុងស្រុកសរុបរបស់ទីក្រុង ហូជីមិញ ប៉ុន្តែនៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍ។ ទំនិញប្រហែល ៧០% ពីផ្លូវកាយមែប – ធីវ៉ាយ កំពុងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងតាមផ្លូវទឹក រួមចំណែកដល់ការកាត់បន្ថយសម្ពាធលើផ្លូវថ្នល់ ហើយបើកឱកាសក្នុងការបង្កើតតំបន់ភស្តុភារកម្មក្រោយកំពង់ផែតាមបណ្តោយទន្លេ សៃហ្គន – ទន្លេ ដុងណៃ។

បណ្តាមូលដ្ឋានដូចជា គូជី យ៉ូវទៀង និង អានតៃ មានសមត្ថភាពទទួលកប៉ាល់ដឹកទំនិញលើសពី ១០០TEU ក្លាយជា "កំពង់ផែខាងក្រោយ" ដំណរភ្ជាប់ដោយផ្ទាល់ទៅកាន់សួនឧស្សាហកម្ម - តំបន់កែច្នៃនាំចេញ - មជ្ឈមណ្ឌលចែកចាយក្នុងទីក្រុង។

ប្រសិនបើត្រូវបានទាញយកប្រកបដោយប្រសិទ្ធភាព តំបន់នេះអាចបង្កើតជាខ្សែសង្វាក់ដឹកជញ្ជូនផ្លូវទឹក-ផ្លូវដែក-ផ្លូវគោក ជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងបង្កើនភាពប្រកួតប្រជែងនៃទំនិញ។

នៅ​តាម​តំបន់ផ្ទៃរាប ខេត្ត​ព្រះ​សីហនុ (កម្ពុជា) បច្ចុប្បន្ន​ទទួល​បាន​តែ​កប៉ាល់​ដែល​មាន​ទម្ងន់​ក្រោម ៥០.000 តោន​ប៉ុណ្ណោះ ហើយ​ទំនិញ​ភាគច្រើន​នៅ​តែ​ត្រូវ​បាន​ឆ្លងកាត់​ប្រទេស​សិង្ហបុរី ឬ​កំពង់ផែឡាំចាបាំង (Laem Chabang) (ប្រទេស ថៃ) មាន​ទិន្នផល​ប្រហែល ២ លាន TEUក្នុងមួយឆ្នាំ។

ប្រសិនបើទីក្រុង ហូជីមិញ អាចរចនាផ្លូវដឹកជញ្ជូនដ៏ល្អប្រសើរ និងភ្ជាប់សេវាកម្មកំពង់ផែនៅក្នុងបណ្តុំ កាយមែប - ធីវ៉ាយ ទីក្រុងនេះអាចទាក់ទាញទំនិញដឹកជញ្ជូនពីអនុតំបន់មេគង្គបានទាំងស្រុង កាត់បន្ថយការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក - អឺរ៉ុប និងបង្កើនការទាក់ទាញអន្តរជាតិ។

លោក វ៉ូនិញ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Gemadept បានអោយដឹងថា ចាំបាច់ត្រូវដំណរភ្ជាប់កំពង់ផែទាំងអស់នៅក្នុងបណ្តុំកំពង់ផែ កាយមែប - ធីវ៉ាយ ទៅជាបណ្តាញកំពង់ផែ មានទំនាក់ទំនងគ្នាទៅវិញទៅមក ចែករំលែកហេដ្ឋារចនាសម្ព័ន្ធ ទិន្នន័យ និងសេវាកម្ម ជំនួសឱ្យការដំណើរការដោយឡែកពីគ្នាទៅតាមអ្នកវិនិយោគម្នាក់ៗ។ ជាមួយគ្នានេះ ចាំបាច់ត្រូវ “ធ្វើឱ្យប្រសើរឡើងនូវផលិតផលកំពង់ផែ” ពីសេវាកម្មផ្ទុក និងដឹកជញ្ជូនទំនិញ ទៅជាសេវាកម្មពេញលេញមួយរួមមាន៖ ការផ្គត់ផ្គង់ប្រេងឥន្ធនៈ (bunkering) ការផ្គត់ផ្គង់កប៉ាល់ (ship supply) ការជួសជុលអណ្តែតទឹក ការធានារ៉ាប់រងសមុទ្រ និងហិរញ្ញប្បទានពាណិជ្ជកម្ម។

លោក វ៉ូ និញ បានចែករំលែកថា៖ “ជារៀងរាល់ខែ មានកប៉ាល់ធំៗជាង ១០០ គ្រឿងមកចុះចតតំបន់ កាយមែប – ធីវ៉ាយ។ ប្រសិនបើសេវាកម្មដឹកជញ្ជូនកប៉ាល់ទាំងអស់ត្រូវបានអនុវត្តត្រឹមត្រូវនៅទីក្រុង ហូជីមិញ ប្រាក់ចំណូលពីសេវាកម្មនឹងលើសពីប្រាក់ចំណូលពីការដឹកជញ្ជូនទំនិញទៅទៀត”។

យោងតាមលោក និញ ដើម្បីធ្វើដូច្នេះ ទីក្រុង ហូជីមិញ ត្រូវការចំណុចសម្របសម្រួលបង្រួបបង្រួមឯកភាព គ្រប់គ្រងកាលវិភាគកប៉ាល់ ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងស្តង់ដារទិន្នន័យ ហើយក្នុងពេលជាមួយគ្នានេះ ការកសាងវេទិកាកំពង់ផែឆ្លាតវៃផ្សារភ្ជាប់ខ្សែសង្វាក់ដឹកជញ្ជូន - គយ - ឃ្លាំង - ICD - ការដឹកជញ្ជូនក្នុងស្រុក អនុញ្ញាតឱ្យមានការកំណត់ពេលវេលា ការចែករំលែក slot ការចែករំលែកកុងតឺន័រទទេ និងការប្រកាសតែម្តង។ វិធីសាស្រ្តនេះនឹងជួយកាត់បន្ថយពេលវេលានៃការផ្លាស់ប្តូរ កាត់បន្ថយថ្លៃដើម logistics បង្កើនលទ្ធភាពព្យាករណ៍បានទូទាំងខ្សែសង្វាក់ ដោយហេតុនេះបង្កើតគុណសម្បត្តិប្រកួតប្រជែងរយៈពេលវែង។

បញ្ជាក់ជំហរតួនាទីជា "មជ្ឈមណ្ឌលដ៏អស្ចារ្យ" នាវាចរណ៍ក្នុងតំបន់

យោងតាមការតម្រង់ទិសដៅរបស់គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ អភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនឹង​ផ្អែកលើ​សសរស្តម្ភចំនួនបីគឺ៖ ហេដ្ឋារចនាសម្ព័ន្ធពហុបែបផែន - របបវាយទម្លុះ - បច្ចេកវិទ្យា និងបៃតង​ឧបនីយកម្ម (greenify)។

ទីមួយ ហេដ្ឋារចនាសម្ព័ន្ធពហុបែបផែន។ ទីក្រុងផ្តល់អាទិភាពដល់ការបញ្ចប់រួចរាល់ខ្សែផ្លូវចរាចរណ៍សំខាន់ៗ តភ្ជាប់កំពង់ផែ - តំបន់ឧស្សាហកម្ម - អាកាសយានដ្ឋាន រួមមានផ្លូវក្រវ៉ាត់ក្រុងទី ៣ ផ្លូវក្រវ៉ាត់ក្រុងទី ៤ និងបណ្តា​ខ្សែផ្លូវល្បឿនលឿនអន្តរតំបន់។ ទន្ទឹមនោះដំឡើងកម្រិត ជីកស្តារដៃទន្លេដើម្បីទទួលស្រឡាងដឹកទំនិញធុនធ្ងន់ និង​អភិវឌ្ឍខ្សែផ្លូវដែកដឹកជញ្ជូនទំនិញទីក្រុង ហូ ជីមិញ - កៃម៉ែប - បាវបាង - កឹនធើ។

cangbienuh.jpg
ទីក្រុង ហូ ជីមិញ មានឧត្តមភាពជា "មជ្ឈមណ្ឌលបោះដុំ" នៃបណ្តុំកំពង់ផែទឹកជ្រៅ កាយម៉ែប - ធីវ៉ាយ និងប្រព័ន្ធ​កំពង់ផែចំនួន ៨៩ បន្ទាប់ពីការរួមបញ្ចូល។

ស្របពេលនោះ ទីក្រុងនឹងរៀបចំផែនការរាល់ឃ្លាំងកុងតឺន័រក្នុងស្រុក (ICD) មជ្ឈមណ្ឌល logistics ត្រជាក់ និងមជ្ឈ​មណ្ឌលចែកចាយតាមបណ្តោយខ្សែក្រវាត់ក្រុង បង្កើតជា "ខ្សែ​ក្រវាត់ក្រុងភស្តុភារក្រោយកំពង់ផែ" ជួយកាត់បន្ថយ​ពេល​វេលា​ចរាចរ និងកាត់បន្ថយថ្លៃដឹកជញ្ជូន។

ទីពីរ របបវាយទម្លុះ។ ទីក្រុង ហូ ជីមិញ ស្រាវជ្រាវអនុវត្តគំរូ “ច្រកមួយ - រាយការណ៍ម្តង” សម្រាប់គ្រប់បែបបទ​កំពង់ផែសមុទ្រ គយ និងចត្តាឡីស័កទាំងអស់ ស្របពេលនោះដែរកសាងយន្តការ sandbox សម្រាប់​សេវាកម្មហិរញ្ញវត្ថុ - ធានារ៉ាប់រងនាវាចរណ៍ - ផ្គត់ផ្គង់ប្រេងឥន្ធនៈ រួមជាមួយនឹងគោលនយោបាយអនុគ្រោះ​សម្រាប់ធនធានមនុស្ស logistics និងយន្តការ PPP ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ។

ជាពិសេស ការបង្កើតតំបន់ពាណិជ្ជកម្មសេរី (FTZ) នៅកំពង់ផែកណ្តាលត្រូវបានគេរំពឹងថានឹងជំរុញរាល់​សេវាកម្មមានតម្លៃ​បន្ថែមដូចជាការបែងចែក ការវេចខ្ចប់ ការបិទស្លាកសញ្ញា និងចត្តាឡីស័ក ប្រហាក់ប្រហែលនឹងគំរូ Shanghai Free Trade Zone (ប្រទេស ចិន)។

ទីបី បច្ចេកវិទ្យា និងបៃតងឧបនីយកម្ម។ ទីក្រុងជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីកំពង់ផែ​ឆ្លាតវៃ ប្រើកម្មវិធី IoT, RFID, កាមេរ៉ា AI និងមូលដ្ឋានគ្រឺះកម្រិតឌីជីថល ដាក់ដំណើរការ​ការព្យាករណ៍ការកកស្ទះដោយប្រើម៉ាស៊ីនសិក្សា ធ្វើឱ្យប្រសើរបំផុតនូវការ​ដឹកជញ្ជូនតាមស្រឡាង និងកុងតឺន័រ​ទទេ។

ស្របពេលនោះ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈស្អាត (LNG) ស្ថានីយសាកថ្មសម្រាប់រថយន្តអគ្គិសនី ការ​សាកល្បងត្រាក់ទ័រ​អគ្គិសនី និងការស្រាវជ្រាវការប្រមូលទុក និងផ្ទុក CO₂ តាមគំរូ Rotterdam (ប្រទេស ហូឡង់)។ “បៃតងឧបនីយកម្ម” ត្រូវ​បានកំណត់ជាឧត្តមភាពសម្រាប់ការប្រកួតប្រជែងក្នុង​រយៈពេល​យូរអង្វែង ជួយឲ្យទីក្រុងទទួលបានខ្សែចង្វាក់ផ្គត់ផ្គង់ “កាបូនទាប” ប្រកបដោយ​ប្រសិទ្ធភាព និងបញ្ជាក់ជំហរ​ជាមជ្ឈមណ្ឌលនាវាចរណ៍បៃតងរបស់តំបន់។

នៅកម្រិតយុទ្ធសាស្ត្រ លោក ង្វៀន វ៉ាន់យុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ មាន​ប្រសាសន៍ថា ទីក្រុងនឹង​កសាងគម្រោងមេមជ្ឈមណ្ឌលនាវាចរណ៍ពិភពលោកមានទីតាំងនៅទីក្រុង ហូ ជីមិញ ដោយមានការចូលរួមពីសហគ្រាសឈាន​មុខគេដូចជា Gemadept តឹនកាង សាយហ្គន (កំពង់ផែថ្មី សាយហ្គន) និងដៃគូអន្តរជាតិ។ នៅពេលតភ្ជាប់បណ្តុំកំពង់ផែ ពង្រីកសេវាកម្មមានតម្លៃខ្ពស់ បញ្ចប់រួចរាល់ "ខ្សែ​ក្រវ៉ាត់ក្រុងភស្តុភារក្រោយកំពង់ផែ" ទីក្រុង ហូ ជីមិញ នឹងពង្រឹងតួនាទីរបស់​ខ្លួនជាច្រកពាណិជ្ជកម្ម និង​មជ្ឈមណ្ឌលនាវាចរណ៍ហិរញ្ញវត្ថុរបស់តំបន់។

ខណៈពេលនោះ អនុសាស្ត្រាចារ្យ បណ្ឌិត ត្រឹន ហ្វាងង៉ឹន សមាជិកក្រុមប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុ និង​រូបិយវត្ថុជាតិ​មានប្រសាសន៍ថា នៅពេលសេដ្ឋកិច្ចកំពង់ផែមានការអភិវឌ្ឍនឹងអូសទាញទីផ្សារលក់ទំនិញ និងការទូទាត់អន្តរជាតិអភិវឌ្ឍតាមហ្នឹង បង្កើតមូលដ្ឋានគ្រឹះសម្រាប់ទីក្រុង ហូ ជីមិញ ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិភ្ជាប់ជាមួយនឹងកំពង់ផែ។

ក៏ប៉ុន្តែ ដើម្បីសម្រេចគោលដៅនេះ ធនធានហិរញ្ញវត្ថុគឺជាគន្លឹះ។ ទីក្រុងត្រូវការដើមទុនវិនិយោគប្រហែល ១ លានពាន់លានដុង​ជារៀងរាល់ឆ្នាំ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធមានចំនួនពាក់កណ្តាល។ ថវិកាទទួលបានត្រឹមតែប្រហែល ២០០.០០០ ពាន់លាន​ដុងប៉ុននោះក្នុងដំណាក់កាល ២០២៦ - ២០៣០ ហើយចំណែកសេសសល់ត្រូវតែកៀរគរពីឯកបុគ្គល ការវិនិយោគផ្ទាល់ពី​បរទេស (FDI) និងធនធានដីធ្លី។ ទីក្រុងកំពុងស្នើធ្វើវិសោធនកម្មសេចក្តីសម្រេចលេខ ៩៨ ដើម្បីធ្វើឱ្យយន្តការទាក់ទាញ​វិនិយោគិនយុទ្ធសាស្ត្រល្អឥតខ្ចោះ ជាពិសេសនៅក្នុងតំបន់កំពង់ផែទំនើបអស្ចារ្យ - តំបន់ពាណិជ្ជកម្មសេរី (FTZ) កាយម៉ែបហា និងប្រព័ន្ធអេកូឡូស៊ីសេវាកម្មនាវាចរណ៍ - logistics - ថាមពល៕

អត្ថបទ និងរូបថត៖ ហ្វាងត្វៀត - ហ្វៀនត្រឹន
ប្រែសម្រួល៖ សឺនហេង - អៀងថាន់

(កាសែត ព័ត៌មាន និងជនជាតិ)

អ្នកប្រហែលជាចាប់អារម្មណ៍

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ចាប់ពីខែ មេសា ឆ្នាំ ២០២៦ ឃុំ សាមមឺន (ខេត្ត ដៀនបៀន) បានបើកថ្នាក់លុបបំបាត់អនក្ខរកម្មនៅសាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិបឋមសិក្សានិងអនុវិទ្យាល័យ ណាអ៊ឺ ដោយមានសិក្ខាកាមចំនួន ២១ នាក់ វគ្គសិក្សារហូតដល់ខែ ធ្នូ ឆ្នាំ ២០២៦។

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ សំដៅដល់ការទាក់ទាញគម្រោងការនានាដែលនាំមកបច្ចេកវិទ្យា លទ្ធភាពផលិតកម្មនិងតម្លៃបន្ថែមដល់អាជីវកម្មក្នុងស្រុក។ ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចសរទរដូវ ២០២៦ វិនិយោគិនស្នើឱ្យទីក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អនីតិវិធីនិងភ្ជាប់ប្រភពកម្លាំង។

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ព្រឹកថ្ងៃទី ២៧ ខែ តុលា នៅទីក្រុង ហូ ជីមិញ វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៦ បន្តមាន ១៦ កិច្ចប្រជុំឯកទេសបទ ផ្តោតលើការស្វែងរកកម្លាំងចលករកំណើនថ្មី។ ខ្លឹមសារពិភាក្សាផ្សារភ្ជាប់នឹងការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ឆ្ពោះទៅរកវិធានការសហការយ៉ាងជាក់ស្តែងសម្រាប់សហគ្រាស។

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

នៅព្រឹកថ្ងៃទី ១៤ ខែតុលា នាទីស្ងៀមស្ងាត់ដ៏ពិសិដ្ឋមួយបានគ្របដណ្ដប់ឧទ្យានវប្បធម៌ លេ ធីរៀង (ទីក្រុង ហូ ជីមិញ) នៅពេលចំនួន ៧៣១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបានដង្ហែមកក្នុងពិធីគោរពរំឭក​វិញ្ញាណក្ខន្ធដ៏ស្មិងស្មាធិ៍ ជោកទឹកភ្នែក។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។