ផលិត៖ ទន់អាញ់
រូបថត៖ តឿងគ្វឹន
ប្រែសម្រួល៖ ចន្ថា
នៅថ្ងៃទី ២១ ខែ វិច្ឆិកា ទឹកជំនន់បានចាប់ផ្តើមស្រកចុះនៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្ត ដាក់ឡាក់។ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច សមាគមអង្គការមហាជនបានចូលទៅដល់តំបន់ទឹកជំនន់ខ្លាំងនានា បន្ថែមកម្លាំងជួយសង្គ្រោះប្រជាជនអំពីអាហារហូបចុក ថ្នាំពេទ្យជាដើម បន្ទាប់ជាច្រើនថ្ងៃរងគ្រោះដោយភ្លៀង និងទឹកជំនន់។
ផលិត៖ ទន់អាញ់
រូបថត៖ តឿងគ្វឹន
ប្រែសម្រួល៖ ចន្ថា
អំឡុងថ្ងៃជិតចូលឆ្នាំថ្មី ២០២៦ មកដល់ រៀបចំទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ មមី អដ្ឋស័ក ដោយមានបំណងចង់ចូលរួមចំណែកចែករំលែកការលំបាកលំបិននិងបង្កើតបរិយាកាសសប្បាយរីករាយ ត្រេកអរជូនប្រជាជនតំបន់ព្រំដែន បណ្តាអង្គភាពការពារព្រំដែនលើខ្សែបន្ទាត់ព្រំដែននៃខេត្ត ក្វាងទ្រី ដាក់ដំណើរការសកម្មភាពយ៉ាងសកម្មដ៏មានអត្ថន័យជាច្រើន សាយភាយបរិយាកាសក្តីស្រលាញ់ កក់ក្តៅទៅដល់ភូមិនិគម ផ្ទះសម្បែងតំបន់ព្រំដែន។
ឧទ្យានភូគព្ភសាស្រ្តខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ទ្វៀនក្វាង) ទើបតែបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards - WTA) ប្រគល់ជូនកិត្តិនាម "គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៥"។
យុទ្ធនាការ ក្វាងទ្រុង សាងសង់លំនៅឋានឡើងវិញយ៉ាងលឿនបំផុតជូនប្រជាជនរងគ្រោះនៅតំបន់ទឹកជំនន់នៅ ខេត្ត ខាញ់ហ្វា ទទួលបានជ័យជម្នះទាំងស្រុងហើយ។
នៅរសៀលថ្ងៃទី ១២ ខែ មករា លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង បានឱ្យដឹងថា ថ្មីៗ នេះនៅក្នុងសម័យប្រជុំលើកទី ៧ ក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង នីតិកាលទី ១០ អាណត្តិកាល ២០២១ - ២០២៦ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចកំណត់អំពីកម្រិតចំណាយឧបត្ថម្ភបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង។
គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ ទើបតែចេញសេចក្តីសម្រេចជាផ្លូវការលេខ 70/QĐ-UBND ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៦ អនុម័តលើបញ្ជីភូមិ តំបន់កន្លែងតំបន់បងប្អូនជនជាតិភាគតិច ភូមិ តំបន់លំបាកលំបិនខ្លាំង ឃុំ សង្កាត់តំបន់បងប្អូនជនជាតិភាគតិច ឃុំតំបន់ ១ តំបន់ ២ តំបន់ ៣ នៅលើភូមិសាស្ត្រទីក្រុង កឹនធើ ដំណាក់កាល ២០២៦ - ២០៣០។
សៃហ្គន គឺជានាមដ្ឋានធ្លាប់ស្គាល់ ពាំនាំមកនូវនិមិត្តរូបតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាលរបស់ទីក្រុង ហូជីមិញ។ កន្លែងប្រមូលផ្តុំតម្លៃវប្បធម៌ប្រពៃណីជាប់ទាក់ទងជាមួយនឹងស្ថាបត្យកម្មទំនើបបំផុតក្នុងតំបន់។
កម្មវិធីគោលដៅជាតិកសាងជនបទថ្មីបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ផ្លាស់ប្តូរមុខមាត់ជនបទនៅខេត្ត កាម៉ៅ យ៉ាងច្បាស់ក្រឡែត។
កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។
នៅបណ្តាឃុំតំបន់ភ្នំជាប់ព្រំដែនខេត្ត ក្វាងទ្រី ដំណើរទៅសាលារៀនរបស់ប្អូនៗសិស្សសាលាជាច្រើនមិនត្រឹមតែត្រូវរារាំងដោយសារព្រៃភ្នំ និងទឹកជំនន់ប៉ុននោះទេ ថែមទាំងភាពក្រីក្រ ជំងឺ និងការព្រួយបារម្ភ កង្វល់នៅក្នុងគ្រួសាររបស់ពួកគាត់ទៀតផង។
ក្រោមរលឹមរោយស្បៃអូសបន្លាយពេញមួយយប់ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត ងេអាន (ប្រទេស វៀតណាម)និងបញ្ជាការដ្ឋានយោធាខេត្ត ហួផាន់ (ប្រទេស ឡាវ) នៅតែអត់ធ្មត់កាត់ព្រៃឆ្លងភ្នំលើចម្ងាយផ្លូវជាង ១២២ គីឡូម៉ែត្រប្រតិបត្តិការដំណើរយាមល្បាតទ្វេភាគីថ្នាក់ខេត្តលើកដំបូងត្រូវបានរៀបចំរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ។
នៅថ្ងៃទី៨ ខែមករា សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានប្រារព្ធពិធីបិទវគ្គបំប៉នភាសាខ្មែរ ឆ្នាំ២០២៥ សម្រាប់កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង កឹនធើ។ វគ្គបណ្តុះបណ្តាលកត់សម្គាល់លទ្ធផលគួរឱ្យចាប់អារម្មណ៍នៅពេលអត្រានៃសិក្ខាកាមសម្រេចនិទ្ទេសពូកែស្ទើរតែអតិបរិមា។
នាព្រឹកថ្ងៃទី ៦ ខែ មករា នៅឃុំព្រំដែន អានភូ យុវជនកុម្មុយនិស្ត ហូ ជីមិញ នគរបាលខេត្ត អានយ៉ាង សហការជាមួយយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត អានយ៉ាង និងគណៈកម្មាធិការប្រជាជនឃុំ អានយ៉ាង (ខេត្ត អានយ៉ាង) បានរៀបចំពិធីបើកប្រតិបត្តិការ “និទាឃរដូវស្ម័គ្រចិត្ត” ឆ្នាំ ២០២៦ ដោយមានសកម្មភាពជាក់ស្តែង មានអត្ថន័យជាច្រើន ជួយក្រុមគ្រួសារគោលនយោបាយ ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាពលំបាកលំបិន សិស្សសាលាលេងកម្សាន្តនានិទាឃរដូវ ទទួលស្វាគមន៍ចូលឆ្នាំថ្មីសប្បាយរីករាយ កក់ក្តៅ។
សង្កាត់ ហាទៀន (ខេត្ត អានយ៉ាង) មានខ្សែព្រំដែនដីគោកលាតសន្ធឹងជាង ១៤ គីឡូម៉ែត្រ ជាប់នឹងឃុំចំនួនបីនៃស្រុក កំពង់ត្រាច ខេត្ត កំពត (ប្រទេស កម្ពុជា)។ នៅទល់មុខតំបន់ព្រំដែនមានកាស៊ីណូជាច្រើនកំពុងធ្វើសកម្មភាព ទាក់ទាញមនុស្សមួយចំនួនធំឆ្លងកាត់ព្រំដែន បង្កហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គម។ ហេតុដូច្នេះ នគរបាលសង្កាត់ ហាទៀន បានសេនាធិការគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានបង្កើត "កងសេនាជនចល័តឃោសនា បង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គមតាមបណ្តោយព្រំដែន" រួមចំណែកការធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន កសាងគោលជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំផ្តើមពីមូលដ្ឋាន៕
"យុទ្ធនាការ ក្វាងទ្រុង" ត្រូវបានបំផុសសំដៅកៀរគរកម្លាំងរួមដើម្បីជួសជុល សាងសង់ថ្មីផ្ទះលំនៅជូនប្រជាជនរងផលប៉ះពាល់ដោយសារភ្លៀង និងទឹកជំនន់។
ឱ្យតែដល់ខែ ធ្នូ បងប្អូនកាន់សាសនាកាតូលិកតំបន់គ្រិស្តសាសនា ម៉ឹនកូយ ឃុំ ទ្រីតូន (ខេត្ត អានយ៉ាង) ក៏សោមនស្សរីករាយ មមាញឹករៀបចំសម្រាប់បុណ្យណូអែល។ ភូមិសាសនាហាក់ដូចជាបំពាក់ "អាវថ្មី" លើខ្លួនដ៏ស្រស់ឆើតអស្ចារ្យនិងកក់ក្តៅ។
ចំណុចលេចធ្លោមួយនៃភូមិផ្កា សាដែក គឺទេសភាពខ្នាតតូចរូបភាព "បេះដូង" រួមផ្សំជាមួយនឹងរូបភាពទង់ជាតិពណ៌ក្រហមផ្កាយពណ៌លឿងត្រូវបានរៀបចំឡើងដោយផើងផ្កាស្រស់ៗគ្រប់ប្រភេទចំនួន ១.៧០០ ផើង។
យុទ្ធនាការ ក្វាងទ្រុង សាងសង់ផ្ទះសំបែងឡើងវិញយ៉ាងឆាប់បំផុតជូនបណ្តាក្រុមគ្រួសារដែលមានផ្ទះសំបែងត្រូវរងខូចខាតដោយសារគ្រោះធម្មជាតិនៅតំបន់ភ្នំ តីត្រា (ខេត្ត ក្វាងង៉ាយ) កំពុងចូលដល់ដំណាក់កាលបង្ហើយ។
នៅខែធ្នូ ភាពត្រជាក់នៅតំបន់ខ្ពង់រាបចាប់ផ្តើមព័ន្ធព័ទ្ធបណ្តាជួរភ្នំថ្មស្រួច លុង គូ (ខេត្ត ទ្វៀនក្វាង)។ នៅលើចង្កេះភ្នំដ៏ចោត មាមីងបងប្អូនបណ្តាភូមិ និគមរំភើបរីករាយឈានចូលរដូវប្រមូលផលខ្ញី និងដំឡូងជ្វាយ៉ិនស៊ិន។ សំឡេងជីកដី សំណើចយ៉ាងរស់រវើកកណ្តាលខ្យល់រងា។ មើមខ្ញីភ្ជាំពណ៌លឿង និងដំឡូងជ្វាយ៉ិនស៊ិនមើមណែនមូលបានលេចចេញពីកន្លៀតថ្ម ពាំនាំមកនូវសេចក្តីរីករាយនៃការប្រមូលផល និងក្តីសង្ឃឹមសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជននៅតំបន់ចុងប៉ូចភាគខាងជើង៕
បង្កាត់ពូជបន្លែខ្លូតព្រៃទៅជាផលិតផលពាណិជ្ជកម្មដោយជោគជ័យ បងប្រុស ថាច់ស៊ុម (ជនជាតិ ខ្មែរ នៅភូមិ ៤ ឃុំ ងៀទ្រុង (ខេត្ត ដុងណាយ) បានបង្កើតប្រភពចំណូលប្រកបដោយចីរភាពជូនគ្រួសារ ហើយបើកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជូនប្រជាជនមូលដ្ឋានជាច្រើនក្រុមគ្រួសារ។
ផ្តើមពីឧត្តមភាពផ្ទៃក្រឡាព្រៃឫស្សី (Bambusa longissima sp. Nov) ឫស្សីថ្ងដ៏ធំទូលាយរួមជាមួយនឹងតម្រង់ទិសដៅច្បាស់លាស់របស់អាជ្ញាធរមូលដ្ឋាន ឃុំ ជៅតៀន ខេត្ត ង៉េអាន បានម្ចាស់ការទាញយកសក្តានុពលពីព្រៃ ផ្សារភ្ជាប់បណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងបង្កើតការងារធ្វើនិងមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព។ របៀបធ្វើនេះបានជួយប្រជាជនតំបន់ភ្នំនៅទីនេះកកើតឡើងបណ្តាគំរូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព បង្កើតបុរេលក្ខណៈសម្រាប់អភិវឌ្ឍប្រកបដោយចីរភាពនិងកសាងជនបទថ្មីនៅតំបន់ភ្នំ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅភូមិ ជុងតាម អាជ្ញាធរ និងកងកម្លាំងនៃថ្នាក់ដឹកនាំឃុំ មម៉ាំងរី (ខេត្ត ក្វាងង៉ាយ) ឆ្លៀតឱកាសនៃអាកាសធាតុស្ងួតរួមជាមួយប្រជាជនក្នុងតំបន់នៅទីនេះដើម្បីផ្លាស់ទីផ្ទះជិតចំនួន ៧៨ ខ្នងនៅក្នុងតំបន់មានហានិភ័យខ្ពស់នៃការបាក់ដី ដើម្បីសាងសង់ផ្ទះថ្មី។ ការដ្ឋានសំណង់កំពុងមមាញឹកយ៉ាងសកម្ម ជាបន្ទាន់នៅថ្ងៃចុងឆ្នាំនេះ៕
កាលពីថ្ងៃទី ២៤ ខែធ្នូ នៅសង្កាត់ រ៉ាចយ៉ា ខេត្ត អានយ៉ាង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានរៀបចំកិច្ចប្រជុំជាមួយបងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេ គឺវឡុង។
កាលពីថ្ងៃទី២៣ ខែធ្នូ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងកឹនធើ សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹនធើ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធី ៖ "ធ្វើនិទាឃរដូវនៃការពារព្រំដែនមានភាពកក់ក្តៅ" ឆ្នាំ២០២៦ នៅឃុំ វិញហាយ។
អនុស្សាវរីយ៍ខួបនៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ) បណ្តាកម្មាភិបាល យុទ្ធជនយោធភូមិភាគ ៥ មិនពាក់ពន្ធនៅអង្គភាពឬត្រឡប់ទៅផ្ទះជាមួយក្រុមគ្រួសារ ពួកគាត់កំពុងនៅការដ្ឋានសំណង់ពេញដោយភក់ជ្រាំនៅតំបន់រងគ្រោះដោយទឹកជំនន់នៃឃុំហ្វាធិញ (ខេត្ត ដាក់ឡាក់) ដើម្បីសាងសង់ ជួសជុលផ្ទះជូនប្រជាជន៕
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ណាប៊ុង ឃុំ ណាប៊ុង ខេត្ត ដៀនបៀន តែងតែជ្រួតជ្រាបទិសស្លោក "ច្បាម ៣ ជាមួយគ្នា ៤" ចំពោះប្រជាជនក្លាយជាទីបង្អែកសំខាន់ ជួយប្រជាជនរួចផុតពីភាពក្រីក្រ កសាងជីវភាពកក់ក្តៅ សម្បូរសប្បាយ។
អំឡុងពេលរៀបចំដំណើរការអនុវត្តគម្រោងនានាស្ថិតក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅខេត្ត ថៃង្វៀន ប្រាកដជាបានជួបប្រទះការលំបាកលំបិននិងបញ្ហាកកស្ទះជាច្រើន។
អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) ត្រេកអរក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។
ចំកណ្តាលខ្ពង់រាបថ្ម ដុងវ៉ាន់ កន្លែងទង់ជាតិពណ៌ក្រហមផ្កាយលឿងបក់រវិច នៅលើកំពូលបង្គោលដងទង់ លុងគូ លេចឡើងដ៏មហាសាលផង ដ៏ពិសិដ្ឋផង។ ដែនដីនេះមិនត្រឹមតែជាចំណុចចុងប៉ូចភាគខាងជើងនៃមាតុភូមិប៉ុននោះទេ ថែមទាំងជានិម្មិតរូបនៃឆន្ទៈដ៏មុតមាំ បំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើងរបស់បងប្អូនបណ្តាជនជាតិទៀតផង។
យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ខាញ់ហ្វា ប្រព័ន្ធបេតិកភណ្ឌវប្បធម៌ ជាពិសេសគឺប្រាង្គ ប្រាសាទ ចាម មិនត្រឹមតែជាមោទកភាពរបស់បងប្អូនជនជាតិ ចាម និងប្រជាជនប៉ុននោះទេ ថែមទាំងជាទ្រព្យសម្បត្តិវប្បធម៌ជាតិទៀតផង។ល។
តាំងពីប៉ុន្មានជំនាន់មកហើយ របរនេសាទជលផលដោយទូកកញ្ជើបានក្លាយជាប្រភព ចំណូលដ៏ចម្បងរបស់ក្រុមគ្រួសារជាច្រើននៅតាមឆ្នេរសមុទ្រនៅក្នុងសង្កាត់ ទៀនថាញ់ ខេត្ត ឡឹមដុង៕