បន្ទាប់ពីស្តាប់របាយការណ៍របស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ខាញ់ហ្វា ឧត្តមសេនីយ៍ត្រី ត្រឹន ង៉ុកហ៊ឺវ បានកត់សម្គាល់ និងសរសើរស្មារតីដ៏សកម្មរបស់កងទ័ពការពារព្រំដែនខេត្ត ខាញ់ហ្វា ក្នុងការបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ។
ឧត្តមសេនីយ៍ត្រី ត្រឹន ង៉ុកហ៊ឺវ បានស្នើសុំឱ្យអង្គភាពបន្តចលនាកម្លាំង មធ្យោបាយឱ្យបានអតិបរមា ដើម្បីជម្នះផលវិបាកនៃទឹកជំនន់ បំពេញបន្ថែមសម្ភារៈបម្រុង ត្រៀមខ្លួនទប់ទល់ ថែរក្សាឧបករណ៍បម្រើការបេសកកម្មស្របតាមទិសស្លោក "៤ នៅនឹងកន្លែង" ជួយប្រជាជន៕
សហការី - កាសែត ពត៌មាន និងជនជាតិ
ប្រែសម្រួល៖ សឺន ហេង