ជីវភាពជនជាតិ ក្ហ នៅខ្ពង់រាប យីលិញ កាន់តែសម្បូណ៍ហូរហៀរពីមួយថ្ងៃទៅមួយថ្ងៃ

ពីចម្ការស្រែលើចោលទំនេរ ខ្ពង់រាប យីលិញ ខេត្ត ឡឹមដុង បានក្លាយជាដែនដីសម្បូណ៌ស្តុកស្តម្ភ ដោយមានបណ្តាជម្រាលកូនភ្នំកាហ្វេដ៏ធំល្វឹងល្វើយ។ ដំណាំចម្បងនេះជួយឱ្យភូមិនិគមជនជាតិ ក្ហ ឈោងឈានឡើងជីវភាពកាន់តែបរិបូររីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ក្លេប (អាយុជាង ៧០ ឆ្នាំប្លាយ) នៅភូមិ តឹនធឿង ៤ ឃុំ ឌិញត្រាងធឿង ខេត្ត ឡឹម​ដុង មានប្រសាសន៍ថា លោកបានឃើញការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតនៅស្រុកកំណើតរបស់ខ្លួនដោយផ្ទាល់។ កាលពីមុននេះ មាមីងបងប្អូនធ្វើតែស្រូវចម្ការប៉ុននោះ ប្រាក់ចំណូលប្រែប្រួលមិនទៀងទាត់។ តាំងពីពេលងាកមកដាំដំណាំកាហ្វេវិញ ជីវភាពសេដ្ឋកិច្ចកែលម្អយ៉ាងច្រើន។

kho-6.jpg
ជ្រុងមួយនៃខ្ពង់រាប យីលិញ ខេត្ត ឡឹមដុង ដោយមានទិដ្ឋភាពផ្លាស់ប្តូរយ៉ាងច្រើនបើប្រៀបធៀបនឹង​កាលពីមុននេះ។

ភូមិ តឹនធឿង ៤ មានប្រជាជនចំនួន ៣៥០ ក្រុមគ្រួសារ ក្នុងនោះជាង ៥០% ជាបងប្អូនជនជាតិ ក្ហ។ ក្នុងអំឡុងឆ្នាំកន្លងទៅ ការក្លៀវក្លាហ៊ានងាកមកដាំដំណាំកាហ្វេ ទុរេន ចំបក់បារាំងបាននាំមកនូវប្រភពចំណូលដ៏ធំ។ តួយ៉ាងដូចជាក្រុមគ្រួសាររបស់លោក កគូ (អាយុ ៥០ ឆ្នាំ) មានផ្ទៃដីដាំដំណាំកាហ្វេជាង ៥ ហិកតា រំពឹងថារដូវប្រមូលផលនាពេលខាងមុខនឹង រកបានប្រាក់ចំណូលជាង ៣ ពាន់លានដុង ក្រុមគ្រួសារលោក ខ្មៅ (អាយុ ៣១ ឆ្នាំ) ក៏អាស្រ័យដោយចម្ការកាហ្វេ ៥.០០០ ម៉ែត្រការ៉េ បានជាសង់បានផ្ទះទំហំ ៦០ ម៉ែត្រការ៉េដ៏ធំទូលាយស្អាតបាត ជំនួសឲ្យផ្ទះឈើធ្លុះធ្លាយ ទ្រុឌទ្រោមពីមុននោះ។

kho-2.jpg
សិស្សសាលាអនុវិទ្យាល័យ តឹនធឿង ឃុំ ឌិញត្រាងធឿង ខេត្ត ឡឹមដុង បានបំប៉នបំណិនវាយគងឃ្មោះ រួមចំណែកអភិរក្សវប្បធម៌អន្តោគ្រាម។

តាមបណ្តោយផ្លូវជាតិលេខ ២៨ ឆ្លងកាត់ឃុំ  ឌិញត្រាងធឿង ផ្ទះរឹងមាំជាច្រើនខ្នងបាន​លេចឡើងកណ្តាលកូនភ្នំកាហ្វេ។ លោក ក្បៀល លេខាសាខាបក្សភូមិ តឹនឡឹម ១ ឲ្យដឹងថា មូលដ្ឋានធ្លាប់បានប្រៀបប្រដូចជា "ភូមិនិគមវិឡា"។  អាស្រ័យដោយដាំដំណាំកាហ្វេឡើងវិញ អនុវត្តបច្ចេកទេសជឿនលឿន ជីវភាពប្រជាជនកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមគ្រួសារជាច្រើនទិញរថយន្ត ម៉ាស៊ីនភ្ជួររាស់ដើម្បីបម្រើផលិតកម្ម និងជីវភាពប្រចាំថ្ងៃ។ 

kho-1.jpg
កូនក្មួយបងប្អូនជនជាតិ ក្ហ បានទៅសាលារៀនគ្រប់គ្រាន់ពេលលក្ខខណ្ឌសេដ្ឋកិច្ចគ្រួសារកាន់តែស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
kho-3.jpg
ជនជាតិ ក្ហ ចូលរួមក្នុងផលិតកាហ្វេស្អាត ដំណាំនាំមកនូវប្រភពចំណូលចម្បងនៅក្នុងមូលដ្ឋាន។

បច្ចុប្បន្ន ភូមិ តឹនឡឹម ១ មានជិត ២០០ ក្រុមគ្រួសារចំនួន ៨០% ជាជនជាតិ ក្ហ។ ទូទាំងភូមិលែងមានក្រុមគ្រួសារក្រីក្រទៀតហើយនៅតែ ៣ ក្រុមគ្រួសារជិតបន្ទាត់នៃភាពក្រីក្រប៉ុននោះ។ ចាប់តាំងពីដើមឆ្នាំ ២០២៥ មាន ១១ ក្រុមគ្រួសារសង់ផ្ទះថ្មី ហើយគ្រួសារជាច្រើនបាន​ទិញរថយន្តតម្លៃទាំងពាន់លានទៀតផង។

kho-5.jpg
សិស្សសាលានៃវិទ្យាល័យអន្តេវាសិកជនជាតិ - អនុវិទ្យាល័យ យីលិញ ស្លៀកសម្លៀកបំពាក់ប្រពៃណី​នៅក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាមួយ។
kho-4.jpg
យុវនារី ក្ហ មានមន្តស្នេហ៍ក្នុងឈុតសម្លៀកបំពាក់សំពត់សង្កិមប្រពៃណីនៅក្នុងពិធីអំណរស្រូវថ្មីរបស់ភូមិនិគម។

យោងតាមលោក កដូ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឌិញត្រាងធឿង មានប្រសាសន៍​ថា អំឡុងប៉ុន្មានខែចុងឆ្នាំ ២០២៥ ឃុំផ្តោតលើការជំរុញកសិកម្មផ្ទេរបច្ចេកទេសដាំដំណាំកាហ្វេជាង ១.០០០ ហិកតា ឡើងវិញបន្ថែមទៀត។ ឃុំកំណត់គោលដៅតម្លៃផលិតកម្មពីកាហ្វេ សម្រេចបានជាមធ្យមចំនួន ១៧៧ លានដុងក្នុងមួយហិកតា ប្រាក់ចំណូលមធ្យមក្នុង មនុស្សម្នាក់សម្រេចបានចំនួន ៦២ លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ មូលដ្ឋានបន្តអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម រួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពប្រជាជន៕

អត្ថបទ និងរូបថត៖ ង្វៀនយុង
ប្រែសម្រួល៖ អៀងថាន់

កាសែត ព័ត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតនៅខេត្ត ឡាវកាយ

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតនៅខេត្ត ឡាវកាយ

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត ឡាវកាយ​ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញមកអុជធូប និងបូជាផ្កាដើម្បីរំលឹកដល់វីរៈជន និងយុទ្ធជនពលីនៅទីបញ្ចុះសពមជ្ឈមណ្ឌលខេត្ត ឡាវកាយ សង្កាត់ ហ៊ឹងអៀន។

ការកសាងលំហឌីជីថលរតភ្ជាប់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជន

ការកសាងលំហឌីជីថលរតភ្ជាប់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជន

អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការវិវឌ្ឍន៍នៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ នារសៀលថ្ងៃទី ១៣ ខែកក្កដា នៅឃុំ តឹនហៀប ខេត្ត អានយ៉ាង ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវលម្ហព័ត៌មានសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល និង ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំណងធ្វើទំនើបកម្មរដ្ឋបាល ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចឌីជីថល។

ស្ពានមេត្រីព័ត៌មានអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ស្ពានមេត្រីព័ត៌មានអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ដោយមានប្រព័ន្ធផលិតផលព័ត៌មានសម្បូរបែប កាសែតព័ត៌មាននិងជនជាតិនៃទីភ្នាក់ងារព័ត៌មានវៀតណាមបំពេញបេសកកម្មព័ត៌មានបានយ៉ាងល្អ ក្លាយជាមិត្តរួមដំណើរគួរឱ្យទុកចិត្តរបស់បងប្អូនបណ្តាជនជាតិភាគតិចនិងតំបន់​ភ្នំ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើនវានុវត្តន៍វិធីសាស្រ្តការងារ ធានាសន្តិសុខប្រកបដោយភាពសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើនវានុវត្តន៍វិធីសាស្រ្តការងារ ធានាសន្តិសុខប្រកបដោយភាពសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់

នៅព្រឹកថ្ងៃទី១១ ខែកក្កដា នៅ ហាណូយ គណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម ក្រសួងនគរបាល បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី៨០ នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៤៦ - ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦) ហើយទទួលគ្រឿងឥស្សរិយយសផ្កាយមាស ជាគ្រឿងឥស្សរិយយសដ៏មានកិត្យានុភាពប្រគល់ជូនដោយបក្ស និងរដ្ឋ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងពិធី។

ការដោះស្រាយសំណុំឯកសារនៅលើប្រព័ន្ធអេឡិចត្រូនិចជួយបង្កើនផលិតភាព បង្កើនតម្លាភាព

ការដោះស្រាយសំណុំឯកសារនៅលើប្រព័ន្ធអេឡិចត្រូនិចជួយបង្កើនផលិតភាព បង្កើនតម្លាភាព

មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត​ ឡាងសឺន បានពន្លឿនបរិវត្តកម្មឌីជីថល កសាងរដ្ឋាភិបាលឌីជីថល ពង្រីកការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត។

ដំណើរការ Module 'ពិនិត្យរុករកប័ណ្ណបើកបរ' ចាប់ពីថ្ងៃទី ១៣ ខែកក្កដា

ដំណើរការ Module 'ពិនិត្យរុករកប័ណ្ណបើកបរ' ចាប់ពីថ្ងៃទី ១៣ ខែកក្កដា

យោងតាមព័ត៌មានពីនាយកដ្ឋាននគរបាលចរាចរណ៍ (នគរបាលក្រុងហាណូយ) ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវដំណើរការ Module "ពិនិត្យរុករកប័ណ្ណបើកបរ" នៅលើលម្ហព័ត៌មានអេឡិចត្រូនិចនគរបាលក្រុងហាណូយ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុង ហាណូយ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុង ហាណូយ

នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុងហាណូយ ស្តីពីស្ថានភាពនៃការអនុវត្តភារកិច្ចរយៈពេលឆមាសទី១ ភារកិច្ច និងដំណោះស្រាយដើម្បីធានាការអនុវត្តភារកិច្ចប្រកបដោយជោគជ័យនៅឆ្នាំ ២០២៦ និងស្ថានភាពនៃការអនុវត្តសេចក្តីសម្រេចចិត្ត ០២-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី "ការកសាង និងអភិវឌ្ឍន៍រដ្ឋធានីហាណូយក្នុងយុគសម័យថ្មី"៕

ការបង្កើនសមត្ថភាពការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW នៅមូលដ្ឋាន

ការបង្កើនសមត្ថភាពការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW នៅមូលដ្ឋាន

នៅថ្ងៃទី៨ ខែកក្កដា នៅសង្កាត់ វីតឹន មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុងកឹនធើ រៀបចំកម្មវិធីបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅ ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧-NQ/TW នៅមូលដ្ឋាន សម្រាប់ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រង មន្ត្រី ទទួលបន្ទុកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល និងតំណាងអាជីវកម្ម សហករណ៍ គ្រួសារអាជីវកម្មនៅ សង្កាត់ និងឃុំនានាក្នុងទីក្រុង។

ទីភ្នាក់ងារព័ត៌មានវៀតណាមអនុវត្តភារកិច្ចឆមាសទី២នៃចុងឆ្នាំ ២០២៦

ទីភ្នាក់ងារព័ត៌មានវៀតណាមអនុវត្តភារកិច្ចឆមាសទី២នៃចុងឆ្នាំ ២០២៦

នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ ទីភ្នាក់ងារព័ត៌មានវៀតណាមរៀបចំកិច្ចប្រជុំមួយដើម្បីពិនិត្យឡើងវិញនូវការងារក្នុងឆមាសទី១ដើម្បីរៀបចំផែនការភារកិច្ចសម្រាប់ឆមាសទី២នៃឆ្នាំ ២០២៦៕

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង៖ បេសកកម្មនេះនឹងបន្តរហូតដល់អដ្ឋិធាតុយុទ្ធជនពលីទាំងអស់ត្រូវបានប្រមូល

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង៖ បេសកកម្មនេះនឹងបន្តរហូតដល់អដ្ឋិធាតុយុទ្ធជនពលីទាំងអស់ត្រូវបានប្រមូល

នាព្រឹកថ្ងៃទី៦ ខែកក្កដា នាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញចូលរួមពិធីបើកការស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីនៅសួនសាធារណៈ លេ ធីរៀង សង្កាត់ ហ្វាហ៊ឹង ទីក្រុងហូជីមិញ។

ត្រួសត្រាយផ្លូវស្ថាប័ន ដាស់សេចក្តីប្រាថ្នាបច្ចេកវិទ្យា វៀតណាម

ត្រួសត្រាយផ្លូវស្ថាប័ន ដាស់សេចក្តីប្រាថ្នាបច្ចេកវិទ្យា វៀតណាម

ក្នុងបរិបទនៃការប្រកួតប្រជែងបច្ចេកវិទ្យាសកលដ៏ខ្លាំងក្លា ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លុះទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល បានក្លាយជារឿងសំខាន់ និងបន្ទាន់ជាងពេលណាៗទាំងអស់។

នាំយកគោលនយោបាយជនជាតិ តំបន់ភ្នំចូលទៅក្នុងជីវភាពឲ្យកាន់តែស៊ីជម្រៅថែមទៀត

នាំយកគោលនយោបាយជនជាតិ តំបន់ភ្នំចូលទៅក្នុងជីវភាពឲ្យកាន់តែស៊ីជម្រៅថែមទៀត

នៅព្រឹកថ្ងៃទី ៣ ខែ កក្កដា ក្រុមការងារនៃក្រុមប្រឹក្សាកិច្ចការជនជាតិនៃរដ្ឋសភា ដឹកនាំដោយលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សា​កិច្ចការជនជាតិបានអញ្ជើញមកធ្វើការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្ត ត្វៀនក្វាង ស្តីអំពីការអនុវត្ត​គោលនយោបាយ ច្បាប់អំពីដីធ្លីនិងការអនុវត្តយន្តការ គោលនយោបាយពិសេសដាច់ដោយឡែកមួយចំនួនអំពី​វិស័យអប់រំ សុខាភិបាលសម្រាប់បងប្អូនជនជាតិនិងតំបន់ភ្នំនៅក្នុងភូមិសាស្រ្ត។

លើកទឹកចិត្តការបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាវ័យក្មេង

លើកទឹកចិត្តការបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាវ័យក្មេង

ថ្ងៃទី៤ ខែកក្កដា នៅថ្នាក់ឧត្តមបច្ចេកទេសឧស្សាហកម្មបាក់និញ មជ្ឈិមសម្ពន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអភិវឌ្ឍន៍ទេពកោសល្យវ័យក្មេង សហការជាមួយសហភាពយុវជនខេត្តបាក់និញ បានរៀបចំការប្រកួតជុំតំបន់ភាគខាងជើងនៃការប្រកួតព័ត៌មានវិទ្យាយុវជនថ្នាក់ជាតិលើកទី៣២ ឆ្នាំ២០២៦។

នាងតូចកំព្រាឆ្លងកាត់ការលំបាកក្លាយជាបេក្ខសិស្សជាប់ថ្នាក់ឯកទូទាំងប្រទេសក្រុមមុខវិជ្ជា A00

នាងតូចកំព្រាឆ្លងកាត់ការលំបាកក្លាយជាបេក្ខសិស្សជាប់ថ្នាក់ឯកទូទាំងប្រទេសក្រុមមុខវិជ្ជា A00

នៅថ្ងៃទី ១ ខែ កក្កដា ក្រោយពីពេលក្រសួងអប់រំនិងបណ្តុះបណ្តាល ប្រកាសពិន្ទុប្រឡងបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦ ប្អូន ដាំង គ្វិញត្រាង សិស្សសាលាថ្នាក់ទី 12C3 នៃមធ្យមសិក្សាទុតិយភូមិឯកទេស លេ គ្វីដូន គឺជាវង់ភ័ក្រឆ្នើមរបស់ខេត្ត ដៀនបៀន នៅលើក្រាំងមាសបេក្ខសិស្សជាប់ថ្នាក់ឯកមុខវិជ្ជារួមបញ្ចូលគ្នា A00 ទូទាំងប្រទេសដោយមានពិន្ទុសរុប ២៩,៥ ក្នុងនោះពិន្ទុល្អឥតខ្ចោះនៅក្នុងពីរវិញ្ញាសាមុខវិជ្ជាគណិតវិទ្យា ១០ ពិន្ទុ មុខវិជ្ជាគីមីវិទ្យា ១០ ពិន្ទុនិងមុខវិជ្ជារូបវិទ្យា ៩,៥ ពិន្ទុ។

ការសម្រេចគោលនយោបាយមនុស្សធម៌ឧបត្ថម្ភសិស្សសាលាតំបន់ភ្នំ ឡាយចូវ

ការសម្រេចគោលនយោបាយមនុស្សធម៌ឧបត្ថម្ភសិស្សសាលាតំបន់ភ្នំ ឡាយចូវ

នាខែ មេសា ឆ្នាំ ២០២៦ ខេត្ត ឡាយចូវ បានចេញគោលនយោបាយឧបត្ថម្ភសិស្សសាលា សិក្ខាកាមអឌ្ឍអន្តេវាសិក អន្តេវាសិកឆ្នាំចុងបញ្ចប់រំឭកមេរៀន និងប្រលងបញ្ចប់ការសិក្សា។

អាជ្ញាធរឌីជីថលមកកាន់ភូមិនិគមនៅព្រំដែន

អាជ្ញាធរឌីជីថលមកកាន់ភូមិនិគមនៅព្រំដែន

ក្រោយរយៈពេលមួយឆ្នាំអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ឃុំព្រំដែនជាច្រើនដែលមានបងប្អូនជនជាតិរស់​នៅ​ច្រើនកុះករ​នៅក្នុងទីក្រុង ដុងណាយ មានការផ្លាស់ប្តូរប្រកបដោយលក្ខណៈរបត់។ ក្បាលម៉ាស៊ីនរដ្ឋបាលបង្រួម ដំណើរការយ៉ាងរលូន​មិន​ត្រឹមតែបង្កើនសុពលភាព ប្រសិទ្ធភាពគ្រប់គ្រងប៉ុននោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះ​សម្រាប់បរិវត្តកម្មឌីជីថលចូល​ទៅក្នុង​ការរស់នៅ ជួយឱ្យបងប្អូនជនជាតិភាគតិចអាចអភិក្រមសេវាសាធារណៈតាមប្រព័ន្ធអនឡាញ អភិវឌ្ឍបំណិនឌីជីថល​ពី​មួយជំហានទៅមួយជំហាននិងបង្កើនគុណភាព​បម្រើប្រជាជនទៀតផង។

រយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧៖ ការផ្លាស់ប្តូរគោលនយោបាយទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

រយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧៖ ការផ្លាស់ប្តូរគោលនយោបាយទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

បន្ទាប់ពីរយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាជាតិ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល សមិទ្ធផលគួរឱ្យកត់សម្គាល់បំផុតគឺការកែលម្អបន្តិចម្តងៗ និងទូលំទូលាយនៃក្របខ័ណ្ឌស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។

ផ្តើមអាជីពពីការសាយភាយអត្តសញ្ញាណវប្បធម៌ជនជាតិ

ផ្តើមអាជីពពីការសាយភាយអត្តសញ្ញាណវប្បធម៌ជនជាតិ

មិនត្រឹមតែរួមចំណែកថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិប៉ុននោះទេ នារីៗ ជាច្រើននៅតំបន់ជនជាតិភាគតិចនៅខេត្ត ដាក់ឡាក់ ក្លៀវក្លាផ្តើមអាជីពពីតម្លៃក្នុងស្រុកទៀតផង។ គំរូសេដ្ឋកិច្ចដោយនារីធ្វើជាម្ចាស់កំពុងបើកផ្លូវថ្មីសម្រាប់ការអភិវឌ្ឍការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលនិងសាយភាយអត្តសញ្ញាណវប្បធម៌។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអាស៊ី ដាណាំង

លោកជំទាវឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអាស៊ី ដាណាំង

នៅល្ងាចថ្ងៃទី ២៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Ariyana ដាណាំង គណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង សហការជាមួយសមាគមផ្សព្វផ្សាយភាពយន្តវៀតណាម (VFDA) បើកសម្ពោធមហោស្រពភាពយន្តអាស៊ីដាណាំងលើកទី ៤ (DANAFF IV) ចាប់ផ្តើមពិធីមហោស្រពភាពយន្តអន្តរជាតិរយៈពេលមួយសប្តាហ៍ ដោយមានការចូលរួមពីអ្នកផលិតភាពយន្ត សិល្បករ និងអ្នកជំនាញភាពយន្តជាច្រើនមកពីប្រទេសវៀតណាម និងបរទេស៕

គំរូប្អូនៗ សិស្សសាលាជនជាតិភាគតិចជម្នះការលំបាក រៀនសូត្រពូកែ

គំរូប្អូនៗ សិស្សសាលាជនជាតិភាគតិចជម្នះការលំបាក រៀនសូត្រពូកែ

ថ្ងៃទី ២៦ ខែ មិថុនា នៅខេត្ត ថាយង្វៀន មន្ទីរជនជាតិនិងសាសនាសហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ថាយង្វៀន រៀបចំអង្គប្រជុំលើកសរសើរ ជូនរង្វាន់ប្អូនៗ សិស្សសាលាដែលជាបងប្អូនជនជាតិ​ភាគតិចចំនួន ២៣០ រូបដែលរៀន​ពូកែក្នុងឆ្នាំ​សិក្សា ២០២៥ - ២០២៦។ នេះគឺជាវង់ភ័ក្រ្តគំរូៗ តួយ៉ាងតំណាងឱ្យសិស្សសាលាជនជាតិ​ភាគតិចជាង ៨៥ ពាន់រូបក្នុង​ភូមិសាស្រ្តខេត្ត រួមចំណែកសាយភាយស្មារតីស្រលាញ់ការសិក្សា ឆន្ទៈតស៊ូនិងបំណងប្រាថ្នាឈោងឈានឡើង។

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

អនុវត្តសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយ ផ្នែកសុខាភិបាលខេត្ត កាវបាំង បានជំរុញការងារថែទាំសុខភាពប្រជាជនយ៉ាងខ្លាំងក្លាឆ្លងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនផ្តើមចេញពីមូលដ្ឋាន។

មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣៖ ការប្រតិស្ថានឡើងតួនាទីសមាជិកសម្ពន្ធយុវជនក្នុងយុគសម័យថ្មី

មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣៖ ការប្រតិស្ថានឡើងតួនាទីសមាជិកសម្ពន្ធយុវជនក្នុងយុគសម័យថ្មី

​ផ្អែក​លើ​សមិទ្ធផល​លេចធ្លោ​នៃ​អាណត្តិកាល ២០២២-២០២៦ មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣ បាន​កំណត់​ភារកិច្ច​សំខាន់ៗ ​មាន​គោលបំណង​អភិវឌ្ឍ​យុវជន​ជំនាន់​ក្រោយ​មាន​ភាព​ក្លាហាន ច្នៃប្រឌិត មាន​ជំនាញ​បច្ចេកវិទ្យា និង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស៕

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅព្រំដែន

នៅថ្ងៃទី ២៣ ខែ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត ឡាយចូវ រៀបចំកម្មវិធី "ទីបង្អែករបស់​ភូមិនិគម" ឆ្នាំ ២០២៦ សំដៅលើកតម្កើងនិងថ្លែងការដឹងគុណចំពោះប្រធានភូមិ អ្នកមានប្រជាប្រិយភាពគំរូនៅតំបន់ព្រំដែនខេត្ត។ សកម្មភាពនេះបង្ហាញពីការទទួលស្គាល់ចំពោះបុគ្គលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធ្លុង​មហាសាមគ្គីប្រជាជាតិទាំងមូល អភិវឌ្ឍសេដ្ឋកិច្ច - សង្គម ថែរក្សាអត្តសញ្ញាណវប្បធម៌និងការពារ​អធិបតេយ្យភាព​ព្រំដែនជាតិ។

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ​ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទី​ចាប់អារម្មណ៍"៕

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។