មន្ទីរសំណង់ទីក្រុង ហូ ជីមិញ បានឱ្យថា ជំនោរខ្យល់មូសុងរួមផ្សំជាមួយនឹងវដ្តនៃទឹកជោរឡើងខ្ពស់នៅចុងខែតុលា បានបណ្តាលកម្រិតទឹកជោរនាចឡើងដល់កំពូល +១,៨២ ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន III (+១,៦ ម៉ែត្រ) បានបង្កឱ្យមានលិចជ្រៅនៅតំបន់ទាបទំនាបជាច្រើននៅលើភូមិសាស្ត្រ។
នៅរសៀលថ្ងៃទី ៣០ ខែ តុលា នៅក្នុងពិធីសន្និសីទសារព័ត៌មានផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច - សង្គមនៅលើភូមិសាស្ត្រទីក្រុង ហូ ជីមិញ លោក ហ្វាង ភុកយុង អនុប្រធានការិយាល័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស មន្ទីរសំណង់ទីក្រុង ហូ ជីមិញ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែ តុលា ទីក្រុងបានកត់សម្គាល់សភាពការណ៍ទឹកលិចជ្រៅនៅផ្លូវប្រសព្វគ្នា វ៉ វ៉ាន់កៀត - ហូ ហុកឡាម ផ្លូវ ផាម វ៉ាន់ចៀវ ឡេ ឌឹក ថ ផាន វ៉ាន់ហ៊ើន ផ្លូវជាតិស្របគ្នា ២២ ប៊ិញគ្វើយ - ថាញ់ដា ត្រឹន ស៊ន់សន ។ល។
ដោយឡែកនៅតំបន់ជ្រោយ ថាញ់ដា ស្ថានភាពទឹកលិចប្រព្រឹត្តឡើងកាន់តែធ្ងន់ធ្ងរឡើងដោយសារតែសណ្ឋានភាពដីមានកម្រិតទាបបើធៀបនឹងកម្រិតទឹកជោរនាច ខឿនធម្មជាតិតំបន់គ្រាន់តែដល់ពេញទំហឹងជាមធ្យមពី +១,០ ម៉ែត្រ ទៅ +១,៤ ម៉ែត្រប៉ុននោះ ទីតាំងមួយចំនួននៅទាបប្រហែល +០,៥ ម៉ែត្រ។ នៅពេលដែលទឹកឡើងដល់ +១,៨២ ម៉ែត្រ ទឹកបានហូរហៀរឆ្លងភ្លឺទំនប់និងជញ្ជាំងទប់ទឹក បង្កឱ្យទឹកលិចជ្រៅពី ៤០ សង់ទីម៉ែត្រដល់ ១០០ សង់ទីម៉ែត្រ។ ជាច្រើនប្រជាជនក្រុមគ្រួសារ ជាពិសេសអាផាតមិនជាន់ផ្ទាល់ដីនៅមណ្ឌលផ្ទះល្វែង ថាញ់ដា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអំពីការប្រជុំជីវភាពប្រចាំថ្ងៃនិងការធ្វើដំណើរទៅមក។ ក្រៅពីនេះ គម្រោងប្រយុទ្ធប្រឆាំបាក់ស្រុតដីនិងបញ្ចប់ការសាងសង់ភ្លឺទំនប់ជ្រោយ ថាញ់ដា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការសាងសង់ មិនទាន់បានហើយរួចរាល់សព្វគ្រាប់ បណ្តាលឱ្យកំណាត់ទីដ៏សំខាន់មួយចំនួនងាយងាយនឹងត្រូវទឹកហូរហៀរឆ្លងនៅពេលដែលទឹកឡើងខ្ពស់។
យោងតាមលោក ហ្វាង ភុកយុង ស្ថានភាពទឹកឡើងខ្ពស់ក្នុងអំឡុងពេលនេះគឺសមស្របតាមច្បាប់ធម្មជាតិ ជាធម្មតាកើតឡើងចាប់ពីខែ សីហា ដល់ខែ ធ្នូ ចន្ទគតិ។ ក៏ប៉ុន្តែ អំឡុងពេលចុងខែ តុលា ឆ្នាំនេះ ទឹកឡើងចួននឹងខ្យល់មូសុងឦសានដ៏ខ្លាំងបណ្តាលឱ្យទឹកឡើងយ៉ាងឆាប់រហ័សនិងខ្ពស់ជាងកម្រិតជាមធ្យមនៃឆ្នាំមុនៗ។ នេះជាមូលហេតុចម្បងនាឱ្យទឹកលិចជ្រៅលើកនេះ។
ដំណឹងនិងរូបថត៖ ហ្វាងត្វៀត - ធុយតៀន (កាសែតព័ត៌មាននិងជនជាតិ)