នៅភូមិភាគកណ្តាលប្រទេស វៀតណាម មានឃុំ សង្កាត់ប្រហែល ៩០ ត្រូវជន់លិច ខ្សែផ្លូវជាច្រើនត្រូវកកស្ទះ

យោងតាមនាយកដ្ឋានគ្រប់គ្រងទំនប់និងបង្ការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ក្រសួងកសិកម្ម និងបរិស្ថាន និងអ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មានវៀតណាមនៅតាមមូលដ្ឋាន គិតត្រឹមម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី ៣០ ខែ តុលា មានឃុំ សង្កាត់ប្រហែល ៩០ ត្រូវជន់លិច កើនឡើងចំនួន ៩ ឃុំបើប្រៀបធៀបទៅនឹងរសៀលថ្ងៃទី ២៩ ខែ តុលា។

ក្នុងនោះ ខេត្ត ក្វាងទ្រី មានឃុំចំនួន ៤ លិចទឹកជម្រៅចាប់ពី ០,២ ដល់ ១,០ ម៉ែត្រ ទីក្រុង ហ្វេ មានចំនួន ៣២ ឃុំ សង្កាត់លិចទឹកជម្រៅចាប់ពី ០,៥ ដល់ ២ ម៉ែត្រ ទីក្រុង ដាណាំង មានចំនួន ៣៩ ឃុំ សង្កាត់ ក្នុងនោះចំនួន ២៩ ឃុំសង្កាត់លិចទឹកយ៉ាងជ្រៅ ឃុំ សង្កាត់ចំនួន ១០ ត្រូវកាត់ផ្តាច់ចេញពីគេ ខេត្ត ក្វាងង៉ាយ មានចំនួន ១៥ ឃុំ សង្កាត់លិចទឹកជម្រៅចាប់ពី ០,៣ ដល់ ៣ ម៉ែត្រ។

quang-ngai-301025.jpg
ទឹកជំនន់ពីទន្លេ ត្រាបុង បង្កជន់លិចជ្រៅតំបន់លំនៅឋាននៅលើផ្លូវជាតិ 1A ឃុំ ប៊ិញស៊ើន ខេត្ត ក្វាងង៉ាយ។ រូបថត៖ ផាមគឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ភ្លៀងទឹកជំនន់បានធ្វើឱ្យស្រូវ ដំណាំបន្លែបង្ការត្រូវជន់លិច ខូចខាតអន្តរាយចំនួន ៤.៣៧៦ ហិកតា កើនឡើងចំនួន ១.៨៤១ ហិកតាបើប្រៀបធៀបទៅនឹងរសៀលថ្ងៃទី ២៩ ខែ តុលា ដំណាំហូបផ្លែចំនួន ៦៥៧ ហិកតារងការខូចខាត ផ្ទះចំនួន ៥១ ខ្នងត្រូវរលំបាក់ កួចរសាត់ទៅ ផ្ទះចំនួន ១២២ ខ្នងរងការខូចខាត កើនឡើងចំនួន ២២ ខ្នង ផ្ទះចំនួន ១២៨.០២៤ ខ្នងត្រូវលិចលង់ កើនឡើងចំនួន ៤៣០ ខ្នង បសុសត្វ បសុបក្សីចំនួន ១៦.៣៤២ ក្បាលបានងាប់ ត្រូវទឹកកួចនាំទៅ។

ព្រមជាមួយនឹងនោះ ភ្លៀងទឹកជំនន់ធ្វើឱ្យមនុស្សស្លាប់ បាត់ខ្លួនចំនួន ១៨ នាក់ក្នុងនោះមនុស្សចំនួន ១០ នាក់បានស្លាប់ (ហ្វេ ចំនួន ២ នាក់ ដាណាំង ចំនួន ៧ នាក់ ឡឹមដុង ១ នាក់) មនុស្សចំនួន ៨ នាក់បាត់ខ្លួន (ក្វាងទ្រីចំនួន ២ នាក់ ហ្វេ ចំនួន ២ នាក់ ដាណាំង ចំនួន ៤ នាក់) មនុស្សចំនួន ២២ នាក់រងរបួស (ដាណាំង ចំនួន ២១ នាក់ ហ្វេ ១ នាក់)។

ក្រៅពីនេះ ដោយសារឥទ្ធិពលនៃភ្លៀងទឹកជំនន់ ផ្លូវជាតិចំនួន ២០ ខ្សែ កើនឡើងចំនួន ៩ ខ្សែបើប្រៀបធៀបទៅនឹងរសៀលថ្ងៃទី ២៩ ខែ តុលា រួមមាន 9B, 9C, 9, 14B, 14D, 14E, 14H, 14G, 15D, 24, 24B, 24C, 28B, 40B, 49, 49B, 49C, ផ្លូវ ហូ ជីមិញ កំណាត់ផ្លូវ ឡាស៊ើន - ហ្វាលៀន ផ្លូវ ហូ ជីមិញ ខ្សែខាងលិច ផ្លូវទ្រឿងសឺនដុង (ខាងកើត) ត្រូវកកស្ទះដោយសារទឹកជន់លិច បាក់ស្រុតដី។

ខេត្ត ក្វាងទ្រី មានទីតាំងជាច្រើននៅលើផ្លូវជាតិលេខ 15D, 49C, 9B, 9C, 9; ផ្លូវខេត្ត 565C, 571, 582, 582B, 584, 587, 588, 787 ត្រូវជន់លិច បាក់ស្រុតដី បង្កការកកស្ទះចរាចរណ៍។

ទីក្រុង ហ្វេ មាន​ការ​បាក់ស្រុត​ចំនួន ៣៨ កន្លែង ទីតាំងមួយចំនួន​ធ្ងន់ធ្ងរ​ដូច​ជា៖ ឃុំ​ ខែត្រែ ចំនួន ១៧ ចំណុចនៅច្រកភ្នំ កាទឺ ខ្សែផ្លូវខេត្ត 14B; ២ ចំណុចនៅលើផ្លូវជាតិ 49 (ឃុំ ប៊ិញដៀន; Km23+800); ៦ ចំណុចបាក់ស្រុតដី នៅតាមអ័ក្សផ្លូវ ហូ ជីមិញ; តាមផ្លូវ​ខេត្ត​នៅ​តែ​ជន់​លិច​យ៉ាងជ្រៅ ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មកបាន​។

ទីក្រុង ដាណាំ មានផ្លូវខូចប្រវែង ១.៨០០ ម៉ែត្រ បាក់ស្រុតដីនៅតាមច្រាំងថ្ម Taluy ដី ថ្មចំនួន ៦២.៨៤៥ ម៉ែត្រគុបនៅតាមខ្សែផ្លូវជាតិ 14B, 14D, 14E, 14H, 14G, 24C, 40B តាមខ្សែផ្លូវខេត្ត 601, 606, 612, 614, 615 និងផ្លូវគមនាគមន៍ជនបទ។

ខេត្ត ក្វាងង៉ាយ មាន​ទីតាំង​បាក់ស្រុតច្រាំងថ្ម Taluy ​ជាង ១៧០ កន្លែង ​ដី ថ្ម​កំពប់ចេញ​លើ​ផ្ទៃ​ផ្លូវ ​ប្រឡាយ​រំដោះទឹកនៅបណ្តោយតាមខ្សែផ្លូវជាតិ ផ្លូវខេត្តនិងខ្សែផ្លូវជាតិ 14C, 24, 24B, 24C, 40B; DT: 622B, 622C, 623, 623B, 624, 626, 627C, 628, 673, 676; ផ្លូវ ង៉ុកហ្វាង - ម៉ាំងប៊ូត - ទូមើរ៉ុង - ង៉ុកលិញ ត្រូវ​បាក់ស្រុត​ដី​ដោយ​មាន​បរិមាណ​ដី ​ថ្មប៉ាន់ប្រមាណ​ប្រហែល ២២.៥០០ ម៉ែត្រគុបនិងខ្សែ​ផ្លូវ​ឃុំត្រូវបាក់ស្រុត ​ខូច​ខាត បិទខ្ទប់ តំបន់ស្ថានីយ៍ វ៉ាន់សា - ហ្វេ បញ្ឈប់រថភ្លើងដឹកអ្នកដំណើរ SE1/2, SE3/4, SE7/8 ជាបណ្តោះអាសន្នដែលចេញដំណើរពី ហាណូយ និង សៃហ្គន; រថភ្លើង SE19/20 ចេញដំណើរពី ហាណូយ និង ដាណាំង រថភ្លើង HD1,2,3,4 ចេញដំណើរពី ហ្វេ និង ដាណាំង។

hoi-an-1.jpg
ទឹកទន្លេ ហ្វាយ ជន់លិចផ្ទះបុរាណរាប់ពាន់ខ្នងនៅទីក្រុង ហូយអាន។ រូបថត៖ អាញ់យុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដើម្បីបន្តពុះពារផលវិបាកគ្រោះមហន្តរាយធម្មជាតិ ក្រសួងកសិកម្មនិងបរិស្ថានស្នើក្រសួង ផ្នែក មូលដ្ឋានដែលរងផលប៉ះពាល់បន្តអនុវត្តសារទូរលេខលេខ 203/CĐ-TTg យ៉ាងម៉ឹងម៉ាត់របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៖ ស្តីពីការផ្តោតលើការទប់ទល់ជាបន្ទាន់និងពុះពារផលវិបាកភ្លៀង ទឹកជំនន់ធំនៅភូមិភាគកណ្តាលនិងបញ្ជាចង្អុលបង្ហាញនិងណែនាំរបស់នាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំអនឡាញជាបន្ទាន់ជាមួយមូលដ្ឋានមួយចំនួននៅភូមិភាគកណ្តាលស្តីពីការងារទប់ទល់ ពុះពារផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ភ្លៀងទឹកជំនន់នៅព្រឹកថ្ងៃទី ២៩ ខែតុលា ក្នុងនោះមូលដ្ឋានទាំងឡាយរៀបចំការចុះសួរសុខទុក្ខ លើកទឹកចិត្ត ឧបត្ថម្ភប្រជាជនទាន់ពេលវេលា ជាពិសេសគឺគ្រួសារដែលមានអ្នកស្លាប់ បាត់ខ្លួន អនុវត្តគោលនយោបាយឧបត្ថម្ភដ៏ល្អបំផុតចំពោះប្រជាជនភ្លាមៗ ជួយឧបត្ថម្ភការរៀបចំបុណ្យសពសម្រាប់អ្នកដែលបានស្លាប់ជាអកុសល ព្យាបាលអ្នករងរបួស បន្តរៀបចំ បន្លាស់ទីលំនៅ ជម្លៀសប្រជាជនចេញផុតពីតំបន់គ្រោះថ្នាក់ មានហានិភ័យបាក់ស្រុតដី ជំនន់ធំលិចសាយពេញពាស ជំនន់រំលាជាដាច់ខាត។ ធានាស្បៀងអាហារ សម្ភារៈប្រើប្រាស់ដ៏ចាំបាច់ប្រចាំថ្ងៃ ទឹកស្អាត ថ្នាំសម្លាប់មេរោគ ។ល។ ជូនប្រជាជន ប្រើគ្រប់វិធានការត្រូវតែជួយផ្គត់ផ្គង់ឱ្យបានជូនប្រជាជននៅតំបន់ត្រូវលិចជ្រៅ កាត់ផ្តាច់ បាក់ស្រុតដី បាក។

មូលដ្ឋានពិនិត្យពិច័យឡើងវិញ ប្រសិនត្រូវការជួយឧបត្ថម្ភអង្ករ ស្បៀងអាហារ អាហារក្រៀម ។ល។ ស្របពេលនោះដែរគិតគូរវិធានការដោះស្រាយផលវិបាក ស្តារសកម្មភាពទាំងឡាយឡើងវិញភ្លាមៗ បន្ទាប់ពីទឹកជំនន់ស្រកចុះ ជាពិសេសថ្នាក់រៀន សាលារៀននិងមូលដ្ឋានសុខាភិបាល មិនទុកឱ្យក្មួយៗ ខ្វះកន្លែងសិក្សារៀនសូត្រ មិនទុកឱ្យអ្នកជំងឺ ខ្វះកន្លែងព្យាបាលជំងឺ មិនទុកឱ្យប្រជាជនខ្វះអាហារបរិភោគ ខ្វះសម្លៀកបំពាក់ ត្រូវអត់ឃ្លានទុគ៌ត។ រួមជាមួយនឹងនោះ រៀបចំកម្លាំង មធ្យោបាយ គ្រឿងសម្ភារៈជួយអនាម័យផ្លូវថ្នល់ ធ្វើប្រព្រឹត្តកម្មបរិស្ថាន បង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ស្តារផលិតកម្មឡើងវិញភ្លាមៗ ក្រោយពីពេលភ្លៀងទឹកជំនន់ ប្រមូលស្ថិត វាយតម្លៃត្រឹមត្រូវ គ្រប់សព្វការខូចខាតក្រោយភ្លៀងទឹកជំនន់ដើម្បីរាយការណ៍ជូនលំដាប់ថ្នាក់មានសមត្ថកិច្ចតាមការកំណត់។

ក្រសួងការពារជាតិ យោធភូមិភាគ ៥ យោធភូមិភាគ ៤ កងកម្លាំងនគរបាលបន្តចល័តកងកម្លាំង មធ្យោបាយដូចជាទូក កាណូត ។ល។ សម្រាប់ការងារបង្ការទប់ស្តាត់គ្រោះមហន្តរាយធម្មជាតិ។

ក្រសួងកសិកម្មនិងបរិស្ថាននិងក្រសួងសុខាភិបាលបានបង្កើនធនធានមនុស្សចូលក្នុងតំបន់នេះ ធានាបានស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទឹកស្អាត ថ្នាំសម្លាប់មេរោគជូនប្រជាជន។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានដឹកនាំកងកម្លាំង សម្ពន្ធក្រុមហ៊ុន EVN សហគ្រាសទូរគមនាគមន៍ដូចជា VNPT និង Viettel រួសរាន់ជួសជុល ផ្តល់ភ្លើង សេវាទូរគមនាគមន៍ឡើងវិញក្នុងអំឡុងពេលឱ្យបានឆាប់បំផុតដើម្បីធានាថាប្រជាជនក្តាប់បានព័ត៌មានពេញលេញ ទាន់ពេលវេលា។

ស្ថាប័នមានសមត្ថកិច្ចម្ចាស់ការសហការជាមួយស្ថាប័ន អង្គភាពមានពាក់ព័ន្ធ ប្រព័ន្ធធនាគារ អង្គការឥណទានឆាប់ដាក់ដំណើរការអនុវត្តគោលនយោបាយឧបត្ថម្ភអំពីពន្ធ ឥណទាន ធានារ៉ាប់រង ។ល។ ដើម្បីប្រជាជន អាជីវកម្មត្រូវអន្តរាយដោយគ្រោះមហន្តរាយធម្មជាតិឆាប់បានស្តារឡើងវិញ ផលិតកម្ម អាជីវកម្ម។

បច្ចុប្បន្ននេះ មូលដ្ឋាននានាបន្តពិនិត្យពិច័យឡើងវិញ ធ្វើសំយោគទិន្នន័យខូចខាតអន្តរាយនិងរៀបចំពុះពារផលវិបាក៕

ទឹកជំនន់ពីទន្លេ ត្រាបុង បង្កជន់លិចជ្រៅតំបន់លំនៅឋាននៅលើផ្លូវជាតិ 1A ឃុំ ប៊ិញស៊ើន ខេត្ត ក្វាងង៉ាយ។ រូបថត៖ ផាមគឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

អត្ថបទ៖ ថាំងទ្រុង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

ទ្រជំហានកូនសិស្សជនជាតិ ជឹត នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

ទ្រជំហានកូនសិស្សជនជាតិ ជឹត នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

ដំណើរសាបព្រោះអក្សរឱ្យកុមារជនជាតិ ជឹត នៅសាលាបឋមសិក្សាហឿងលៀន ភូមិ រ៉ាវត្រែ ឃុំ ភុកត្រាច់ (ខេត្ត ហាទិញ) ពោរពេញដោយភាពយ៉ាប់យ៉ឺន។

បង្កើនការការពារកុមារនៅក្នុងលំហអ៊ីនធឺណិត

បង្កើនការការពារកុមារនៅក្នុងលំហអ៊ីនធឺណិត

នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា មន្ទីរសុខាភិបាលខេត្ត អានយ៉ាង សហការជាមួយនឹងគណៈកម្មាធិការប្រជាជនសង្កាត់ រ៉ាច់យ៉ា រៀបចំពិធីបំផុសយុទ្ធនាការគាំទ្រខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ "កុមារប្រកបដោយភាពសុភមង្គល សុវត្ថិភាព បោះជំហានយ៉ាងរឹងមាំក្នុងយុគសម័យឌីជីថល"។

បញ្ញាសិប្បនិម្មិតផ្តោតលើមនុស្សធ្វើជាចំណុចស្នូល

បញ្ញាសិប្បនិម្មិតផ្តោតលើមនុស្សធ្វើជាចំណុចស្នូល

នៅថ្ងៃទី ២៩ ខែឧសភា វេទិកា AI និងការផ្លាស់ប្តូរឌីជីថល៖ GStar ២០២៦ - AI និងមនុស្សជាតិ បានធ្វើឡើងនៅទីក្រុងហូជីមិញ ដែលរៀបចំដោយវិទ្យាស្ថាន New Turing (NTI - សហគ្រាសសង្គមដែលមានជំនាញក្នុងការបង្កើតអនាគតនៃ AI នៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត) និង Pacific Gateway Partners (PGP - ស្ពានយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ី)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវ អញ្ជើញដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវ អញ្ជើញដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី

នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី និងលោកជំទាវ ​ចូលរួម​ពិធី​លៀង​សាយភោជន ថ្នាក់រដ្ឋទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសសិង្ហបុរី៕

ទិដ្ឋភាពទូទៅនៃពិធិទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេស ថៃ

ទិដ្ឋភាពទូទៅនៃពិធិទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេស ថៃ

នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ពិធិទទួលស្វាគមន៍ជាផ្លូវការលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានប្រារព្ធឡើងមហោឡារិកនៅអាគាររដ្ឋាភិបាលនៅ បាងកក ប្រទេស ថៃ៕

ការថ្លែងសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ក្នុងកិច្ចប្រជុំស្តីអំពីការងារស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋាន

ការថ្លែងសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ក្នុងកិច្ចប្រជុំស្តីអំពីការងារស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋាន

នៅព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ប្រធានគណៈ​កម្មាធិការបង្គាប់ការមជ្ឈិមស្តីអំពីអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលអញ្ជើញជា​អធិបតីក្នុងសម័យប្រជុំការងាររបស់អចិន្ត្រៃយ៍គណៈកម្មាធិការបង្គាប់ការអំពីការងារស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋាន។ ទីភ្នាក់ងារ​ព័ត៌មាន វៀតណាម សូមគោរពឧទ្ទេសនាមសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម នៅក្នុង​កិច្ចប្រជុំ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ​ ឡឹម អញ្ជើញជួបសហគមន៍វៀតណាមនៅប្រទេស ថៃ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ​ ឡឹម អញ្ជើញជួបសហគមន៍វៀតណាមនៅប្រទេស ថៃ

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី ២៧ ខែឧសភា នៅ ឧត្តរធានី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញជំនួបមន្ត្រី និងបុគ្គលិកនៃស្ថានទូត ស្ថានកុងស៊ុលវៀតណាម ព្រមទាំងអាណិកជនវៀតណាមជិត ៦០០ នាក់កំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ ក៏ដូចជាតំណាងសហគមន៍វៀតណាមមកពីប្រទេសឡាវផងដែរ។

ណែនាំស្តីពីសុចរិតភាពវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ

ណែនាំស្តីពីសុចរិតភាពវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ

នៅថ្ងៃទី២៥ ខែឧសភា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចេញសេចក្តីសម្រេចលេខ ២៥៥៧/QD-BKHCN ការណែនាំស្តីពីសុចរិតភាពវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា។

ទំនាក់ទំនងវៀតណាម-ថៃឡង់ដ៍រួមចំណែកពង្រឹងអាស៊ានឱ្យមានអត្តនុភាពនិងវិបុលភាព

ទំនាក់ទំនងវៀតណាម-ថៃឡង់ដ៍រួមចំណែកពង្រឹងអាស៊ានឱ្យមានអត្តនុភាពនិងវិបុលភាព

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញទៅកាន់ប្រទេសថៃ បង្កើតការរំពឹងទុកយ៉ាងខ្លាំងពីរដ្ឋាភិបាល ព្រមទាំងប្រជាជន បើកទំព័រថ្មីមួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានមិនត្រូវយឺតយ៉ាវក្នុងការអនុវត្តឡើយ

គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានមិនត្រូវយឺតយ៉ាវក្នុងការអនុវត្តឡើយ

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា សង្កត់ធ្ងន់លើតួនាទីរបស់គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានក្នុងការអភិវឌ្ឍគោលនយោបាយ ការត្រួតពិនិត្យ និងធ្វើបរិវត្តកម្មឌីជីថលជាតិ។

ពេលសាលសហសិក្សាក្លាយជា "ជើងទម្របាញ់បង្ហោះ" បច្ចេកវិទ្យានិងផ្តើមអាជីព

ពេលសាលសហសិក្សាក្លាយជា "ជើងទម្របាញ់បង្ហោះ" បច្ចេកវិទ្យានិងផ្តើមអាជីព

ក្នុងបរិយាកាសផុលផុសរបស់រាប់រយគំរូបច្ចេកវិទ្យា មនុស្សយន្តឆ្លាតវៃ ផលិតផលបញ្ញាសិប្បនិម្មិត និងគំនិតផ្តើមអាជីព​ពោរពេញភាពច្នៃប្រតិដ្ឋ ទិវាជួបជុំវិទ្យាសាស្រ្តបច្ចេកវិទ្យា ផ្តើមអាជីព និងនវានុវត្តន៍ច្នៃប្រតិដ្ឋពហុបច្ចេកទេស ដាណាំង ឆ្នាំ ២០២៦ រៀបចំឡើងដោយមហាវិទ្យាល័យពហុបច្ចេកទេស - មហាវិទ្យាល័យ ដាណាំង នៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា បាន​ក្លាយជា "កន្លែងណាត់ជួប" បញ្ញាញាណរបស់សិស្សសាលា និងនិស្សិតតំបន់ភាគកណ្តាល - តំបន់ខ្ពង់រាប តីង្វៀន។

បង្កភាពងាយស្រួលដល់ការវិនិយោគបណ្តាសាជីវកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិកនៅវៀតណាម

បង្កភាពងាយស្រួលដល់ការវិនិយោគបណ្តាសាជីវកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិកនៅវៀតណាម

ក្នុងជំនួបជាមួយមន្ត្រីរបស់ Amazon អគ្គលេខាបក្ស ប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមឱ្យតម្លៃ និងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់សាជីវកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិកក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

ការបង្កើតកម្លាំងជម្រុញសម្រាប់ការអភិវឌ្ឍអាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ការបង្កើតកម្លាំងជម្រុញសម្រាប់ការអភិវឌ្ឍអាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការច្នៃប្រឌិតគំរូកំណើន និងបង្កើនកម្លាំងជម្រុញប្រកួតប្រជែង ការអភិវឌ្ឍសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីទីក្រុងដុងណៃ។

ពិធីបើកវគ្គបំប៉នចំណេះដឹងជនជាតិនិងបណ្តុះបណ្តាលភាសា ខ្មែរ ជូនកម្មាភិបាល យុទ្ធជននគរបាលទីក្រុង កឹនធើ ឆ្នាំ ២០២៦

ពិធីបើកវគ្គបំប៉នចំណេះដឹងជនជាតិនិងបណ្តុះបណ្តាលភាសា ខ្មែរ ជូនកម្មាភិបាល យុទ្ធជននគរបាលទីក្រុង កឹនធើ ឆ្នាំ ២០២៦

នៅព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៦ នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ ពិធីបើកវគ្គបំប៉នចំណេះដឹងជនជាតិនិងបណ្តុះបណ្តាលភាសា ខ្មែរ សម្រាប់កម្មាភិបាល យុទ្ធជននគរបាលទីក្រុង កឹនធើ ឆ្នាំ ២០២៦ បានប្រព្រឹត្តឡើងក្នុងបរិយាកាសយ៉ាងអធិកអធម សោមនស្សរីករាយនិងដ៏មានអត្ថន័យ។

ទីក្រុង​ ហូជីមិញ ពន្លឿនការស្រាវជ្រាវ ការអនុវត្ត និងការធ្វើពាណិជ្ជកម្មនៃបញ្ញាសិប្បនិម្មិត

ទីក្រុង​ ហូជីមិញ ពន្លឿនការស្រាវជ្រាវ ការអនុវត្ត និងការធ្វើពាណិជ្ជកម្មនៃបញ្ញាសិប្បនិម្មិត

ផែនការសម្រាប់អនុវត្តកម្មវិធី "ការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុង ហូជីមិញ ដំណាក់កាល ២០២០-២០៣០" ក្នុងឆ្នាំ ២០២៦ ទើបតែត្រូវបានចេញផ្សាយដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។

ការបំផុសប្រកួតប្រជែងអាជីវកម្មថ្មីកសិកម្មបច្ចេកវិទ្យាខ្ពស់ឆ្នាំ ២០២៦

ការបំផុសប្រកួតប្រជែងអាជីវកម្មថ្មីកសិកម្មបច្ចេកវិទ្យាខ្ពស់ឆ្នាំ ២០២៦

នៅថ្ងៃទី១៩ ខែឧសភា គណនៃតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ សហការជាមួយសាកលវិទ្យាល័យធូដូវម៉ូត បានរៀបចំពិធីបើកការប្រកួត "ការប្រកួតប្រជែងចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ឆ្នាំ២០២៦"។ នេះគឺជាព្រឹត្តិការណ៍បើកការប្រកួតជាបន្តបន្ទាប់នៅតាមសាកលវិទ្យាល័យទូទាំងប្រទេស។

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលមតកចេតិយគោរពវិញ្ញាណក្ខន្ធលោកអ៊ំ ហូ

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលមតកចេតិយគោរពវិញ្ញាណក្ខន្ធលោកអ៊ំ ហូ

ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦) នៅព្រឹកថ្ងៃទី ១៩ ខែ ឧសភា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលបានអញ្ជើញដាក់កម្រងផ្កា អញ្ជើញចូលមតកចេតិយគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ និងអុជធូប រំឭកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីទាំងឡាយនៅស្តូបរំឭកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនពលី (ផ្លូវ បាក់ស៊ើន ទីក្រុង ហាណូយ)។

ខេត្ត អានយ៉ាង ថែរក្សានិងលើកស្ទួយតម្លៃបេតិកភណ្ឌផ្តើមពីភូមិសិប្បកម្មប្រពៃណី

ខេត្ត អានយ៉ាង ថែរក្សានិងលើកស្ទួយតម្លៃបេតិកភណ្ឌផ្តើមពីភូមិសិប្បកម្មប្រពៃណី

អានយ៉ាង មានភាពល្បីល្បាញជាយូរមកហើយដោយមានភូមិសិប្បកម្មប្រពៃណី កន្លែងថែរក្សាតម្លៃវប្បធម៌វិសេសវិសាលនានានៃដែនដីភាគខាងលិចនៃភូមិភាគខាងត្បូងប្រទេស វៀតណាម។

ការអនុវត្តធ្វើបរិវត្តកម្មឌីជីថលក្នុងការ​ងា​រផ្តល់សំណងរបស់រដ្ឋ

ការអនុវត្តធ្វើបរិវត្តកម្មឌីជីថលក្នុងការ​ងា​រផ្តល់សំណងរបស់រដ្ឋ

នៅថ្ងៃទី១៨ ខែឧសភា នៅខេត្ត តៃនិញ ក្រសួងយុត្តិធម៌រៀបចំសិក្ខាសាលាប្រមូលមតិយោបល់លើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការទទួលខុសត្រូវចំពោះសំណងរបស់រដ្ឋ។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ‘កូនសោមាស’ វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ‘កូនសោមាស’ វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ

នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា នៅ ហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ វៀតណាម ថ្ងៃទី ១៨ ខែ ឧសភា និងកិច្ចប្រជុំដាក់ដំណើរការបច្ចេកវិទ្យាជាយុទ្ធសាស្ត្រក្រោមប្រធានបទ "វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល - កម្លាំងជំរុញចម្បងនៃគំរូកំណើនថ្មី"។

អភិវឌ្ឍកងជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការ បុគ្គលិករដ្ឋការស៊ីវិលជាបងប្អូនជនជាតិភាគតិច

អភិវឌ្ឍកងជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការ បុគ្គលិករដ្ឋការស៊ីវិលជាបងប្អូនជនជាតិភាគតិច

ដើម្បីធ្វើឲ្យទៅជាភាពជាក់សែ្ដងគម្រោង "អភិវឌ្ឍកងជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការ បុគ្គលិករដ្ឋការស៊ីវិលដែលជាបងប្អូនជនជាតិ​ភាគតិចក្នុង​ស្ថាប័នរដ្ឋ អង្គភាពសេវាសាធារណៈដំណាក់កាលឆ្នាំ ២០២៦ - ២០៣០ តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៣៥" គណៈកម្មាធិការប្រជាជន​ទីក្រុង ហាយផុង បានបង្កើត និងចេញផែនការអនុវត្តគម្រោងនេះជាមួយនឹងភារកិច្ច វិធានការ​ជាក់លាក់ជាច្រើនស្របនឹងលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាន។

សុន្ទរកថារបស់លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ក្នុងពិធីរំលឹកខួបលើកទី ១២០ នៃការបង្កើតសាកលវិទ្យាល័យជាតិ ហាណូយ

សុន្ទរកថារបស់លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ក្នុងពិធីរំលឹកខួបលើកទី ១២០ នៃការបង្កើតសាកលវិទ្យាល័យជាតិ ហាណូយ

នៅថ្ងៃទី១៦ ខែឧសភា នៅ ហាណូយ សាកលវិទ្យាល័យជាតិ ហាណូយ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១២០ នៃការបង្កើតសាកលវិទ្យាល័យ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩០៦ - ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦) និងទទួលគ្រឿងឥស្សរិយយសកាពលកម្មថ្នាក់ទីមួយ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩០៦ - ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦)៕

ការងារនយោបាយ សតិអារម្មណ៍ ‘ឈានមុ​ខ ​នាំផ្លូវ’ ក្នុងយុគសម័យថ្មី

ការងារនយោបាយ សតិអារម្មណ៍ ‘ឈានមុ​ខ ​នាំផ្លូវ’ ក្នុងយុគសម័យថ្មី

នៅរសៀលថ្ងៃទី ១៥ ខែឧសភា នៅ ហាណូយ ដោយមានការយល់ព្រមពីគណៈកម្មាធិការមជ្ឈិមបក្សនៃសមាជិកសម្ពន្ធយុវជន កាសែត ថាញ់នៀន សហការជាមួយស្ថាប័នពាក់ព័ន្ធ "ការងារនយោបាយ នាំផ្លូវក្នុងយុគសម័យថ្មី"។

អ្នកមានប្រជាប្រិយភាពរួមកម្លាំងផ្លាស់ប្តូរតំបន់បងប្អូនជនជាតិ ខ្មែរ

អ្នកមានប្រជាប្រិយភាពរួមកម្លាំងផ្លាស់ប្តូរតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កសាងជនបទថ្មី និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល អ្នកមាន​ប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត វិញឡុង កំពុងបញ្ជាក់តួនាទីគឺជាកម្លាំង​ស្នូលនៅមូលដ្ឋានពី​មួយថ្ងៃទៅមួយថ្ងៃ។

‘រន្ទាបាញ់បង្ហោះ’ សម្រាប់​ startup បច្ចេកវិទ្យា​ឌីជីថល

‘រន្ទាបាញ់បង្ហោះ’ សម្រាប់​ startup បច្ចេកវិទ្យា​ឌីជីថល

នៅថ្ងៃទី១៥ ខែឧសភា ក្នុងក្របខ័ណ្ឌនៃវេទិកាជាតិ VNEI ២០២៦ វិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ជាផ្លូវការ PFUND គម្រោងសម្រាប់ការបង្កើតមូលនិធិវិនិយោគសម្រាប់អាជីវកម្មចាប់ផ្តើមអាជីវកម្មថ្មី និងបានដាក់ឱ្យដំណើរការគណៈកម្មការចលនាមូលនិធិ។

ជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា ជំរុញសេដ្ឋកិច្ចវិលជុំ

ជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា ជំរុញសេដ្ឋកិច្ចវិលជុំ

នៅថ្ងៃទី ១៣ ខែ ឧសភា សមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត វិញឡុង រៀបចំសិក្ខសាលាវិទ្យាសាស្ត្រ​ក្រោម​ប្រធានបទ "ធ្វើបរិវត្តកម្មឌីជីថល និងជំរុញសេដ្ឋកិច្ចវិលជុំយោងតាមស្មារតីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW" លើកតម្កើងបញ្ញវន្តបញ្ញាវន្តីគំរូឆ្នាំ ២០២៥ ដែលចូលរួមចំណែកដ៏ល្អប្រើសើរជាច្រើនដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋាន។

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

ខេត្ត វិញឡុង ផ្តោតសំខាន់ទៅលើវិធានការសំដៅបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន យ៉ាងខ្លាំងក្លាអំពីគុណភាព និង​ប្រសិទ្ធភាពអប់រំបណ្តុះបណ្តាលនៅក្នុងតំបន់បងប្អូនជនជាតិ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាព​អប់រំចំណេះទូទៅ និង​អភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកប្រកបដោយចីរភាព។

អ្នកមានប្រជាប្រិយភាពកសាង "ក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន" នៅភូមិភាគខាងត្បូង

អ្នកមានប្រជាប្រិយភាពកសាង "ក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន" នៅភូមិភាគខាងត្បូង

ថ្ងៃទី ១៨ ខែ មេសា នៅទីក្រុង កឹនធើ អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជន វៀតណាម បានរៀបចំកិច្ចជំនួបព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ ប្រធានមណ្ឌល អ្នកមានប្រជាប្រិយភាពនិងសមណស័ក្ដិសាសនាគំរូភូមិភាគខាងត្បូង។

វៀតណាមបញ្ជាក់ពីស្មារតីសកម្ម ទទួលខុសត្រូវ និងស្ថាបនា

វៀតណាមបញ្ជាក់ពីស្មារតីសកម្ម ទទួលខុសត្រូវ និងស្ថាបនា

យោងតាមប្រេសិតពិសេស​ទីភ្នាក់ងារពត៌មានវៀតណាម នៅរាត្រីថ្ងៃទី ៨ ខែឧសភា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានធ្វើមាតុភូមិនិវត្តន៍មកដល់ ហាណូយ វិញ បានបញ្ចប់ដោយជោគជ័យនូវការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅទីក្រុង សេប៊ូ ប្រទេស ហ្វីលីពីន នៅថ្ងៃទី ៧ និងទី ៨ ខែឧសភា៕