គោលនយោបាយទម្លុះទម្លាយ​បង្កើតកម្លាំងសម្ទុះសម្រាប់អប់រំ​​តំបន់ភ្នំ

សេចក្តីសម្រេចលេខ 71-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលត្រូវបានចាត់ទុកថាជាការរុញបំប៉ះខ្លាំងក្លា បើកចេញយុគសម័យថ្មីសម្រាប់អប់រំតំបន់ភ្នំ - ទីកន្លែងតាំងពីមុនមកនៅចាញ់ប្រៀបគេជាច្រើនអំពីលក្ខខណ្ឌសិក្សារៀនសូត្រ មូលដ្ឋានសម្ភារៈ និងកងជួរ។

សាលារៀនបន្ទប់រៀនធំទូលាយស្អាតបាត ឱកាសសិក្សារៀនសូត្រស្មើភាពគ្នា
ក្នុងខែ តុលា ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៥ គម្រោងមានអត្ថន័យ មនុស្សសាស្ត្រ យ៉ាងជ្រាលជ្រៅត្រូវបានចាប់ផ្តើមសាងសង់ដំណាលគ្នានៅតាម មូលដ្ឋាន តំបន់ព្រំដែន។ តួយ៉ាងគឺសាលាចំណេះទូទៅអន្តេវាសិក បង្រៀននិងរៀន ពេញមួយថ្ងៃបឋមសិក្សា និងអនុវិទ្យាល័យ តីយ៉ាង (ទីក្រុង ដាណាំង) សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ បាតម៉ត (ខេត្ត ថាញ់ហ្វា) សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និង អនុវិទ្យាល័យ ណាង៉យ (ខេត្ត ងេអាន)។ សាលារៀនទាំងនេះត្រូវបានអនុវត្ត តាមគោលការណ៍វិនិយោគលើសាលាចំណេះទូទៅ អន្តេវាសិកអន្តរកម្រិត ចំនួន ២៤៨ ខ្នងនៅតាមឃុំព្រំដែនដីគោក ដោយមានប្រភពទុនកម្ចីអាទិភាព ពីការសន្សំសំចៃក្នុងការចំណាយថវិកាមជ្ឈិម។

01.jpg
លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ណាង៉យ នៅឃុំ ណាង៉យ (ខេត្ត ងេអាន) នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៥។

"ការអប់រំតំបន់ព្រំដែនមិនត្រឹមតែជារឿងរ៉ាវនៃថ្នាក់រៀនប៉ុននោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍគ្រប់ជ្រុងជ្រោយ "សីលធម៌ បញ្ញា កាយសម្បទា វិចិត្រសិល្បៈ"

ចិញ្ចឹមបំប៉នធនធានមនុស្សសម្រាប់អនាគត និងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រជាជាតិ"

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ មានប្រសាសន៍ដូច្នេះ។

02b.jpg
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយសិស្សសាលា និងបងប្អូនបណ្តាជនជាតិភូមិ អាហ៊ូ ឃុំ តីយ៉ាង
(ទីក្រុង ដាណាំង)។

សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ បាតម៉ត មាន កម្រិតទុនវិនិយោគសរុបចំនួន ១៧០ ពាន់លានដុង រួមមានបន្ទប់រៀនចំនួន ២២ បន្ទប់មុខវិជ្ជាចំនួន ១២ អគារពហុបំណង បណ្ណាល័យ មណ្ឌលអន្តេវាសិកដ្ឋាន សម្រាប់សិស្សសាលាចំនួន ២៦០ នាក់ និងអគារការងាររដ្ឋការសម្រាប់ គ្រូបង្រៀនចំនួន ២៥ នាក់ សម្រេចបានស្តង់ដារជាតិកម្រិត ២។ សាលា ចំណេះទូទៅអន្តេវាសិក បង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សានិង អនុវិទ្យាល័យ តីយ៉ាង ត្រូវបានសាងសង់លើផ្ទៃដី ៧ ហិកតា ដោយមាន ថ្នាក់រៀនចំនួន ៣០ សម្រាប់សិស្សសាលាចំនួន ១.០០០ នាក់ ថវិកាសរុប ចំនួន ២៦២ ពាន់លានដុង។ សាលាចំណេះទូទៅអន្តេវាសិក អន្តរកម្រិត បឋមសិក្សា និងអនុវិទ្យាល័យ ណាង៉យ មានផ្ទៃដីប្រហែល ៥,៥ ហិកតា កម្រិតទុនវិនិយោគសរុបជិត ២៤០ ពាន់លានដុង រួមមានថ្នាក់រៀនចំនួន ៤៩ និងមណ្ឌលអន្តេវាសិកដ្ឋាន រោងបាយ មណ្ឌលលេងកម្សាន្ត។ សាលា ដ៏ធំទូលាយស្អាតបាតទាំងនេះត្រូវបានរំពឹងថានឹងជួយសិស្ស សាលាតំបន់ ព្រំដែនបានសិក្សារៀនសូត្រ លេងកម្សាន្តក្នុងបរិយាកាសមានសុវត្ថិភាព ទាន់សម័យ ស្របពេលរួមចំណែកពង្រឹងសន្តិសុខ - ការពារជាតិពីឫសគល់។

007a6573.jpg
នាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ អៀនខឿង ឃុំ អៀនខឿង (ខេត្ត ថាញ់ហ្វា) នៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥។
03-bo-sung-chuyen-de.jpg
លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ង្វៀន ហ្វាប៊ិញ អញ្ជើញជូនអំណោយដល់ប្អូនៗ សិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យ ស៊ើនគីម ១ ឃុំ ស៊ើនគីម ១ (ខេត្ត ហាទិញ) នៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥។
04-bo-sung-chuyen-de.jpg
នៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ គណៈកម្មាធិការប្រជាជនខេត្ត ឡឹមដុង បានប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោងសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ឃុំ ធន់អាន។ លោកឧបនាយករដ្ឋមន្ត្រី ហូ ឌឹកផឿក អញ្ជើញចូលរួមពិធីនិងជូនអំណោយដល់ប្អូនៗ សិស្សសាលាឆ្លងកាត់ការលំបាករៀនពូកែ។

បច្ចុប្បន្ននេះ នាយកដ្ឋានអប់រំចំណេះទូទៅ (ក្រសួងអប់រំនិងបណ្តុះ បណ្តាល) កំពុងកសាងសារាចរកំណត់ការរៀបច ំ និងសកម្មភាពនៃសាលា ចំណេះទូទៅអន្តេវាសិកអន្តរកម្រិត គ្រោងនឹងប្រកាស ឲ្យប្រើមុនខែ ឧសភា ឆ្នាំ ២០២៦។ តាមរយៈនោះ សិស្សសាលាតាមឃុំព្រំដែនដីគោកនឹងបាន ទទួលផលគោលនយោបាយអន្តេវាសិក និងបង្រៀននិងរៀនពេញមួយថ្ងៃ សមស្រប មិនបែងចែកជនជាតិ គម្លាតចម្ងាយភូមិសាស្ត្រ ឬតំបន់ស្នាក់នៅ ឡើយ។ នេះគឺជាជំហានដើរដ៏សំខាន់ដើម្បីធានាសមធម៌ក្នុងអប់រំ បង្កើត ឱកាសសិក្សារៀនសូត្រសមភាពសម្រាប់សិស្សសាលាតំបន់ព្រំដែន។

06-bo-sung-chuyen-de.jpg
ដើម្បីធានាវឌ្ឍនភាព គម្រោងសាលាអន្តរកម្រិតបឋមសិក្សា - អនុវិទ្យាល័យឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន) ត្រូវបានដំណើរការសាងសង់ជាបន្តបន្ទាប់ទាំងយប់ទាំងថ្ងៃ។
04b-bo-sung-chuyen-de.jpg
ប្អូនៗ សិស្សសាលាជនជាតិភាគតិចនៅឃុំ ធន់អាន ឃុំមួយក្នុងចំណោមឃុំព្រំដែនដីគោកទាំងប្រាំរបស់ខេត្ត ឡឹមដុង។

សាលាបឋមសិក្សា - អនុវិទ្យាល័យ ដាក់យុក ឃុំ យុកណុង (ខេត្ត ក្វាងង៉ាយ) គឺជាសាលារៀនមួយក្នុងចំណោមសាលារៀនកំពុង ទន្ទឹងរង់ចាំក្នុងការផ្លាស់ប្តូរ ទាំងនេះ។ បច្ចុប្បន្នសាលារៀននៅមាន ទីតាំង ដាច់ដោយឡែកចំនួនបី ខ្វះ អគារពហុបំណង និងគ្រឿងបរិក្ខាបង្រៀន សិក្សារៀនសូត្រមិនទាន់បំពេញ តាមតម្រូវការ។ អ្នកគ្រូ ង្វៀន ធីលៀន ចាងហ្វាងរងសាលាបានចែករំលែក ថា៖ "ប្រសិនបើបានវិនិយោគព្រមៗ គ្នា ប្អូនៗ សិស្សសាលាជនជាតិភាគតិច នឹងមានបរិស្ថានសិក្សារៀនសូត្រសុវត្ថិភាព ផាសុកភាពគ្រប់គ្រាន់បាន អភិក្រមវិធីសាស្រ្តបង្រៀន សិក្សារៀនសូត្រថ្មី ផ្តើមពីនោះលើកកម្ពស់ គុណភាព និងបង្រួញគម្លាតជាមួយសិស្សសាលាតំបន់ងាយស្រួល"។

09.jpg
អ្នកគ្រូ ង្វៀន វ៉ឹនញី គ្រូបង្រៀនសាលាចំណេះទូទៅអន្តេវាសិកជនជាតិអនុវិទ្យាល័យ វ៉ ង្វៀនយ៉ាប ឃុំ គឺម្តា ​​(ខេត្ត ដាក់ឡាក់) បានឆ្លងកាត់ឧបសគ្គជាច្រើនដើម្បីនាំពន្លឺចំណេះដឹងមកកាន់ប្អូនៗ សិស្សសាលា។
7-3.jpg
អ្នកគ្រូ វី ធីហាំង មើលថែកូនសិស្សក្នុងម៉ោងសម្រាកថ្ងៃត្រង់នៅសាលាបឋមសិក្សា ឡុងលួង ឃុំ វ៉ឹនហូ (ខេត្ត សឺនឡា)។

គោលនយោបាយវិនិយោគលើសាលារៀនថ្នាក់រៀន ភ្ជាប់ជាមួយនឹង យន្តការឧបត្ថម្ភអន្តេវាសិក បង្រៀន និងរៀនពេញមួយថ្ងៃ មិនត្រឹមតែជួយ សិស្សសាលាបានសិក្សារៀនសូត្រនៅជិតផ្ទះប៉ុននោះទេ ថែមទាំងរួមចំណែក ដល់ការកសាងបណ្តា "សាលារៀនសុភមង្គល" ទៀតផង - កន្លែងកុមារបានរៀន អក្សរ ធំពេញវ័យក្នុងបរិស្ថានវប្បធម៌អន្តោគ្រាម រួមចំណែកផ្លាស់ប្តូរជីវភាព របស់សិស្សសាលា និងទិដ្ឋភាពរបស់មូលដ្ឋានពីមួយជំហានទៅ មួយជំហាន។

7ddabc9b89b805e65ca9.jpg
អ្នកគ្រូ និងកូនសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) សោមនស្សរីករាយក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។

លោកគ្រូអ្នកគ្រូបង្រៀនស្ងប់ចិត្តបំពេញការងារ
ក្នុងសកម្មភាពអប់រំ គ្រូបង្រៀនគឺជាស្នូលនៃការផ្លាស់ប្តូរទាំងអស់។ ដោយមានសេចក្តីសម្រេចលេខ 71-NQ/TW ជាលើកដំបូង បុគ្គលិកសាលារៀន បានទទួលប្រាក់ឧបត្ថម្ភអនុគ្រោះអប្បបរមា ៣០% រីឯគ្រូបង្រៀនបានបង្កើន ប្រាក់ឧបត្ថម្ភអប្បបរមាឡើងចំនួន ៧០%។ អ្នកគ្រូ ង្វៀន ធីលៀន ចាងហ្វាងរង សាលាបឋមសិក្សា - អនុវិទ្យាល័យ ដាក់យុក បាននិយាយដោយរំភើបចិត្តថា៖ "នៅពេលគោលនយោបាយថ្មីទើបតែត្រូវបានដាក់ចេញ បុគ្គលិកសាលាមាន អារម្មណ៍ថាទទួលបានការចែករំលែក និងឲ្យតម្លៃខ្ពស់។ ឯចំពោះគ្រូបង្រៀន តំបន់លំបាក នេះគឺជាប្រភពលើកទឹកចិត្តដ៏ធំដើម្បីពួក គាត់ស្ងប់ចិត្តធ្វើការ និងរស់នៅ លើកកម្ពស់វិជ្ជាជីវៈ រួមគ្នានាំគុណភាពអប់រំ ឈោងឈានឡើង"។

08.jpg
ភូមិសាស្ត្រធំទូលាយដោយមានសាខាសាលាជាច្រើន ទោះបីលំបាកវេទនាយ៉ាងខ្លាំងក៏ដោយតែអ្នកគ្រូ ក្វាង ធីស៊ន់ គ្រូបង្រៀនសាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិបឋមសិក្សា មឿងឡាន ឃុំ ព្រំដែន សូបកូប (ខេត្ត សឺនឡា) នៅតែអស់ពីចិត្តនាំ "តួអក្សរ" មកកាន់ប្អូនៗ សិស្សសាលាតំបន់ភ្នំ។

អញ្ជើញថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង សាងសង់សាលា ចំណេះទូទៅអន្តេវាសិក បង្រៀននិងរៀនពេញមួយថ្ងៃបឋម សិក្សា និងអនុវិទ្យាល័យ តីយ៉ាង (ទីក្រុង ដាណាំង) និងសាលាអន្តេវាសិកអន្តរ កម្រិតបឋមសិក្សា និង អនុវិទ្យាល័យ បាតម៉ត ឃុំ បាតម៉ត (ខេត្ត ថាញ់ហ្វា លោក នាយករដ្ឋមន្ត្រី ផាម មិញជិញ បានសង្កត់ធ្ងន់ថា៖ "នៅក្នុងគោល នយោបាយអភិវឌ្ឍទាំងអស់ត្រូវ តែគួបផ្សំរវាងសេដ្ឋកិច្ចនិងអប់រំ រវាងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយ ចីរភាព ធានាសុខុមាលភាពសង្គមច្រើន ស្រទាប់មិនទុកឱ្យនរណាម្នាក់ ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ"៕

អត្ថបទ៖ ឡេវ៉ឹន
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
បញ្ចូលទិន្នន័យ: យ័ញលើយ

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ចាប់ពីខែ មេសា ឆ្នាំ ២០២៦ ឃុំ សាមមឺន (ខេត្ត ដៀនបៀន) បានបើកថ្នាក់លុបបំបាត់អនក្ខរកម្មនៅសាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិបឋមសិក្សានិងអនុវិទ្យាល័យ ណាអ៊ឺ ដោយមានសិក្ខាកាមចំនួន ២១ នាក់ វគ្គសិក្សារហូតដល់ខែ ធ្នូ ឆ្នាំ ២០២៦។

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ សំដៅដល់ការទាក់ទាញគម្រោងការនានាដែលនាំមកបច្ចេកវិទ្យា លទ្ធភាពផលិតកម្មនិងតម្លៃបន្ថែមដល់អាជីវកម្មក្នុងស្រុក។ ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចសរទរដូវ ២០២៦ វិនិយោគិនស្នើឱ្យទីក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អនីតិវិធីនិងភ្ជាប់ប្រភពកម្លាំង។

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ព្រឹកថ្ងៃទី ២៧ ខែ តុលា នៅទីក្រុង ហូ ជីមិញ វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៦ បន្តមាន ១៦ កិច្ចប្រជុំឯកទេសបទ ផ្តោតលើការស្វែងរកកម្លាំងចលករកំណើនថ្មី។ ខ្លឹមសារពិភាក្សាផ្សារភ្ជាប់នឹងការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ឆ្ពោះទៅរកវិធានការសហការយ៉ាងជាក់ស្តែងសម្រាប់សហគ្រាស។

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

នៅព្រឹកថ្ងៃទី ១៤ ខែតុលា នាទីស្ងៀមស្ងាត់ដ៏ពិសិដ្ឋមួយបានគ្របដណ្ដប់ឧទ្យានវប្បធម៌ លេ ធីរៀង (ទីក្រុង ហូ ជីមិញ) នៅពេលចំនួន ៧៣១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបានដង្ហែមកក្នុងពិធីគោរពរំឭក​វិញ្ញាណក្ខន្ធដ៏ស្មិងស្មាធិ៍ ជោកទឹកភ្នែក។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។