នៅរសៀលថ្ងៃទី ៣០ ខែ តុលា នៅក្នុងពិធីសន្និសីទសារព័ត៌មានផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច - សង្គមនៅលើភូមិសាស្ត្រទីក្រុង ហូ ជីមិញ លោក ហ្វាង ភុកយុង អនុប្រធានការិយាល័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស មន្ទីរសំណង់ទីក្រុង ហូ ជីមិញ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែ តុលា ទីក្រុងបានកត់សម្គាល់សភាពការណ៍ទឹកលិចជ្រៅនៅផ្លូវប្រសព្វគ្នា វ៉ វ៉ាន់កៀត - ហូ, ហុកឡាម, ផ្លូវ ផាម វ៉ាន់ចៀវ, ឡេ ឌឹក ថ, ផាន វ៉ាន់ហ៊ើន ផ្លូវជាតិស្របគ្នា ២២ ប៊ិញគ្វើយ - ថាញ់ដា, ត្រឹន ស៊ន់សន ។ល។
ដោយឡែកនៅតំបន់ជ្រោយ ថាញ់ដា ស្ថានភាពទឹកលិចប្រព្រឹត្តឡើងកាន់តែធ្ងន់ធ្ងរឡើងដោយសារតែសណ្ឋានភាពដីមានកម្រិតទាបបើធៀបនឹងកម្រិតទឹកជោរនាច ខឿនធម្មជាតិតំបន់គ្រាន់តែដល់ពេញទំហឹងជាមធ្យមពី +១,០ ម៉ែត្រ ទៅ +១,៤ ម៉ែត្រប៉ុននោះ ទីតាំងមួយចំនួននៅទាបប្រហែល +០,៥ ម៉ែត្រ។ នៅពេលដែលទឹកឡើងដល់ +១,៨២ ម៉ែត្រ ទឹកបានហូរហៀរឆ្លងភ្លឺទំនប់និងជញ្ជាំងទប់ទឹក បង្កឱ្យទឹកលិចជ្រៅពី ៤០ សង់ទីម៉ែត្រដល់ ១០០ សង់ទីម៉ែត្រ។ ប្រជាជនជាច្រើនក្រុមគ្រួសារ ជាពិសេសអាផាតមិនជាន់ផ្ទាល់ដីនៅមណ្ឌលផ្ទះល្វែង ថាញ់ដា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអំពីការប្រជុំជីវភាពប្រចាំថ្ងៃនិងការធ្វើដំណើរទៅមក។ ក្រៅពីនេះ គម្រោងប្រយុទ្ធប្រឆាំបាក់ស្រុតដីនិងបញ្ចប់ការសាងសង់ភ្លឺទំនប់ជ្រោយ ថាញ់ដា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការសាងសង់ មិនទាន់បានហើយរួចរាល់សព្វគ្រាប់ បណ្តាលឱ្យកំណាត់ដ៏សំខាន់មួយចំនួនងាយនឹងត្រូវទឹកហូរហៀរឆ្លងនៅពេលដែលទឹកឡើងខ្ពស់។
យោងតាមលោក ហ្វាង ភុកយុង ស្ថានភាពទឹកឡើងខ្ពស់ក្នុងអំឡុងពេលនេះគឺសមស្របតាមច្បាប់ធម្មជាតិ ជាធម្មតាកើតឡើងចាប់ពីខែ សីហា ដល់ខែ ធ្នូ ចន្ទគតិ។ ក៏ប៉ុន្តែ អំឡុងពេលចុងខែ តុលា ឆ្នាំនេះ ទឹកឡើងចួននឹងខ្យល់មូសុងឦសានដ៏ខ្លាំងបណ្តាលឱ្យទឹកឡើងយ៉ាងឆាប់រហ័សនិងខ្ពស់ជាងកម្រិតជាមធ្យមនៃឆ្នាំមុនៗ។ នេះជាមូលហេតុចម្បងនាំឱ្យទឹកលិចជ្រៅលើកនេះ។
ដើម្បីទប់ទល់នឹងទឹកជំនោរនាពេលខាងមុខ លោក ហ្វាង ភុកយុង បានឱ្យដឹងថា ទីក្រុងកំពុងអនុវត្តដំណោះស្រាយពីរក្រុមរួមមាន៖ ជំរុញយ៉ាងខ្លាំងក្លាសកម្មភាពថែទាំប្រចាំ ជួសជុលបណ្តាបណ្តាញលូរំដោះទឹក បូមលូនិងអណ្តូងលូ បង្កើនសមត្ថភាពបង្ហូតចោលល្អ រៀបចំការតាមដានភ្លៀង - ទឹកជោរនាច ប្រមូលផ្តុំសំរាមនៅទ្វារយកទឹក ដំណើរការវ៉ានទប់ទឹកជោរនាចចំនួន ៣៨៨ នៅច្រកទ្វារបង្ហូតទឹកដើម្បីកាត់បន្ថយទឹកហៀរចូលក្នុងប្រព័ន្ធរំដោះទឹកចោល ដំណើរការស្ថានីយ៍បូមទឹកចល័តចំនួន ១៧ ផលិតភាពពី ១៦៨ ម៉ែត្រគុបក្នុងមួយម៉ោងដល់ ២.០០០ ម៉ែត្រគុបក្នុងមួយម៉ោងគួបផ្សំជាមួយស្ថានីយ៍បូមចំនួន ១០ និងលូគ្រប់គ្រងទឹកជោរនាចដ៏ធំដូចជា ប៊ិញត្រៀវ, ប៊ិញលើយ, រ៉ាច់ឡាំង, ញៀវឡុក - ធីងា, ថាញ់ដា, មេកុក ។ល។ ដើម្បីកាត់បន្ថយការលិចទឹកតាមគោលការណ៍សុវត្ថិភាពនិងមានប្រសិទ្ធភាព។
ក្នុងរយៈពេលយូរអង្វែង ទីក្រុង ហូ ជីមិញ នឹងជំរុញពន្លឿនដំណើរការបណ្តាគម្រោងគ្រប់គ្រងទឹកលិចគោលដៅសំខាន់ ធ្វើឱ្យសុក្រឹតភ្លឺទំនប់ការពារមណ្ឌលប្រជានិវេសន៍តាមដងទន្លេ ជាពិសេសនៅតំបន់ ថាញ់ដា - ប៊ិញគ្វើយ ពង្រឹងការសម្របសម្រួលបន្ថែមរវាងអង្គភាពហេដ្ឋារចនាសម្ព័ន្ធនិងអាជ្ញាធរនៅនឹងកន្លែងក្នុងគោលបំណងដោះស្រាយបណ្តាចំណុចទឹកលិចកើតថ្មីបន្ថែមទៀតដោយទាន់ពេលវេលា។
លោក យុង ឱ្យដឹងបន្ថែមថា "មន្ទីរក៏បានផ្ដល់អានុសាសន៍ណែនាំដល់ប្រជាជននៅតាមតំបន់ទាបទំនាបតាមដានការព្យាករណ៍ទឹកជំនោរខ្ពស់ កាត់បន្ថយការធ្វើដំណើរក្នុងអំឡុងម៉ោងទឹកឡើងខ្ពស់ ព្រមទាំងម្ចាស់ការកល់ទ្រព្យសម្បត្តិឱ្យបានខ្ពស់ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលរង់ចាំបណ្តាគម្រោងគ្រប់គ្រងទឹកជោរនាចបង្ហើយរួចរាល់និងដាក់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព"៕
ដំណឹងនិងរូបថត៖ ហ្វាងត្វៀត - ធុយតៀន (កាសែតព័ត៌មាននិងជនជាតិ)
បញ្ចូលទិន្នន័យ៖ យ័ញលើយ