មានវត្តមានដឹកនាំការងារជម្លៀសប្រជាជន លោក ង្វៀន ហ៊ឺវទ្រុង ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ប៊ិញធន់ បានមានប្រសាសន៍ថា នៅល្ងាចនៃថ្ងៃទី ២៧ ខែ តុលា សង្កេតឃើញនីវ៉ូទឹកនៅតាមទន្លេ ជ្រោះកំពុងជោរឡើងខ្ពស់ អាងស្តុកទឹកមួយចំនួននៅតំបន់ខាងលើខ្សែទឹកបានប្រកាសបញ្ចេញទឹកពីអាងស្តុកទឹកហើយពេលភ្លៀងដ៏ធំ គណៈកម្មាធិការប្រជាជនសង្កាត់បានកោះប្រជុំគណៈបញ្ជាការការពារទប់ទល់ស៊ីវិលសង្កាត់ក្នុងគោលបំណងប្រមូលព័ត៌មាន វាយតម្លៃស្ថានភាព។
ដើម្បីធានាអាយុជីវិតប្រជាជន នៅយប់នោះតែម្តង សង្កាត់សម្រេចចិត្តចេញបទបញ្ជានិងរៀបចំចលនា ជម្លៀសក្រុមគ្រួសារប្រជាជននៅទីតាំងដ៏សំខាន់ៗ ចំនួន ៥ ក្នុងនោះមានតំបន់ប្រមូលផ្តុំចំនួន ២ គឺចំនួន ២៥ ក្រុមគ្រួសារចុះណុះក្រុម ១ អនុសងា្កត់ ៦ និងប្រជាជនចំនួន ១០០ ក្រុមគ្រួសារចំណុះក្រុមទី ១១, ១២, ១៣ សង្កាត់ ៥។ សង្កាត់ក៏បានរៀបចំការជម្លៀសដោយកន្លែងនៅទីតាំងចំនួន ៣ ផ្សេងទៀត។
យោងតាមការកត់សម្គាល់របស់អ្នកយកព័ត៌មាន ទីភ្នាក់ងារព័ត៌មានវៀតណាម មនុស្សជាង ១០០ នាក់រួមទាំងកងកម្លាំងនគរបាលសង្កាត់ គណៈបញ្ជាការយោធា សន្តិសុខមូលដ្ឋាន រួមជាមួយនឹងអង្គភាពនៅផ្ទាល់កន្លែងត្រូវបានចល័តដាក់ពង្រាយភ្លាមៗ នៅយប់នោះតែម្តង។ ដល់ជិតភ្លឺថ្ងៃទី ២៨ ខែ តុលា ការងារជម្លៀសត្រូវបានសម្រេចរួចរាល់។ ប្រជាជនទាំង ១២៥ ក្រុមគ្រួសារដោយមានមនុស្សជិត ៤០០ នាក់ត្រូវបានបញ្ជូនទៅកាន់សាលាបឋមសិក្សា ភូតាយ - ចំណុចជ្រកចៀសដ៏សុវត្ថិភាព មានសម្ភារៈប្រើប្រាស់ដ៏ចាំបាច់ប្រចាំថ្ងៃនិងកងកម្លាំងជំនួយសុខាភិបាលយ៉ាងពេញលេញ។ ប្រជាជនមួយចំនួនក៏ជ្រើសរើសទៅកាន់ផ្ទះសាច់ញាតិឬទីតាំងសុវត្ថិភាពផ្សេងទៀត។
លោកស្រី ង្វៀន ធីលឿម អនុសងា្កត់ ៥ បានចែករំលែកថា៖ ‟ឮដំណឹងមានទឹកជំនន់ជន់ឡើងខ្ញុំព្រួយបារម្ភណាស់ព្រោះអាយុចាស់ជរា រស់នៅតែម្នាក់ឯងនៅចំតំបន់ទំនាបជាប់នឹងទន្លេទៀត។ ចាប់ពីម៉ោង ៦ ទឹកបានចាប់ផ្តើមជោរឡើង ហើយឡើងខ្ពស់ជន់លិចហូរចូលផ្ទះ។ ខ្ញុំមានសំណាងបានកម្មាភិបាលមកលើកទឹកចិត្តដល់កន្លែងហើយនាំទៅកន្លែងសុវត្ថិភាពតែម្តង”។
នៅឃុំ ហាមលៀម ភ្លៀងធំនៅយប់នៃថ្ងៃទី ២៦ និង ២៧ ខែ តុលា រួមជាមួយនឹងទឹកជំនន់ជន់ឡើងខ្ពស់បានកាត់ផ្តាច់ក្រុមគ្រួសារប្រជាជនមួយចំនួននៅតំបន់ក្រុម ៤ ភូមិ ហូយញើន ចេញពីគេ។ នៅក្នុងយប់នៃថ្ងៃទី ២៧ ខែ តុលា អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល យោធាឃុំនិងកងកម្លាំងសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ចលនាជម្លៀសចំនួន ២១ ក្រុមគ្រួសារដោយមានមនុស្សចំនួន ៦៥ នាក់ទៅកាន់តំបន់សុវត្ថិភាព ស្របពេលនោះដែរចាត់ចែងអ្នកប្រចាំការនិងប្រតិកម្មរហ័សដោះស្រាយស្ថានការណ៍។
គិតដល់យប់នៃថ្ងៃទី ២៧ ខែ តុលា ភ្លៀងទឹកជំនន់វិវត្តមិនប្រក្រតីក្នុងអំឡុងថ្ងៃកន្លងទៅបង្កអន្តរាយយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានជាច្រើននៅក្នុងខេត្ត ឡឹមដុង។ ជាក់ស្តែង ភ្លៀងទឹកជំនន់បង្កឲ្យជន់លិចផ្ទះជាង ៩០ ខ្នងនិងជន់លិចដំណាំជាង ៤២០ ហិកតានៅតាមមូលដ្ឋានដូចជា៖ ហាមកៀម ហាមលៀម ហាំធន់បាក់ ហាមថាញ់ ជាដើម៕
ព័ត៌មាន៖ ហុងហៀវ
រូបថត៖ ង្វៀនថាញ់ (ទីភ្នាក់ងារព័ត៌មានវៀតណាម)
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ