គ្រួសារលោកស្រី លាញ់ ថាញ់ហ្វៀន នៅភូមិ ថានមួយ ឃុំ ជីឡាំង ខេត្ត ឡាងសឺន ដាំទៀបជាង ២០ ឆ្នាំមកហើយ ដោយមានផ្ទៃដីជិត ១ ហិកតា។ ដាំនៅលើភ្នំថ្ម គោរពត្រឹមត្រូវតាមដំណើរការថែទាំបានជាផ្លែទៀបមានភិនភាគស្អាត ក្រឡាធំ រសជាតិផ្អែមស្រទន់ត្រជាក់ សាច់ក្រាស់គ្រាប់តិច សារធាតុតម្លៃអាហារូបត្ថម្ភខ្ពស់។ លោកស្រី ហ្វៀន បានឲ្យដឹងថា ទៀបមួយរដូវៗ នាំប្រភពចំណូលមកឱ្យគ្រួសារប្រហែល ៣០០ លានដុង ខ្ពស់ជាងយ៉ាងច្រើនបើប្រៀបធៀបជាមួយនឹងការដាំប្រភេទដំណាំផ្សេងៗ ទៀត។
គ្រួសាររបស់លោកស្រី ណុង ធីគុយ នៅភូមិ លុងគូត ឃុំ ជីឡាំង ដាំទៀប តាំងពីឆ្នាំ ២០០៣ ដោយមានទៀបប្រហែល ១.៥០០ គល់លើផ្ទៃដីជាង ១ ហិកតា។ ក្តាប់បាននិន្នាការទីផ្សារគ្រួសារលោកស្រី គុយ ដាំទៀបបាយចំនួន ៨០០ គល់បន្ថែមទៀត។ ឆ្នាំនេះ ដោយឡែកតែរដូវ ទៀបប្រមូលផលដើមរដូវ គ្រួសាររបស់លោកស្រី គុយ ក៏រកបានប្រាក់ចំណូលជិត ៤០០ លានដុងហើយ។
ដើម្បីដើមទៀបលូតលាស់ល្អ ជាច្រើនក្រុមគ្រួសារ ដាំទៀបបានដំឡើង ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិ ព្រមទាំងប្រើវិទ្យាសាស្ត្រ - បច្ចេកទេស ចូលទៅក្នុងការដាំដុះ ថែទាំ ការពារបង្ការជំងឺដង្កូវ។ ដើម្បីកាត់បន្ថយកម្លាំង ពលកម្ម ម្ចាស់ចម្ការទាំងឡាយដំឡើងប្រព័ន្ធរ៉ក បញ្ជូនផ្លែទៀបពីលើកំពូល ភ្នំចុះមកជើងភ្នំ ឬចូលទៅកាន់តំបន់ដឹកបញ្ជូនបន្ត ផ្តើមពីនោះបែងចែក ប្រគល់ជូនអតិថិជន។
យោងតាមលោក វី ធៀនវៀត ប្រធានគណៈកម្មាធិការ ប្រជាជនឃុំ ជីឡាំង បច្ចុប្បន្ន ឃុំទាំងមូលមានផ្ទៃដីដាំទៀបជាង ១.៤០០ ហិកតាក្នុងនោះទៀប ដាំតាមស្ដង់ដារ VietGAP និង GlobalGAP គឺចំនួន ៥២៩ ហិកតាទៀបពង្រាយ រដូវប្រហែល ៦០ ហិកតា។ ទិន្នផលទៀបប្រមូលផល សម្រេចបានចំនួន ១០,៦ តោនក្នុងមួយហិកតា មរិមាណផលសម្រេចប្រមាណជា ១៤.៨៤០ តោន តម្លៃប៉ាន់ប្រមាណជិត ៥២០ ពាន់លានដុង។
ឃុំ ជីឡាំង បានរៀបចំផលិតផ្លែទៀបតាមស្តង់ដារ VietGAP ផលិតកម្ម កសិកម្មសរីរាង្គ។ សហករណ៍ជាច្រើននៅលើភូមិសាស្រ្តក៏បាន បង្កើនការ ឧទ្ទេសនាម ប្រមូលទិញ និងបង្ហោះលក់នៅលើវេទិកា ពាណិជ្ជកម្មអេឡិចត្រូនិច បណ្តាញសង្គម ឬផ្គត់ផ្គង់ឲ្យបណ្តាហាងលក់ផ្លែឈើស្អាត ផ្សារទំនើបជាដើម។ អាស្រ័យហេតុដូច្នេះ ផ្លែទៀប ជីឡាំង កំពុងតែបញ្ជាក់ជំហរនៅលើទីផ្សារ ពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ និងរូបថត៖ វ៉ាន់ដាត
ប្រែសម្រួល៖ អៀងថាន់