ឆ្នាំសិក្សា ២០២៥ - ២០២៦ សាលាអន្តរកម្រិតកោះ ត្រឹន មានសិស្សត្រឹមតែ ៨ នាក់ប៉ុននោះ រួមមានកម្រិតបឋមសិក្សា ៧ ប្អូននិងកុមារមត្តេយ្យសិក្សា ១ នាក់។ សាលារៀនតូច កូនសិស្សតិចប៉ុន្តែសិស្សម្នាក់ៗ សុទ្ធតែយកតាមការរំពឹងទុករបស់គ្រួសារនិងកោះទាំងមូល។ ប្អូនៗ បានសិក្សាដោយឥតគិតថ្លៃ បានឧបត្ថម្ភសៀវភៅពុម្ព សៀវភៅសរសេរ សិក្ខូបករណ៍ សិក្សាក្នុងសាលាធំទូលាយស្អាតបាត ស្រស់ស្អាត។
រួមដំណើរជាមួយកូនសិស្សគឺអ្នកគ្រូ ផាម ធីហ្វា និង ឡ ធីម៉ាយលិញ។ ក្រៅពីចំណេះដឹងនិងបំណិនបង្រៀនសិក្សារៀនសូត្រ អ្នកគ្រូៗ ក៏នាំកូនសិស្សខ្លួនចេញទៅកោះ ដើម្បីប្អូនៗ រៀនផង លេងជាមួយមិត្រភក្ដិផង។ "ការនាំកូនសិស្សចេញទៅកោះដើម្បីកូនសិស្សឆ្លងកាត់បទពិសោធនិងចែករំលែកសេចក្តីលំបាកលំបិននឹងប្រជាជនផងដើម្បីកាន់តែស្រឡាញ់ដែនដីប៉មយាមជួរមុខនៃមាតុភូមិថែមទៀត"។
បានអាជ្ញាធរ និងប្រជាជនជួយជ្រោមជ្រែង អ្នកគ្រូៗ នឹងចិត្តបង្ហាត់បង្រៀន អុជបំភ្លឺក្តី សុបិននៅឯដែនកោះដ៏ឆ្ងាយសន្លឹម រួមចំណែករក្សាភ្លើងពុទ្ធិនិងក្តីស្រឡាញ់កណ្តាលលម្ហ សមុទ្រ៕
អត្ថបទ៖ វ៉ាន់ឌឹក
រូបថត៖ ផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ