លំហឌីជីថលនៅមណ្ឌលតំបន់ជនបទ
នៅតំបន់នៃបរិវេណឆ្លងកាត់ពិសោធន៍សេវាកម្មសាធារណៈ រូបភាពសាមញ្ញមួយធ្វើឱ្យមនុស្សម្នាជាច្រើនបានបង្អង់ដំណើរមើលសិននោះគឺ៖ សមាជិកសម្ពន្ធយុវជនមួយរូបកំពុងព្យាយាមណែនាំលោកតា ហ្វាង វ៉ាន់ហា មានអាយុ ៦០ ប្លាយបង្កើតគណនីដើម្បីបញ្ជូនសំណុំលិខិតតាមអ៊ីនធឺណិត។ លោកតារញីរញ័រ ធ្វើយឺតៗ ប៉ុន្តែកែវភ្នែកក៏ស្រស់ស្រាយឡើងនៅពេលឯកសារត្រូវបានផ្ញើដោយជោគជ័យ។ លោកតានិយាយប្រាប់ដោយស្នាមញញឹមថា "បើយ៉ាងនេះមិនចាំបាច់ពឹងកូនចៅ ក្មួយៗ ធ្វើដំណើរទៅមកច្រើនទេ"។ គ្រាន់តែមួយភ្លែតសោះ ប៉ុន្តែវាបង្ហាញឲ្យឃើញថាបរិវត្តកម្មឌីជីថលមិនមែនជារឿងចម្លែកទេ វាកំពុងតែចូលមកជិតមនុស្សម្នាក់ៗ បែបធម្មតាៗ។
ពិព័រណ៍ឆ្នាំនេះមូលមីរស្តង់ចំនួន ២៥ ចាប់ពីសេវាកម្មសាធារណៈតាមអ៊ីនធឺណិត ស្តង់នគរបាល និងមណ្ឌលរដ្ឋបាលសាធារណៈ រហូតដល់កសិផលពិសេសដាច់ដោយឡែក។ លើកដំបូងប្រជាជនបានឆ្លងកាត់ពិសោធន៍ការទិញអង្ករមួយថង់ដោយគ្រាន់តែធ្វើប្រតិបត្តិការមួយចំនួនតាមទូរស័ព្ទប៉ុននោះ។ សមាជិកាសមាគមនារីស្កេនលេខកូដ QR ដោយខ្លួនឯង ដើម្បីបញ្ជាក់ប្រភពដើមនៃផលិតផល សិស្សលេងហ្គេមដោយក្តីរីករាយស្វែងយល់អំពីកសិផលនៅស្រុកកំណើតរបស់ខ្លួនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
លោក ង៉ូ វ៉ាន់ហ៊ីវ លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ វិញទុយ ខេត្ត ទ្វៀនក្វាង ចែករំលែកថា៖ "គោលដៅចុងក្រោយគឺបង្កើតទម្លាប់ថ្មី។ ប្រសិនបើប្រជាជនស៊ាំនឹងកម្មវិធីឌីជីថល ពួកគាត់នឹងជឿជាក់លើខ្លួនឯងដាក់ផលិតផលនៅលើវេទិកាពាណិជ្ជកម្ម លក់ទំនិញតាមកការផ្សាយផ្ទាល់ ពង្រីកទីផ្សារឲ្យទូលាយមិនគ្រាន់តែលក់តាមផ្សារតាមបែបប្រពៃណីនោះទេ"។
កសិផល វិញទុយ ស្វែងរកដំណើរឈានទៅមុខ
លេចធ្លោក្នុងចំណោមស្តង់នានា តំបន់តាំងបង្ហាញផ្លែក្រូចរបស់សហករណ៍ អាញ់តាយ ទាក់ទាញមនុស្សម្នាយ៉ាងច្រើនកុះករ។ មិនត្រឹមតែដាក់តាំងលក់ផលិតផល សហករណ៍ក៏បានរៀបចំការផ្សាយផ្ទាល់នៅឯពិព័រណ៍ផងដែរ ឧទ្ទេសនាមដំណើរការដាំដុះ ថែទាំ និងរបៀបបញ្ជាទិញតាមរយៈលេខកូដ QR។
ចំណុចលេចធ្លោនៃពិព័រណ៍ឌីជីថលនេះគឺឃុំ វិញទុយ បានបង្កើតក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន ២៧ និងបានបង្កើតចលនា "ប្រជាសិក្សាឌីជីថល" និង "បរិវត្តកម្មឌីជីថលប្រជាជនទាំងមូល"។ សម្ពន្ធយុវជន សមាគមនារី រណសិរ្សមាតុភូមិ និងអង្គការមហាជនដើរតួនាទីជា "ស្ពានមេត្រី" ក្នុងការណែនាំប្រជាជនប្រើប្រាស់បច្ចេកវិទ្យា ចាប់ពីការដំឡើងកម្មវិធី ការបង្កើតលេខកូដ QR រហូតដល់ការការពារព័ត៌មានផ្ទាល់ខ្លួននៅពេលប្រើប្រាស់អ៊ីនធឺណិត។
លោក ង៉ូ វ៉ាន់ហ៊ីវ លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ វិញទុយ សង្កត់ធ្ងន់ថា ពិព័រណ៍ឌីជីថលនេះគ្រាន់តែជាការចាប់ផ្តើមប៉ុននោះ។ នាពេលខាងមុខ ឃុំ វិញទុយ នឹងរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀត ខិតខំធ្វើឱ្យក្រុមគ្រួសារផលិតកម្ម និងធ្វើអាជីវកម្ម ១០០% មានលេខកូដ QR និងភាគច្រើននាំយកផលិតផលពិសេសដាច់ដោយឡែកឡើងលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ នៅពេលសហគមន៍ទាំងមូលផ្លាស់ប្តូរជាមួយ សេដ្ឋកិច្ចជនបទនឹងមានការរីកចម្រើនពិតប្រាកដ។
ពិព័រណ៍តូចមួយមិនអាចធ្វើឲ្យច្របូកច្របល់សេដ្ឋកិច្ចបានទេ ប៉ុន្តែវាបានបើកទ្វារមួយ។ ហើយផ្តើមពីទ្វារនោះ វិញទុយ កំពុងបោះជំហានចូលទៅក្នុងបរិវត្តកម្មឌីជីថលជាមួយនឹងជំហានដ៏រឹងមាំ ជឿជាក់ថាកសិផលក្នុងស្រុកនឹងរីកចម្រើនកាន់តែខ្លាំងនៅក្នុងអាវកាសឌីជីថលដ៏ធំទូលាយ៕
អត្ថបទ និងរូបថត៖ មិញតឹម
ប្រែសម្រួល៖ អៀងថាន់