ស្ពានមេត្រីភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងអភិរក្សវប្បធម៌ ខ្មែរ

អស់រយៈពេលជាង ១០ ឆ្នាំមកហើយ លោក ថាច់ប៊ិញ អាយុ ៦៣ ឆ្នាំ ជាជនជាតិ ខ្មែរ - អ្នកមានប្រជាប្រិយគំរូនៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ត្រូវបានប្រជាជនស្គាល់ដោយសារស្មារតីក្លៀវក្លា លះបង់អស់ពីកម្លាំងកាយ​កម្លាំងចិត្តក្នុងការងារ និងតែងតែជាគំរូក្នុងសហគមន៍។

ក្នុងនាមជាអ្នកមានប្រជាប្រិយភាព លោកក្លាយជាស្ពានមេត្រី​សំខាន់មួយ រួមចំណែកដល់ការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ដ៏​វិសេសវិសាលរបស់ជនជាតិ ខ្មែរ ក្នុងមូលដ្ឋានទៀតផង។

cau-noi-2.jpg
លោក ថាច់ប៊ិញ ផ្សព្វផ្សាយអំពីការថែរក្សាវប្បធម៌ជនជាតិ ខ្មែរ ជាមួយនឹងក្រុមគ្រួសារបងស្រី ឡឹម ធីស្វៀន។

រីកសាយភាយស្មារតីសាមគ្គីភាព និងការអភិវឌ្ឍសេដ្ឋកិច្ច

កាលពីមុន ដោយមានបទពិសោធន៍ជាប្រធានភូមិតាំងពីឆ្នាំ ២០០១ រហូតដល់ ២០១៥ ក្រោយមកក៏មានមុខងារជា​លេខាភូមិរហូតដល់ឆ្នាំ ២០១៩ លោក ថាច់ប៊ិញ បង្កើតបានប្រជាប្រិយភាពដ៏រឹងមាំក្នុងប្រជាជន។ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំកន្លង លោកបានបំពេញការងារឃោសនា ចលនាយ៉ាងល្អឥតខ្ចោះ ពាំនាំគោលការណ៍ណែនាំ មាគ៌ារបស់​បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋចូលទៅក្នុងការរស់នៅរបស់បងប្អូនជនជាតិ ជាពិសេសគឺមាមីងបងប្អូន​ជនជាតិ ខ្មែរ នៅឃុំ ញ៉ាប៊ិច។

ដោយជ្រួតជ្រាបរាល់លក្ខណៈវិនិច្ឆ៍យរបស់អ្នកមានកិត្យានុភាព លោក ប៊ិញ ចែករំលែកថា លោកមិនបានរើស​អើងចំពោះក្រុមជនជាតិណាមួយទេ ហើយតែងតែជាគំរូល្អក្នុងការប្រតិបត្តិតាមមាគ៌ា គោលនយោបាយ ច្បាប់ ព្រមទាំងចូលរួមយ៉ាងសកម្មរាល់ចលនាប្រឡងប្រណាំង ការកាត់បន្ថយភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ការ​ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ ការរក្សាអត្តសញ្ញាណវប្បធម៌ និងសាមគ្គីភាពសហគមន៍។

cau-noi-3.jpg
លោក ថាច់ប៊ិញ (ខាងស្តាំ) ផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋស្តីអំពីសេដ្ឋកិច្ច ជួយគ្រួសារ​លោក ឡឹមផុង អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ភាពស្និទ្ធស្នាល និងការយល់អំពីជីវភាពរស់នៅរបស់ប្រជាជនបានជួយលោក ប៊ិញ ក្លាយជាទីបង្អែកយ៉ាងរឹងមាំ​សម្រាប់សហគមន៍។ រាល់ពេលប្រជាជន ជាពិសេសគឺមាមីងបងប្អូនអ្នកភូមិ ស៊ូយង៉ាង ជួបលំបាក ពួកគាត់តែងតែ​មកជួបលោកដើម្បីជួយដោះស្រាយ។

តួយ៉ាងគឺគ្រួសាររបស់លោក​ ឡឹមផុង (អាយុ ៥៥ ឆ្នាំ) នៅភូមិ ស៊ួយង៉ាង។ ប្រហែល ១០ ឆ្នាំមុន នៅពេលគ្រួសារ​លោក ឡឹមផុង នៅជួបលំបាក ប្រាក់ចំណូលភាគច្រើនពឹងផ្អែកលើការធ្វើស្រែចម្ការនិងស៊ីឈ្នួលនោះ លោក ប៊ិញ បានចលនាគ្រួសាររបស់លោក ផុង ឱ្យខ្ចីដើមទុន​ពីធនាគារគោលនយោបាយសង្គម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យដោយមានការណែនាំ និងការពិគ្រោះរបស់លោក ប៊ិញ នៅឆ្នាំ ២០២១ គ្រួសាររបស់លោក ផុង សាង​សង់បន្ទប់ជួល​បានមួយជួរហើយ ដោយមានរាប់សិបបន្ទប់ នាំមកប្រភពចំណូលស្ថិរភាព។

លោក ផុង ចែករំលែកដោយក្តីរំភើបថា៖ “អាស្រ័យដោយមានការជួយ និងការណែនាំក្នុងការរកស៊ីរបស់លោក ប៊ិញ ទើបជីវភាពគ្រួសារខ្ញុំកាន់តែមានស្ថិរភាព។ គ្រួសារខ្ញុំដឹងគុណ និងគោរពលោក ប៊ិញ ខ្លាំងណាស់! គាត់ពិត​ជាអ្នកមានកិត្យានុភាពពិតប្រាកដ ជួយគ្រប់គ្នានៅក្នុងភូមិឱ្យជម្នះការលំបាក”។

មិនត្រឹមតែធ្វើឲ្យរីកសាយភាយស្មារតីនៃការអភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ លោក ប៊ិញ ក៏ជាអ្នកត្រួសត្រាយផ្លូវក្នុង​ចលនាកសាងជនបទថ្មីផងដែរ ជាពិសេសគឺការប្រគល់ធារដីសម្រាប់គម្រោងផ្លូវល្បឿនលឿន យ៉ាងៀ - ចើន​ថាញ់ នៅចុងឆ្នាំ ២០២៥។ ទោះបីជាគ្រួសារលោកមានផ្ទៃដីចម្ការកៅស៊ូជិត ១,៩ ហិកតាត្រូវបានរងផលប៉ះពាល់ បណ្តាលឱ្យប្រាក់ចំណូលថយចុះប្រហែល ៤០% ក៏ដោយ លោកនៅតែជាគំរូល្អក្នុងការគាំទ្រគម្រោង។

គំរូរបស់លោក ប៊ិញ បានបង្កើតការឯកភាពគ្នាយ៉ាងខ្លាំងនៅក្នុងសហគមន៍ ជាពិសេសក្នុងចំណោមបងប្អូនជនជាតិភាគតិច។ តួយ៉ាងគឺករណីរបស់លោក ឡឹមហៅ ក្រោយពីបានលោក ប៊ិញ ចលនានិងផ្សព្វផ្សាយ គាត់បានសម្រេចចិត្តប្រគល់ផ្ទៃដី ០,៧ ​​ហិកតាសម្រាប់គម្រោងផ្លូវល្បឿនលឿន។ លោក ហៅ ចែករំលែកថា ដោយបានឃើញការនាំមុខ និងមានកិត្យានុភាពរបស់លោក ប៊ិញ លោក ហៅ និងប្រជាជនក៏ធ្វើតាម។

បំផុសគំនិតដល់ការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ

មិនត្រឹមតែជួយប្រជាជនឱ្យមានស្ថិរភាពផ្នែកសេដ្ឋកិច្ចប៉ុននោះទេ លោក ប៊ិញ ក៏ជាអ្នកបំផុសគំនិតមួយរូបផងដែរ តែងតែក្រើនរំលឹកប្រជាជនអំពីការថែរក្សាអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ។ យោងតាមលោក ប៊ិញ បច្ចុប្បន្ននេះ បេតិកភណ្ឌវប្បធម៌ជាច្រើនរបស់បងប្អូនជនជាតិភាគតិចកំពុងប្រឈមមុខនឹងហានិភ័យនៃការ​បាត់​បង់ និងក្លែងចាកភាពដើម។ ដូច្នេះ ការងារឃោសនាជូនប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយត្រូវតែអនុវត្ត​ជាប្រចាំ ដើម្បីថែរក្សា និងលើកតម្កើងប្រពៃណីរបស់ជនជាតិ។ លោកតែងតែដាស់តឿនដល់កូនក្មួយ និងមាមីង​បងប្អូនកុំឱ្យភ្លេចអត្តសញ្ញាណវប្បធម៌របស់ខ្លួន ផ្តោតសំខាន់​ទៅលើការបង្ហាត់បង្រៀនឲ្យយុវវ័យជំនាន់​ក្រោយ។

cau-noi-1.jpg
ឆ្លៀតពេលទំនេរ លោក ថាច់ប៊ិញ ស្វែងយល់និងអានព័ត៌មានតាមសៀវភៅ និងកាសែត។

បងស្រី ឡឹម ធីស្វៀន (អាយុ ៤៧ ឆ្នាំ នៅឃុំ ញ៉ាប៊ិច) បានឱ្យដឹងថា លោក ប៊ិញ ជាអ្នកមានកិត្យានុភាពតែងតែ​សកម្មក្នុងការចលនាប្រជាជនឱ្យអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ លោកតែងតែក្រើនរំលឹកក្រុមគ្រួសារបងស្រីកុំភ្លេច​អត្តសញ្ញាណជាតិ ចាំបាច់ណាស់ការថែរក្សាពិធីកិច្ចប្រពៃណី និងចូលរួមក្នុងសកម្មភាពវប្បធម៌ និងទៅវត្តក្នុងរដូវ​បុណ្យទាន។ តាមបងស្រី ស្វៀន ប្រជាជនក្នុងភូមិនរណាក៏ស្គាល់ និងគោរពស្រឡាញ់លោក ប៊ិញ ដែរ។

លោក ង្វៀន ហុងថាយ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ញ៉ាប៊ិច មានប្រសាសន៍ថា៖ លោក ថាច់ប៊ិញ ជាអ្នក​មានកិត្យានុភាពគំរូម្នាក់ក្នុងមូលដ្ឋាន។ នឹងតួនាទីរបស់ខ្លួន លោក ប៊ិញ បានភ្ជាប់ទំនាក់ទំនងរវាងប្រជាជន​ជាមួយ​នឹងអាជ្ញាធរក្នុងវិស័យជាច្រើនដូចជា៖ វប្បធម៌ សេដ្ឋកិច្ច សង្គម ការកសាងជនបទថ្មី។ លោកធ្វើជាគំរូសម្រាប់​សហគមន៍ផង និងបានចលនាមាមីងបងប្អូនឱ្យគាំទ្រ និងជួយឱ្យគម្រោងផ្លូវល្បឿនលឿន យ៉ាងៀ - ចើនថាញ់ ឲ្យ​អនុវត្តបានយ៉ាងរលូនផង។ ដោយសារការរួមចំណែករបស់លោក មូលដ្ឋាននេះមិនត្រឹមតែបានអភិវឌ្ឍសេដ្ឋកិច្ច​ប៉ុននោះទេ ថែមទាំងរក្សាបាននូវតម្លៃវប្បធម៌ប្រពៃណីទៀតផង។

យោងតាមលោក ថាយ បច្ចុប្បន្នឃុំ ញ៉ាប៊ិច មានចំនួន ១៧ ក្រុមជនជាតិរស់នៅ។ នេះជាកត្តាស្នូលបង្កើតចម្រុះ​ជាតិសាសន៍ វប្បធម៌សម្បូណ៌បែប និងចម្រុះពណ៌ក្នុងមូលដ្ឋាន។ ដើម្បីបន្តស្មារតីថែរក្សាអត្តសញ្ញាណជាតិដែល​លោក ប៊ិញ ផ្តើមគំនិត មូលដ្ឋានបានជំរុញការឃោសនាវប្បធម៌ចាប់ពីកិច្ចប្រជុំសាខាបក្សតូចបំផុតរហូតដល់​សកម្មភាពសិល្បៈ និងកីឡានៅចុងសប្តាហ៍របស់ប្រជាជន។ តាមរយៈការចលនាប្រឡងប្រណាំងផ្សារភ្ជាប់​សហគមន៍តាមរយៈកំណាព្យ តន្ត្រី របាំ កីឡា ស្មារតីនៃសាមគ្គីភាព និងការអភិរក្សតម្លៃវប្បធម៌ត្រូវបានរីក​សាយភាយយ៉ាងទូលំទូលាយ។

លោក ថាយ មានប្រសាសន៍ថា តាមការកំណត់ទិសដៅក្នុងរយៈពេលយូរអង្វែង ឃុំ ញ៉ាប៊ីច នឹងរៀបចំធនធាន​ជាក់លាក់ ដើម្បីស្តារនិងបន្តថែរក្សាតម្លៃវប្បធម៌ប្រពៃណី ព្រមទាំងពង្រឹងទំនាក់ទំនងរវាងនិគមនិងនិគម ភូមិនិង​ភូមិ។ ឃុំមានគម្រោងសាងសង់គំរូនិគម ភូមិវប្បធម៌ បង្កើតកន្លែងសម្រាប់ប្រជុំសកម្មភាព ការលេងកម្សាន្ត​សហគមន៍ ហើយឈានដល់ពង្រីកគំរូនេះក្នុងឃុំទាំងមូល និងតំបន់ជិតខាង។

ជាមួយនឹងការរួមចំណែកដ៏លេចធ្លោរបស់លោកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោក ប៊ិញ បានទទួលការ​សរសើរ និងការលើកសរសើរជាច្រើនពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ លោកក៏បានផ្តល់កិត្តិយសជាជនជាតិភាគតិច​គំរូរបស់ខេត្ត ត្រូវបានទទួលស្គាល់ចំពោះសមិទ្ធផលដ៏លេចធ្លោរបស់លោកក្នុងកិច្ចការជនជាតិ និងការអនុវត្ត​គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ...

លោកពិតជាគំរូដ៏ភ្លឺស្វាងនៃស្មារតីលះបង់ ការលះបង់អស់ពីចិត្តពីថ្លើមនិងការទទួលខុសត្រូវ ដោយដើរតួនាទី​យ៉ាងសំខាន់ក្នុងការបង្កើតធ្លុងមហាសាមគ្គីប្រជាជនទាំងមូល ថែរក្សាការរស់នៅក្នុងសហគមន៍ ទន្ទឹមនោះ​រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជនបទថ្មីលើកកម្ពស់នៅឃុំ ញ៉ាប៊ិច៕

អត្ថបទ និងរូបថត៖ ក ហ្គឿយហ៍
ប្រែសម្រួល៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

កម្មវិធី eTax Mobile ឧទ្ទេសនាមកំណែថ្មីជាមួយនឹងមុខងារជាច្រើន

កម្មវិធី eTax Mobile ឧទ្ទេសនាមកំណែថ្មីជាមួយនឹងមុខងារជាច្រើន

នាយកដ្ឋានពន្ធដារទើបតែបានដាក់ឱ្យដំណើរការកំណែ ៣.៤.២ នៃកម្មវិធី eTax Mobile ជាមួយនឹងមុខងារថ្មីៗ លេចធ្លោជាច្រើន កែលម្អយ៉ាងទូលំទូលាយនៃចំណុចប្រទាក់ទំព័រដើម ធ្វើឱ្យងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការតាមដានព័ត៌មានសំខាន់ៗភ្លាមៗបន្ទាប់ពីចូល។

កិច្ចសហការដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

កិច្ចសហការដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា នៅទីក្រុងហាណូយ លេខាធិការដ្ឋាន APEC ២០២៧ ក្រសួងការបរទេសវៀតណាម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព ក្រសួងហិរញ្ញវត្ថុវៀតណាម រៀបចំ "សិក្ខាសាលា APEC ស្តីពីការលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ក្នុងបរិបទនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត"។

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ក្រសួងកសិកម្ម និងបរិស្ថានទើបតែដាក់ចេញផែនការការអភិវឌ្ឍប្រព័ន្ធ logistics គោលបំណងកែលម្អគុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ (សេចក្តីសម្រេចចិត្ត ២១៥២/QD-BNNMT)។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ស្ថិតនៅកណ្តាលព្រៃជ្រៅ តាសួ ខេត្ត សឺនឡា ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មពេលយប់នៅភូមិ ឡាងសាង បើកចេញនូវក្តីសង្ឃឹមផ្លាស់ប្តូរជីវិតជូននារីជនជាតិ ម៉ុង រៀនសរសេរជាលើកដំបូង។

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១ បានបើកសម័យប្រជុំលើកដំបូងដោយមានការចូលរួមពីប្រតិភូផ្លូវការជិត ៥០០ រូប តំណាងឱ្យកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជាង ៥,៦ លាននាក់ទូទាំងប្រទេស។

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ​២៧ ខែ កក្កដា ឆ្នាំ ២០២៦) នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន បានអញ្ជើញដាក់កម្រងផ្កានិង​អុជធូបនៅស្តូបអតីតអគ្គលេខាបក្ស ត្រឹនភូ អគារគោលថ្មកត់ត្រាឈ្មោះយុទ្ធជនពលីខណ្ឌ ១០ អគារតម្កល់អដ្ឋិធាតុយុទ្ធជនពលីទាំងឡាយ គោលថ្ម​គោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន លេ ធីរៀង និងវីរយុទ្ធជន ត្រឹន វ៉ាន់កៀវ តំបន់ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ)។

លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង អញ្ជើញត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង អញ្ជើញត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ២៥ ខែ កក្កដា នៅឧទ្យានវប្បធម៌ លេ ធីរៀង ទីក្រុង ហូ ជីមិញ លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់​យ៉ាង សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អនុលេខានៃគណៈកម្មាធិការយោធា​មជ្ឈិម​បក្ស រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងជូន​អំណោយ លើកទឹកចិត្តកងកម្លាំងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ។

អភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់ក្នុងតំបន់បងប្អូនជនជាតិ

អភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់ក្នុងតំបន់បងប្អូនជនជាតិ

ថ្ងៃទី ២៥ ខែ កក្កដា សាកលវិទ្យាល័យ ត្រាវិញ (ខេត្ត វិញឡុង) បានរៀបចំពិធីបញ្ចប់ការសិក្សា និងប្រគល់សញ្ញាបត្រទៅ​បណ្ឌិត​ថ្មីចំនួន ៦ នាក់ អនុបណ្ឌិតថ្មីចំនួន ៤០៣ នាក់ និងវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ឧបដ្ឋាកឯកទេសចំនួន ៨២ នាក់ រួមចំណែក​បន្ថែមធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់តំបន់វាលទំនាបទន្លេ គឺវឡុង និងទូទាំងប្រទេស។

ប្រទះឃើញទីតាំងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមទីពីរនៅឧទ្យាន ឡេ ធីរៀង

ប្រទះឃើញទីតាំងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមទីពីរនៅឧទ្យាន ឡេ ធីរៀង

នៅព្រឹកថ្ងៃទី ២៤ ខែ កក្កដា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ប្រទះឃើញរណ្តៅបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមមួយបន្ថែមទៀតដោយមានចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង) ចម្ងាយពីតំបន់បានប្រមូលផ្តុំជាង ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីពីមុននោះប្រហែល ៥០ ម៉ែត្រ។

អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម

អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម

បន្ទាប់ពីរយៈពេលប្រាំថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦) ប្រជុំការងារដ៏មមាញឹក ហ្មត់ចត់ ប្រជាធិបតេយ្យ ស្មោះត្រង់ ហើយទទួលខុសត្រូវ សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បានបិទបញ្ចប់នៅរសៀលថ្ងៃទី ២៤ ខែកក្កដា នៅរដ្ឋធានី ហាណូយ៕

សន្និបាតកតវេទីដឹងគុណអ្នកមានគុណបំណាចបដិវត្តន៍៖ ការបង្ហាញការដឹងគុណដ៏កក់ក្តៅ

សន្និបាតកតវេទីដឹងគុណអ្នកមានគុណបំណាចបដិវត្តន៍៖ ការបង្ហាញការដឹងគុណដ៏កក់ក្តៅ

ឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងនគរបាល កាសែតញ៉ឹនយ៉ឹន ទូរទស្សន៍វៀតណាម គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំសន្និបាតជាតិឆ្នាំ ២០២៦ដើម្បីសម្តែងការដឹងគុណចំពោះអ្នកបានបម្រើការងារដ៏មានតម្លៃដល់បដិវត្តន៍ និងបានចាប់ផ្តើមចលនាមួយដើម្បីពង្រឹងការយកចិត្តទុកដាក់ចំពោះអ្នកដែលបានបម្រើការងារដ៏មានតម្លៃដល់បដិវត្តន៍ ដែលនាំទៅដល់ខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងទុក្ករបុគ្គលសង្គ្រាម (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។

ក្បួនមនុស្សគោរពរំលឹកគុណវីរយុទ្ធជនពលីដោយស្មោះសរនៅឧទ្យាន លេ ធីរៀង

ក្បួនមនុស្សគោរពរំលឹកគុណវីរយុទ្ធជនពលីដោយស្មោះសរនៅឧទ្យាន លេ ធីរៀង

រួមជាមួយនឹងការងារស្វែងរក កំណាយរុករកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ) មួយថ្ងៃៗ មានប្រជាជនរាប់រយលើកនាក់មកអុជធូប ដាក់កម្រងផ្កា សម្តែងពីទឹកចិត្តរំលឹកគុណ​ចំពោះវីរយុទ្ធជនពលី។ ក្នុងក្បួនមនុស្សស្ងាត់ៗ ទាំងនេះមានទាំងអតីតយុទ្ធជន សាច់ញាតិយុទ្ធជន​ពលីកាន់លិខិតប្រកាសមរណៈភាពតាមនិងក្តីសង្ឃឹមក្នុងការស្វែងរកសាច់ញាតិក្រោយរយៈពេលជិត ៦០ ឆ្នាំ។

ឯកសណ្ឋានទាហានលោកអ៊ំ ហូ នៅចំកណ្តាលទឹកជំនន់ មឿងថាន

ឯកសណ្ឋានទាហានលោកអ៊ំ ហូ នៅចំកណ្តាលទឹកជំនន់ មឿងថាន

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នៅចំកណ្តាលទឹកជំនន់មឿងថាន យុទ្ធជន កម្មាភិបាលជាង ៣៥០ នាក់នៃបញ្ជាការយោធាខេត្តឡាយចូវ នៅតែខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជួយប្រជាជន ដោយធ្វើការរួមគ្នាដើម្បីជំនះគ្រោះមហន្តរាយធម្មជាតិ។ ដោយមានទិសស្លោកថា "ដរាបណាមានប្រជាជន គឺមានអ្វីៗគ្រប់យ៉ាង" គ្រប់ទីកន្លែងដែលប្រជាជនប្រឈមមុខនឹងការលំបាក ទាហាននៃកងទ័ពអ៊ំហូ តែងតែនៅទីនោះ បម្រើប្រជាជនដោយស្មោះអស់ពីចិត្ត៕

ឧបត្ថម្ភអាជីវកម្មនានាក្នុងការច្នៃប្រឌិតគំរូផលិតកម្ម បង្កើនភាពប្រកួតប្រជែង 'បៃតង'

ឧបត្ថម្ភអាជីវកម្មនានាក្នុងការច្នៃប្រឌិតគំរូផលិតកម្ម បង្កើនភាពប្រកួតប្រជែង 'បៃតង'

ដោយមានអាជីវកម្មជាច្រើន ការទទួលខុសត្រូវរបស់អ្នកផលិតបន្ថែម (EPR) មិនត្រឹមតែជាតម្រូវការសម្រាប់ការអនុលោមតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករសម្រាប់ការច្នៃប្រឌិតក្នុងគំរូផលិតកម្ម ការរចនាផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាទំនើប ការកសាងម៉ាកយីហោបៃតង និងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។

ការស្វែងរកយុវជនមានទេពកោសល្យក្នុងវិស័យ UAV Drone

ការស្វែងរកយុវជនមានទេពកោសល្យក្នុងវិស័យ UAV Drone

នៅរសៀលថ្ងៃទី ២០ ខែកក្កដា មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ បានបើកការប្រកួតយុវជនទីក្រុងហូជីមិញឆ្នាំ ២០២៦ ស្តីពីនវានុវត្តន៍ និងការគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក/ដ្រូន។ ការប្រកួតនេះមានគោលបំណងបង្កើតវេទិកាស្រាវជ្រាវ និងបច្ចេកវិទ្យាជាក់ស្តែងសម្រាប់និស្សិត ដោយរួមចំណែកដល់ការរកឃើញ និងថែទាំធនធានមនុស្សវ័យក្មេងក្នុងវិស័យយន្តហោះគ្មានមនុស្សបើក (UAV/ដ្រូន) បំពេញតាមតម្រូវការនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតទាប។

បានរកឃើញចំនួន ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀន

បានរកឃើញចំនួន ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀន

នៅថ្ងៃទី ១៨ ខែ កក្កដា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានរកឃើញចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅតំបន់ឧទ្យាន ឡេ ធីរៀន (សង្កាត់ ហ្វាហ៊ឹង) ចំនួនសរុបអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅទីនេះកើនឡើងដល់ចំនួន ១០០ គ្រោងអដ្ឋិធាតុនិងគ្រោង​អដ្ឋិ​ធាតុរួមចំនួន​ ២។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញអុជធូប ត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញអុជធូប ត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

រសៀលថ្ងៃទី ១៧ ខែ កក្កដា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ដឹកនាំក្រុមការងារមជ្ឈិមអញ្ជើញដាក់កម្រងផ្កា អុជធូបរំលឹក​វិញ្ញាណក្ខន្ធវីរយុទ្ធជន​ពលីនិងអញ្ជើញសួរសុខទុក្ខ ត្រួតពិនិត្យការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។

លោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ អញ្ជើញចូលរួមពិធីបើកពិធីបុណ្យសមុទ្រ ខាញហ្វា

លោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ អញ្ជើញចូលរួមពិធីបើកពិធីបុណ្យសមុទ្រ ខាញហ្វា

នៅល្ងាចថ្ងៃទី១៧ ខែកក្កដា នៅទីលាន ២/៤ ពិធីបុណ្យសមុទ្រ ខាញហ្វា ក្រោមប្រធានបទ "ពណ៌នៃមហាសមុទ្រ - ឈានដល់កម្រិតអន្តរជាតិ" បានបើកជាផ្លូវការ។ ពិធីនេះមានវត្តមានលោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ លេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានរដ្ឋវៀតណាម សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម តំណាងការទូតមកពីប្រទេសផ្សេងៗប្រចាំនៅវៀតណាម និងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិច្រើនកុះករ។

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង៖ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណាក់កាលថ្មី

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង៖ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណាក់កាលថ្មី

នៅរសៀលថ្ងៃទី១៧ ខែកក្កដា លោក ហូ ក្វឹកយុង ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកា "ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត" រៀបចំឡើងដោយវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍបៃតង និងធ្វើបរិវត្តកម្មឌីជីថលវៀតណាម (IGD) សហការជាមួយសាកលវិទ្យាល័យ និងសាលាជាច្រើន។

ឌីជីថលភាវូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានបម្រើការបំបែកកូដសញ្ញានិងស្វែងរកនៅភូមិសាស្រ្ដជាក់ស្តែង

ឌីជីថលភាវូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានបម្រើការបំបែកកូដសញ្ញានិងស្វែងរកនៅភូមិសាស្រ្ដជាក់ស្តែង

នៅថ្ងៃទី ១៦ ខែ កក្កដា គណៈកម្មាធិការបង្គាប់ការស្តីអំពីការស្វែងរក ការប្រមូលផ្តុំ និងការកំណត់​អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ខេត្ត កាម៉ៅ បានរៀបចំកិច្ចប្រជុំដើម្បីដកពិសោធន៍ការអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃ និងយប់ជំរុញយ៉ាងខ្លាំងក្លាការស្វែងរក ការប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" នៅលើ​ភូមិសាស្រ្តខេត្ត។

ក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយក្លាយជាលេខាសាខាបក្ខភាគដ៏មានកិត្យានុភាព

ក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយក្លាយជាលេខាសាខាបក្ខភាគដ៏មានកិត្យានុភាព

នៅឃុំតំបន់ភ្នំ មូកាង​ចាយ ខេត្ត ឡាវ​កាយ លេខាសាខាបក្ខភាគភូមិ គុង​ ១១ (មុនពេលរួម​បញ្ចូល) ស៊ុង​ អាមួ ដោយមានការប្រឹងប្រែងប្តេជ្ញាចិត្តរួមជាមួយនឹងកម្លាំងចិត្តដ៏អស្ចារ្យបានឆ្លងផុតពី​ការល្បួងលួងលោមនិងតូចចិត្តដើម្បីក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយខំប្រឹងប្រែងក្លាយជាអ្នកមាន​មានប្រជាប្រិយភាពក្នុង​សហគមន៍។

ត្រួសត្រាយផ្លូវស្ថាប័ន ដាស់សេចក្តីប្រាថ្នាបច្ចេកវិទ្យា វៀតណាម

ពន្លឿនការអនុវត្តភារកិច្ចទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល

នាយករដ្ឋមន្ត្រីនៃរដ្ឋានភិបាលទើបតែចុះហត្ថលេខាលើសារាចរលេខ 29/CT-TTg ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ ស្តីពីការពន្លឿនការអនុវត្តភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅឆ្នាំ ២០២៦។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃនៃទីក្រុងហូជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃនៃទីក្រុងហូជីមិញ

បន្ទាប់ពីការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ទីក្រុងហូជីមិញកំពុងធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងបន្តិចម្តងៗ ចាប់ពីការកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់កម្មវិធីក្នុងវិស័យដឹកជញ្ជូន សន្តិសុខ សុខាភិបាល និងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការច្នៃប្រឌិតវិធីសាស្រ្តអភិបាលកិច្ច ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការបង្កើនគុណភាពសេវាកម្មសម្រាប់ប្រជាជន និងអាជីវកម្ម។

ទីក្រុង ហូ ជីមិញ៖ អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៣ ខែ កក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ បាន​​រៀប​ចំពិធីដាក់​កម្រងផ្កា អុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធពលី និង​សួរ​សុខ​ទុក្ខ លើកទឹកចិត្តកងកម្លាំងកំពុងបំពេញភារកិច្ច​ស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតនៅខេត្ត ឡាវកាយ

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតនៅខេត្ត ឡាវកាយ

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត ឡាវកាយ​ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញមកអុជធូប និងបូជាផ្កាដើម្បីរំលឹកដល់វីរៈជន និងយុទ្ធជនពលីនៅទីបញ្ចុះសពមជ្ឈមណ្ឌលខេត្ត ឡាវកាយ សង្កាត់ ហ៊ឹងអៀន។

ទីក្រុង ហូ ជីមិញ៖ បានរកឃើញចំនួន ៦៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅ​ឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានរកឃើញចំនួន ៦៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅ​ឧទ្យាន លេ ធីរៀង

ថ្ងៃ​ទី ​១៣​ ខែ​ កក្កដា កង​កម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិ​ធាតុ​យុទ្ធ​ជ​ន​ពលី​ចំណុះ​បញ្ជាការដ្ឋាន​ទី​ក្រុង​ ហូ ​ជីមិញ​ បាន​រក​ឃើញ​​​ចំ​នួន​ ២០ គ្រោងអដ្ឋិធាតុ​បន្ថែមទៀតនៅក្នុងតំបន់ឧទ្យាន​ លេ​ ធីរៀង ​(​សង្កាត់ ​ហ្វាហ៊ឹង) ​ធ្វើឱ្យចំនួនអដ្ឋិធាតុយុទ្ធ​ជន​ពលីសរុប​ដែលត្រូវបានរកឃើញនៅទីនេះកើនឡើងចំ​នួន ​៦៩ គ្រោង​អដ្ឋិ​ធាតុនិង​គ្រោង​អដ្ឋិ​ធាតុរួមចំនួន​ ១​។

ការកសាងលំហឌីជីថលរតភ្ជាប់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជន

ការកសាងលំហឌីជីថលរតភ្ជាប់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជន

អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការវិវឌ្ឍន៍នៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ នារសៀលថ្ងៃទី ១៣ ខែកក្កដា នៅឃុំ តឹនហៀប ខេត្ត អានយ៉ាង ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវលម្ហព័ត៌មានសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល និង ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំណងធ្វើទំនើបកម្មរដ្ឋបាល ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចឌីជីថល។

ស្ពានមេត្រីព័ត៌មានអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ស្ពានមេត្រីព័ត៌មានអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ដោយមានប្រព័ន្ធផលិតផលព័ត៌មានសម្បូរបែប កាសែតព័ត៌មាននិងជនជាតិនៃទីភ្នាក់ងារព័ត៌មានវៀតណាមបំពេញបេសកកម្មព័ត៌មានបានយ៉ាងល្អ ក្លាយជាមិត្តរួមដំណើរគួរឱ្យទុកចិត្តរបស់បងប្អូនបណ្តាជនជាតិភាគតិចនិងតំបន់​ភ្នំ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើនវានុវត្តន៍វិធីសាស្រ្តការងារ ធានាសន្តិសុខប្រកបដោយភាពសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើនវានុវត្តន៍វិធីសាស្រ្តការងារ ធានាសន្តិសុខប្រកបដោយភាពសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់

នៅព្រឹកថ្ងៃទី១១ ខែកក្កដា នៅ ហាណូយ គណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម ក្រសួងនគរបាល បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី៨០ នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៤៦ - ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦) ហើយទទួលគ្រឿងឥស្សរិយយសផ្កាយមាស ជាគ្រឿងឥស្សរិយយសដ៏មានកិត្យានុភាពប្រគល់ជូនដោយបក្ស និងរដ្ឋ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងពិធី។