ការសាងសង់ ជួសជុលផ្ទះលំនៅដ៏មហាលឿនឲ្យប្រជាជនដែលរងការខូចខាតអន្តរាយដោយភ្លៀងទឹកជំនន់

នៅរសៀលថ្ងៃទី ១ ខែ ធ្នូ នៅឃុំ ទុយអានបាក់ គណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ "យុទ្ធនាការ ក្វាងទ្រុង" សាងសង់ ជួសជុលផ្ទះយ៉ាងមហាលឿនឲ្យប្រជាជនដែលរងការខូចខាតអន្តរាយដោយព្យុះលេខ ១៣ និងកាលភ្លៀងទឹកជំនន់ប្រវត្តិសាស្ត្រទើបបង្កឡើងកន្លងទៅថ្មីៗ នេះនៅលើភូមិសាស្ត្រ។

ព្យុះលេខ ១៣ និងកាលភ្លៀងទឹកជំនន់ប្រវត្តិសាស្ត្រកន្លងទៅថ្មីៗ នេះបង្កឲ្យខូចខាតអន្តរាយយ៉ាងធ្ងន់ធ្ងរអំពីអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដល់ប្រជាជននៅខេត្ត ដាក់ឡាក់។ មានផ្ទះជិត ៧០០ ខ្នងនៅក្នុងខេត្តទាំងមូលត្រូវរលំបាក់ទាំងស្រុង ផ្ទះប្រហែល ១.៤០០ ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ផ្ទះជិត ១០៦.០០០ ខ្នងត្រូវលិចលង់ក្នុងទឹក ក្នុងចំណោមនោះមានផ្ទះប្រហែល ១០.០០០ ខ្នងត្រូវការជួសជុល លើកគុណភាព។

02-dak-lak-11225-10.jpg
កងកម្លាំងយោធារួមជាមួយមធ្យោបាយ គ្រឿងចក្រជាច្រើនត្រូវបានចល័តជួយប្រជាជនសាងសង់ផ្ទះថ្មី។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ លោក តា អាញ់ទន់ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ ស្នើមន្ទីរ ផ្នែក អង្គភាពសាងសង់និងអាជ្ញាធរឃុំ សង្កាត់ ឲ្យប្រមូលផ្តុំប្រភពកម្លាំងជាអតិបរមាតាមពាក្យស្លោក “អ្នកណាមានអីជួយនឹង” រៀបចំការសាងសង់ឲ្យបានម៉ឺងម៉ាត់ ឆាប់រហ័សនិងធានាបានគុណភាព និរន្តរភាព ប្រសិទ្ធភាពនៃគម្រោងនីមួយៗ។ ក្រុមគ្រួសារស្ថិតក្នុងក្របខ័ណ្ឌទទួលបានការឧបត្ថម្ភសម្របសម្រួលយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរនិងអង្គភាពសាងសង់ដើម្បីដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន កាត់បន្ថយពេលវេលាបញ្ចប់ការសាងសង់ ជួសជុល ឆាប់បានលំនឹងជីភាពរស់នៅ ក្នុងពេលជាមួយគ្នានេះដែរ បន្តខិតខំប្រឹងប្រែង ឈោងឈានឡើងយ៉ាងសកម្មក្នុងដំណើរការដោះស្រាយផលវិបាកគ្រោះមហន្តរាយធម្មជាតិ ។

លោកឧត្តមសេនីយ៍ត្រី ត្រឹន ថាញ់ហាយ មេបញ្ជាការរងយោធភូមិភាគ ៥ សង្កត់ធ្ងន់ថា ដោយមានប្រពៃណីសាមគ្គីភាព ភក្តីភាពកងទ័ព - ប្រជាជនផ្សារភ្ជាប់គ្នាស្អិតល្មួត កងកម្លាំងយោធាមានបំណងជួយប្រជាជនឱ្យឆ្លងកាត់ការលំបាកលំបិន លំនឹងជីវភាពរស់នៅ ឆាប់បានប្រជុំជីវភាពធម្មតាឡើងវិញហើយអភិវឌ្ឍសេដ្ឋកិច្ច។

01-dak-lak-khoi-cong-01122025.jpg
ក្រសួងនគរបាលសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ ប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្ទះលំនៅចំនួន ១៦ ខ្នងជូនក្រុមគ្រួសារប្រជាជនទាំងឡាយនៅក្នុងឃុំ ស៊ន់ឡាញ់ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា។ រូបថត៖ តឿងគ្វឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកឧត្តមសេនីយ៍ត្រី ត្រឹន ថាញ់ហាយ ស្នើថា អង្គភាពដែលបានប្រគល់ភារកិច្ចចាំបាច់រៀបចំកងកម្លាំងប្រកបកដោយវិទ្យាសាស្ត្រ ពង្រីកស្មារតីម្ចាស់ការ ច្នៃប្រតិដ្ឋ ធានាថាការសាងសង់ស្របតាមស្តង់ដារ ទាន់ពេលវេលាកំណត់ មានសុវត្ថិភាពជាដាច់ខាត។ កម្មាភិបាល យុទ្ធជនម្នាក់ៗ ចាត់ទុកនេះជាទំនួលខុសត្រូវ មនោសញ្ចេតនាដ៏ថ្លៃថ្លាសម្រាប់ជូនប្រជាជនតំបន់រងគ្រោះមហន្តរាយធម្មជាតិ។

មុននោះ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា នៅឃុំ ស៊ន់ឡាញ់ ក្រសួងនគរបាលបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ រៀបចំពិធីបើកការដ្ឋានសាងសង់ផ្ទះលំនៅចំនួន ១៦ ខ្នងជូនក្រុមគ្រួសារប្រជាជនទាំងឡាយនៅលើភូមិសាស្ត្រខេត្តដែលមានផ្ទះត្រូវរលំបាក់ដោយសារព្យុះលេខ ១៣ និងកាលទឹកជំនន់បង្កឡើងកន្លងទៅថ្មីៗ នេះ។

តាមរយៈនោះ ក្រសួងនគរបាលឧបត្ថម្ភសាងសង់ផ្ទះមួយខ្នងៗ ចំនួន ៥០ លានដុង គណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ ឧបត្ថម្ភចំនួន ៦០ លានដុង។ ក្រសួងនគរបាលបានប្រគល់ឲ្យនគរបាលខេត្ត ដាក់ឡាក់ សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានពន្លឿនវឌ្ឍនភាពសាងសង់ ខិតខំសម្រេចរួចរាល់និងប្រគល់ផ្ទះសំបែងមុនថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ ដើម្បីឱ្យក្រុមគ្រួសារទាំងឡាយអាចប្រារព្ធពិធីចូលឆ្នាំថ្មីសកល បុណ្យចូលឆ្នាំថ្មី ២០២៦ នៅក្នុងផ្ទះសំបែងថ្មី។

02-dak-lak-11225-11.jpg
កម្មាភិបាល យុទ្ធជនរវៀសរវៃសាងសង់ផ្ទះលំនៅថ្មីជូនប្រជាជនឃុំ ហ្វាធិញ។

ក្នុងឱកាសនេះ ក្រុមការងារក្រសួងនគរបាលបានប្រគល់អំណោយរបស់លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលដល់ក្រុមគ្រួសារទាំងឡាយនៅលើភូមិសាស្ត្រឃុំ ស៊ន់ឡាញ់ ស្របពេលនោះដែរប្រគល់ជូនអង្ករចំនួន ៨០ តោន សម្ភារៈប្រើប្រាស់ដ៏ចាំបាច់ប្រចាំថ្ងៃដល់ប្រជាជននៅខេត្ត ដាក់ឡាក់ ក្នុងគោលបំណងដោះស្រាយផលវិបាកខូចខាតអន្តរាយបង្កឡើងដោយទឹកជំនន់៕

ដំណឹងនិងរូបថត៖ តឿងគ្វឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលនិន្នន័យ៖ យ័ញលើយ

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

កាលពីថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងដាណាំង នាយកដ្ឋានបណ្ណសារ និងរក្សាទុកឯកសាររដ្ឋ (ក្រសួងមហាផ្ទៃ) សហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម អគ្គមេបញ្ជាការដ្ឋានតំបន់ ៣ កងទ័ពជើងទឹក ដើម្បីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”៕

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ក្នុងភាពអ៊ូអរនៃចង្វាក់ជីវភាពរស់នៅសម័យទំនើប ពេលតម្លៃប្រពៃណីជាច្រើនប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ សហគមន៍ចាមនៅអានយ៉ាងកំពុងថែរក្សាភាសា អក្សរសរសេរ ជំនឿ និងទំនៀមទម្លាប់ជាប់លាប់។

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

សេចក្តីសម្រេចចិត្ត 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ត្រូវបានតំបន់ជាច្រើនកំណត់ថាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងសម័យកាលថ្មី។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

បន្ទាប់ពីការរួមបញ្ចូលរវាងខេត្ត ក្វាងណាម ដាណាំង វិស័យទេសចរណ៍របស់ទីក្រុងដាណាំងបានពង្រីកទូលាយ ហើយការតភ្ជាប់ជាមួយភូមិសិប្បកម្មប្រពៃណីត្រូវបានសង្កត់ធ្ងន់ ជួយសម្រួលដល់ការបង្កើតកញ្ចប់ទេសចរណ៍មានលក្ខណៈពិសេស ប្រកួតប្រជែង និងទាក់ទាញ ដែលអាចទាក់ទាញភ្ញៀវទេសចរបាន។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ កំពុងពន្លឿនការអនុវត្តគោលនយោបាយដើម្បីឧបត្ថម្ភដល់ការច្នៃប្រឌិត លើកកម្ពស់ការតភ្ជាប់វិនិយោគ និងធ្វើការជាមួយសហគមន៍ Startup ដើម្បីបង្កើតសន្ទុះការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាក្នុងដំណាក់កាលថ្មី។

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 1033/QD-TTg អនុម័តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរយៈពេល ២០២៦-២០៣០ កំណត់គោលដៅកសាងសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI បង្កើតវិធីសាស្រ្តផលិតកម្មថ្មីបន្តិចម្តងៗ លើកកម្ពស់ការច្នៃប្រឌិតក្នុងគំរូកំណើន កែលម្អផលិតភាពការងារ និងផ្តោតលើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

នៅខែ ឧសភា នេះ ប្រជាជាតិ វៀតណាម ទាំងមូលរួមគ្នារំឭកអនុស្សាវរីយ៍ខួបលើកទី ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦)។ នៅគ្រប់តំបន់ភូមិភាគមាតុភូមិ សកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្ដែងទឹកចិត្តដឹងគុណដ៏អនេកអនន្តចំពោះលោក អ៊ំ។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកកាន់រដ្ឋធានី ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅ វៀតណាម និងចូលរួមវេទិកាអនាគត អាស៊ាន លើកទី៣ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញជួបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី ២៩ ខែ ឧសភា ក្រុមប្រឹក្សាប្រជាជនខេត្ត យ៉ាឡាយ នីតិកាលទី ១៣ បានអនុមតិ សេចក្តីសម្រេចចិត្តអំពី​គោលនយោបាយដីធ្លីចំពោះបងប្អូនជនជាតិភាគតិចដែលរស់នៅក្នុងខេត្ត ដើម្បីបង្កើតល័ក្ខខ័ណ្ឌសម្រាប់ប្រជាជនក្នុងការលំនឹង​ការរស់នៅ អភិវឌ្ឍផលិតកម្ម លើកកម្ពស់ជីវភាពពីមួយជំហានទៅមួយជំហាន រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយ​ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាល និងតំបន់បងប្អូនជនជាតិភាគតិច។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹង ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣៕

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅរសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន ហើយអញ្ជើញជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

មហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩ អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕

វិស័យទឹកទីក្រុងហូជីមិញពន្លឿនការធ្វើបរិវត្តកម្មឌីជីថលបម្រើប្រជាជន

វិស័យទឹកទីក្រុងហូជីមិញពន្លឿនការធ្វើបរិវត្តកម្មឌីជីថលបម្រើប្រជាជន

ចាប់ពីការបង់វិក្កយបត្រទឹក ការចុះឈ្មោះកំណត់ការប្រើប្រាស់រហូតដល់ការរាយការណ៍ពីឧប្បត្តិហេតុដោយគ្រាន់តែកាយវិការចលនានៅលើទូរស័ព្ទ ធ្វើបរិវត្តកម្មឌីជីថលកំពុងផ្លាស់ប្តូរបន្តិចម្តងៗអំពីរបៀបប្រជាជននៅទីក្រុងហូជីមិញទទួលបានសេវាផ្គត់ផ្គង់ទឹក។

ខេត្ត ទ្វៀនក្វាង នារដូវច្រូតកាត់ដ៏មមាញឹកនៅតំបន់ព្រំដែន

ខេត្ត ទ្វៀនក្វាង នារដូវច្រូតកាត់ដ៏មមាញឹកនៅតំបន់ព្រំដែន

បច្ចុប្បន្ននេះ នៅទូទាំងភូមិនិគមជាប់ព្រំដែននៃខេត្ត ទ្វៀនក្វាង កសិករកំពុងឈានចូលរដូវប្រមូលផលស្រូវរដូវសម្រក។ នៅរដូវសម្រកឆ្នាំនេះ ខេត្តបានផលិតស្រូវជិត ២៧.០០០ ហិកតា ដោយមានទិន្នផលប៉ាន់ស្មានជាង ៦០ កន្តាំងក្នុងមួយហិកតា៕

ផ្តល់អាទិភាពប្រភពកម្លាំងសង្គមអនុវត្តសិទ្ធិកុមារឲ្យកាន់តែល្អប្រសើរ

ផ្តល់អាទិភាពប្រភពកម្លាំងសង្គមអនុវត្តសិទ្ធិកុមារឲ្យកាន់តែល្អប្រសើរ

នៅថ្ងៃទី ២៩ ខែ ឧសភា គណៈកម្មាធិការប្រជាជនខេត្ត តីនិញ រៀបចំជូនអាហារូបករណ៍ អំណោយ និងសិក្ខូបករណ៍ឱ្យកុមារដែលមានជីវភាពខ្វះខាតនៅក្នុងភូមិសាស្រ្តខេត្តនាឱកាសខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៦។ លោក ផាម ហ៊ុងថាយ អនុលេខាគណៈកម្មាធិការបក្សខេត្ត ដឹកនាំគណៈប្រតិភូរដ្ឋសភាខេត្ត តីនិញ អញ្ជើញចូលរួមជូនអំណោយ និងលើកទឹកចិត្តប្អូនៗ សិស្សសាលាដែលជម្នះការលំបាកលំបិន រៀនសូត្រពូកែ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដាក់កម្រងផ្កានៅស្ដូបបដិមាលោកប្រធានហូជីមិញ នៅប្រទេស ហ្វីលីពីន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដាក់កម្រងផ្កានៅស្ដូបបដិមាលោកប្រធានហូជីមិញ នៅប្រទេស ហ្វីលីពីន

យោងតាមប្រេសិតពិសេសទីភ្នាក់ងារពត៌មានវៀតណាម បន្ទាប់ពីអញ្ជើញមកដល់ទីក្រុងម៉ានីឡាចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នៅរសៀលថ្ងៃទី ៣១ ខែឧសភា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដាក់កម្រងផ្កានៅស្ដូបបដិមាលោកប្រធានហូជីមិញ ក្នុងសួនផ្កាអាស៊ាន មានទីតាំងនៅតំបន់ទីក្រុងចាស់ Intramuros នៃទីក្រុងម៉ានីឡា៕

ច្នៃប្រតិដ្ឋផលិតផលហត្ថកម្មវិចិត្រសិល្បៈពីស្មៅចចូត

ច្នៃប្រតិដ្ឋផលិតផលហត្ថកម្មវិចិត្រសិល្បៈពីស្មៅចចូត

ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមស្មៅចចូតមានស្រាប់នៅតំបន់ព្រំដែន (ជាប់ព្រំប្រទល់ កម្ពុជា) ចំណុះខេត្ត អានយ៉ាង ប្រជាជនក្នុងមូលដ្ឋានបានបង្កើតផលិតផលហត្ថកម្មវិចិត្រសិល្បៈជាច្រើនដូចជា៖ កាបូបយួរដៃទាន់សម័យ កន្ត្រក កាបូបលុយ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ តុបតែងលម្អសង្ហារិមជាច្រើនប្រភេទ ។ល។ បង្កើតប្រភពប្រាក់ចំណូល អភិវឌ្ឍសេដ្ឋកិច្ច លំនឹង​ជីវភាព។

ទ្រជំហានកូនសិស្សជនជាតិ ជឹត នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

ទ្រជំហានកូនសិស្សជនជាតិ ជឹត នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

ដំណើរសាបព្រោះអក្សរឱ្យកុមារជនជាតិ ជឹត នៅសាលាបឋមសិក្សាហឿងលៀន ភូមិ រ៉ាវត្រែ ឃុំ ភុកត្រាច់ (ខេត្ត ហាទិញ) ពោរពេញដោយភាពយ៉ាប់យ៉ឺន។

បង្កើនការការពារកុមារនៅក្នុងលំហអ៊ីនធឺណិត

បង្កើនការការពារកុមារនៅក្នុងលំហអ៊ីនធឺណិត

នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា មន្ទីរសុខាភិបាលខេត្ត អានយ៉ាង សហការជាមួយនឹងគណៈកម្មាធិការប្រជាជនសង្កាត់ រ៉ាច់យ៉ា រៀបចំពិធីបំផុសយុទ្ធនាការគាំទ្រខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ "កុមារប្រកបដោយភាពសុភមង្គល សុវត្ថិភាព បោះជំហានយ៉ាងរឹងមាំក្នុងយុគសម័យឌីជីថល"។

បញ្ញាសិប្បនិម្មិតផ្តោតលើមនុស្សធ្វើជាចំណុចស្នូល

បញ្ញាសិប្បនិម្មិតផ្តោតលើមនុស្សធ្វើជាចំណុចស្នូល

នៅថ្ងៃទី ២៩ ខែឧសភា វេទិកា AI និងការផ្លាស់ប្តូរឌីជីថល៖ GStar ២០២៦ - AI និងមនុស្សជាតិ បានធ្វើឡើងនៅទីក្រុងហូជីមិញ ដែលរៀបចំដោយវិទ្យាស្ថាន New Turing (NTI - សហគ្រាសសង្គមដែលមានជំនាញក្នុងការបង្កើតអនាគតនៃ AI នៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត) និង Pacific Gateway Partners (PGP - ស្ពានយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ី)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវ អញ្ជើញដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវ អញ្ជើញដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី

នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី និងលោកជំទាវ ​ចូលរួម​ពិធី​លៀង​សាយភោជន ថ្នាក់រដ្ឋទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសសិង្ហបុរី៕

ទិដ្ឋភាពទូទៅនៃពិធិទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេស ថៃ

ទិដ្ឋភាពទូទៅនៃពិធិទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេស ថៃ

នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ពិធិទទួលស្វាគមន៍ជាផ្លូវការលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានប្រារព្ធឡើងមហោឡារិកនៅអាគាររដ្ឋាភិបាលនៅ បាងកក ប្រទេស ថៃ៕

ការថ្លែងសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ក្នុងកិច្ចប្រជុំស្តីអំពីការងារស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋាន

ការថ្លែងសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ក្នុងកិច្ចប្រជុំស្តីអំពីការងារស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋាន

នៅព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ប្រធានគណៈ​កម្មាធិការបង្គាប់ការមជ្ឈិមស្តីអំពីអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលអញ្ជើញជា​អធិបតីក្នុងសម័យប្រជុំការងាររបស់អចិន្ត្រៃយ៍គណៈកម្មាធិការបង្គាប់ការអំពីការងារស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋាន។ ទីភ្នាក់ងារ​ព័ត៌មាន វៀតណាម សូមគោរពឧទ្ទេសនាមសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម នៅក្នុង​កិច្ចប្រជុំ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ​ ឡឹម អញ្ជើញជួបសហគមន៍វៀតណាមនៅប្រទេស ថៃ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ​ ឡឹម អញ្ជើញជួបសហគមន៍វៀតណាមនៅប្រទេស ថៃ

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី ២៧ ខែឧសភា នៅ ឧត្តរធានី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញជំនួបមន្ត្រី និងបុគ្គលិកនៃស្ថានទូត ស្ថានកុងស៊ុលវៀតណាម ព្រមទាំងអាណិកជនវៀតណាមជិត ៦០០ នាក់កំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ ក៏ដូចជាតំណាងសហគមន៍វៀតណាមមកពីប្រទេសឡាវផងដែរ។

ណែនាំស្តីពីសុចរិតភាពវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ

ណែនាំស្តីពីសុចរិតភាពវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ

នៅថ្ងៃទី២៥ ខែឧសភា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចេញសេចក្តីសម្រេចលេខ ២៥៥៧/QD-BKHCN ការណែនាំស្តីពីសុចរិតភាពវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា។

ទំនាក់ទំនងវៀតណាម-ថៃឡង់ដ៍រួមចំណែកពង្រឹងអាស៊ានឱ្យមានអត្តនុភាពនិងវិបុលភាព

ទំនាក់ទំនងវៀតណាម-ថៃឡង់ដ៍រួមចំណែកពង្រឹងអាស៊ានឱ្យមានអត្តនុភាពនិងវិបុលភាព

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញទៅកាន់ប្រទេសថៃ បង្កើតការរំពឹងទុកយ៉ាងខ្លាំងពីរដ្ឋាភិបាល ព្រមទាំងប្រជាជន បើកទំព័រថ្មីមួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានមិនត្រូវយឺតយ៉ាវក្នុងការអនុវត្តឡើយ

គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានមិនត្រូវយឺតយ៉ាវក្នុងការអនុវត្តឡើយ

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា សង្កត់ធ្ងន់លើតួនាទីរបស់គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានក្នុងការអភិវឌ្ឍគោលនយោបាយ ការត្រួតពិនិត្យ និងធ្វើបរិវត្តកម្មឌីជីថលជាតិ។