យោងតាមស្ថានីយ៍ធនធានទឹកនិងឧតុនិយមខេត្ត ដាក់ឡាក់ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ម៉ោង ៤:០០ ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំងនៅក្នុងខេត្តដាក់ឡាក់។ ដូច្នេះ មានហានិភ័យខ្ពស់នៃទឹកជំនន់នៅតំបន់ទំនាបតាមដងទន្លេ និងជ្រោះ ការបាក់ដីនៅលើជម្រាលចោតតាមដងទន្លេ និងជ្រោះនៅក្នុងឃុំដូចខាងក្រោម៖ សង្កាត់ទុយហ្វា ភូអៀន អៀស៊ុប អៀប៊ុង អៀរ៉ុក ក្រុងបុង ភូមើ អៀលី... ប្រជាជនត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវរូងក្រោមដី និងទឹកពេញព្រៀបលើទន្លេ និងជ្រោះតូចៗនៅក្នុងតំបន់ត្រូវបានរំលឹកដាស់តឿន៕
ដំណឹងនិងអត្ថបទ៖ ង្វៀន យុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ សឺនហេង