សំណង់មានផ្ទៃក្រឡាចំនួន ១១៧ ម៉ែត្រការ៉េរួមមាន៖ បន្ទប់រៀនធំមួយ បន្ទប់រៀនតូចមួយ បន្ទប់គ្រូបង្រៀនស្នាក់អាស្រ័យមួយ របៀង និងបន្ទប់ទទួលទានអាហារ។ សំណង់ត្រូវបានសាងសង់យ៉ាងរឹងមាំដោយមានគ្រឹះថ្មតាង ជញ្ជាំងឥដ្ឋស៊ីម៉ងត៍ ដំបូលប្រក់ស័ង្កសីធន់នឹងកម្តៅ បង្អួច និងទ្វារកញ្ចក់ស៊ុមដែក ព្រមជាមួយនឹងប្រព័ន្ធភ្លើងបំភ្លឺ កង្ហាបក់ត្រជាក់។ ផ្នែកខាងមុខតុបតែងលម្អដោយក្បូរក្បាច់រចនាប្រពៃណី ជានិមិត្តរូបឱ្យភាពកក់ក្តៅសម្បូរសប្បាយ សុភមង្គលរបស់ប្រជាជនតំបន់ភ្នំ។

សំណង់ត្រូវបានសាងសង់ផ្តើមពីកម្មវិធី "ដើម្បីសាលារៀនសម្រាប់ប្អូន" ផ្តួចផ្តើមឡើងដោយកាសែត កីឡា និងវប្បធម៌ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) ដោយមានការរួមដៃគ្នាចូលរួមវិភាគទានពីទឹកចិត្តសប្បុរសជាច្រើននៅទូទាំងប្រទេស។ សំណង់ត្រូវបានបើកការដ្ឋានពីខែ ឧសភា ឆ្នាំ ២០២៥ ដោយមានថវិកាសរុបជាង ៣៥៤ លានដុង បម្រើសិស្សសាលាជនជាតិភាគតិចចំនួន ៤០ នាក់ក្នុងមូលដ្ឋានតែម្តង។

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធី លេខាគណៈកម្មាធិការបក្ស អគ្គនាយិកាទីភ្នាក់ងារព័ត៌មាន វៀតណាម វូ វៀតត្រាង សង្កត់ធ្ងន់ថា៖ "គ្មានចំនួនវិនិយោគណាមានតម្លៃជាងការវិនិយោគលើវិស័យអប់រំ ទំនុកបម្រុងមត្តេយ្យសិក្សា ក្មេងៗជំនាន់ក្រោយរបស់ប្រទេសជាតិ។ សម្រេចបានសមិទ្ធផលនាសព្វថ្ងៃនេះគឺការប្រឹងប្រែងមិនត្រឹមតែរបស់កាសែត កីឡា និងវប្បធម៌ប៉ុននោះទេ ថែមទាំងជាការរួមវិភាគទានដ៏ធំធេងរបស់អាជ្ញាធរ សាលារៀន និងប្រជាជនក្នុងមូលដ្ឋានទៀតផង។ យើងបានរួមដៃគ្នាដើម្បីទទួលបានអំណោយដ៏មានអត្ថន័យសម្រាប់ប្អូនៗចំឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីតែម្តង ក៏ជាសំណង់អបអរសាទររំលឹកខួបអនុស្សាវរីយ៍ ៨០ ឆ្នាំបដិវត្តន៍ខែ សីហា និងទិវាបុណ្យឯករាជជាតិថ្ងៃទី ២ ខែ កញ្ញា"។



នាឱកាសនេះ កាសែត កីឡា និងវប្បធម៌ រួមជាមួយនឹងសប្បុរសជនបានប្រគល់ "ទូសៀវភៅ គីមដុង" ដោយមានចំនួន ៥០០ ក្បាល កាបូបស្ពាយក្រោយ កាតាប សៀវភៅចំនួន ១០០ និងអំណោយជាច្រើនចំណែកផ្សេងទៀតក្នុងគោលបំណងលើកទឹកចិត្តលោកគ្រូអ្នកគ្រូ និងសិស្សសាលានៅចំណុចសាលារៀនថ្មី៕
អត្ថបទ និង រូបថត៖ ហ៊ុយថុង
ប្រែសម្រួលដោយ៖ អៀងថាន់