ចាប់ពីខ្សែផ្លូវបេតុងភ្ជាប់ភូមិ ស្រុករហូតដល់គំរូមុខរបរចិញ្ចឹមជីវិតជាក់ស្តែង គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋកំពុងជំនួយប្រភពកម្លាំងបន្ថែម ជួយបងប្អូនជនជាតិ ខ្មែរ ខេត្ត អានយ៉ាង ឈោងឈានឡើងកសាងជីវភាពដោយខ្លួនឯង ថែរក្សាអត្តសញ្ញាណវប្បធម៌និងកសាងតំបន់ព្រំដែនសម្បូររុងរឿង។
ដងផ្លូវទាំងឡាយកសាងក្តីសង្ឃឹម
ខ្សែផ្លូវគមនាគមន៍ជាច្រើននៅឃុំ អូរឡឹម ត្រូវបានកែលម្អ ជួយសម្រួលដល់ការធ្វើដំណើរទៅមកនិងផ្ដោះប្ដូរពាណិជ្ជកម្ម។ លោក ចៅញ៉ (រស់នៅភូមិ តាមៀត ឃុំ អូរឡឹម) ឱ្យដឹងថា៖ ខ្សែផ្លូវត្រូវបានកែលម្អជួយឱ្យការធ្វើដំណើរទៅវត្ត ប្រជុំជីវភាពវប្បធម៌និងដឹកជញ្ជូនទំនិញកាន់តែងាយស្រួលថែមទៀត។
នៅសង្កាត់ ទិញបៀន លោក ចៅជា បរិច្ចាគដីដោយស្ម័គ្រចិត្តនិងចំណាយថវិកាសាងសង់ផ្លូវ តាសាប់ បង្ហាញពីកម្លាំងប្រជាជនពង្រឹងសហគមន៍។
ប្រធានគណៈកម្មាធិការប្រជាជនឃុំ អូឡឹម ផាន ថាញ់លឿង ឱ្យដឹងថា៖ មុខមាត់តំបន់បងប្អូនជនជាតិភាគ ខ្មែរ នៅលើភូមិសាស្ត្រកាន់តែមានភាពប្រសើរឡើងដោយសារមូលដ្ឋានផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់។
ការផ្តល់មុខរបរចិញ្ចឹមជីវិត រក្សាអត្តសញ្ញាណវប្បធម៌
គ្រួសារបង ចៅ វណ្ណា (រស់នៅភូមិ សាឡូន ឃុំ អូឡឹម) ឈោងឈានឡើងអភិវឌ្ឍហ្វូងគោចំនួន ៥ ក្បាលដោយសារប្រភពទុនកម្ចីនិងការណែនាំបច្ចេកទេស។
លោកស្រី លេ ធីមីអៀន ប្រធានភូមិ សាឡូន ឱ្យដឹងថា៖ មូលដ្ឋានផ្តោតលើការកៀរគរប្រភពកម្លាំងសង្គមដើម្បីជួយឧបត្ថម្ភក្រុមគ្រួសារលំបាកលំបិន។
ព្រះតេជគុណព្រះឧបជ្ឈាយ៍ ចៅ ស៊ើនហ៊ី ព្រះចៅអធិការវត្ត ស្រឡូង (ឃុំ អូឡឹម) មានថេរដីកាថា៖ ការគិតគូរគ្រប់ជ្រុងជ្រោយរបស់បក្ស រដ្ឋមិនត្រឹមតែជួយបងប្អូនជនជាតិកែលម្អជីវភាពប៉ុននោះទេថែមទាំងឆ្លើយតបតម្រូវការប្រជុំជីវភាពវប្បធម៌ទៀតផង។ ក្នុងពេលជាមួយគ្នានេះដែរ លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិ សាសនាខេត្ត អានយ៉ាង បញ្ជាក់ថា៖ ខេត្តអនុវត្តគោលនយោបាយដ៏ព្រមៗ គ្នា ជួយកាត់បន្ថយភាពក្រីក្រនិងគិតគូរគ្រប់មុខជូនមាមីងបងប្អូន៕
អត្ថបទនិងរូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ