'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

01-tuyen-truyen-phap-luat-tay-ninh-9.jpg
អនុសេនីយឯក ផាម វៀតតៀន (អ្នកពាក់វ៉ែនតា) ជាមួយមិត្តរួមកងជួរសិក្សាស្រាវជ្រាវ រៀបចំឯកសារឃោសនា ជ្រើសរើសវិធីសាស្ត្រធ្វើឧបទេសសមស្របទៅនឹងក្រុមមុខសញ្ញានីមួយៗ នៅភូមិសាស្ត្រព្រំដែន។
02-tuyen-truyen-phap-luat-tay-ninh-5.jpg
អនុសេនីយឯក ផាម វៀតតៀន សំណេះសំណាល ផ្សព្វផ្សាយច្បាប់ជូនប្រជាជននៅតំបន់ផ្សារ ថ្ម នាំយកបទប្បញ្ញត្តិស្តីពីព្រំដែន បង្ការ ប្រយុទ្ធប្រឆាំឧក្រិដ្ឋជនឱ្យកាន់តែជិតស្និទ្ធជាមួយងជីវភាពរស់នៅប្រចាំថ្ងៃថែមទៀត។

ចំពោះអនុសេនីយឯក ផាម វៀតតៀន ស្នងការនយោបាយរង លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន មីគ្វីតី បទប្បញ្ញត្តិទាំងឡាយស្តីពីអធិបតេយ្យភាពឬក៏បង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនក៏អាចក្លាយជាជិតស្និទ្ធទាំងស្រុងនៅពេលត្រូវបានបញ្ញើឆ្លងតាមរយៈការសំណេះសំណាលក្បែរសំយ៉ាបផ្ទះ ផ្សារផ្សោ សាលារៀនឬក៏នៅលើបណ្តាញឌីជីថល។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់
បញ្ចប់ការសិក្សាវិទ្យាស្ថានការពារព្រំដែន អនុសេនីយ៍ឯក ថាម វៀតតៀន មកបម្រើការងារនៅកងទ័ពការពារព្រំដែនខេត្ត តីនិញ។ ចំណាយអស់ពីចិត្តពីថ្លើមសម្រាប់ការងារនយោបាយ ចលនាមហាជន បងតែងតែស្វែងរកវិធីនាំយកគោលការណ៍ គោលនយោបាយ ច្បាប់អំពីព្រំដែននិងការបង្ការប្រយុទ្ធប្រឆាំឧក្រិដ្ឋជនឱ្យបានកាន់តែជិតស្និទ្ធទៅនឹងប្រជាជន។

03-tuyen-truyen-phap-luat-tay-ninh-3.jpg
នៅកណ្តាលផ្សារព្រំដែន អនុសេនីយឯក ផាម វៀតតៀន អត់ធ្មត់បកស្រាយជូនប្រជាជនបណ្តាបញ្ហាពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបនិយាយស្តីប្រកបដោយភាពស្និទ្ធស្នាល ងាយយល់។

ជំនួសឱ្យរង់ចាំប្រជាជនអញ្ជើញមកចូលរួមកិច្ចប្រជុំ បងជាមួយកម្មាភិបាល យុទ្ធជនចុះទៅតំបន់ប្រជុំជននីមួយៗ ទៅដល់សាលារៀន ជួបក្រុមគ្រួសារប្រជាជននីមួយៗ។ បទប្បញ្ញត្តិច្បាប់ទាំងឡាយត្រូវបានបងចាប់ផ្តើមដោយលើករឿងរ៉ាវជីវភាពរស់នៅធម្មតា៖ ហេតុការណ៍ក្នុងភូមិ ករណីឆ្លងព្រំដែនទៅមកឬក៏សម្គាល់ដឹងល្បិចកលឆបោក។ ដោយអាកប្បកិរិយាដ៏រួសរាយរាក់ទាក់ របៀបនិយាយស្តីជិតស្និទ្ធ បងជួយមាមីងបងប្អូនងាយយល់ ងាយចងចាំនិងអនុវត្តទៅក្នុងជីវភាពជាក់ស្តែង។ លោក ផាន វ៉ាន់មៃ (ភូមិ ថ្ម ឃុំ មៃគ្វី) ចែករំលែកថា លោកចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបញ្ហាស្មុគស្មាញទាំងឡាយដូចជាការថែរក្សាសណ្តាប់ធ្នាប់ ផ្តល់ព័ត៌មានរាយការណ៍ទៅអាជ្ញាធរសុទ្ធតែត្រូវបានអនុសេនីយ៍ឯក តៀន ណែនាំយ៉ាងល្អិតល្អន់។

05-tuyen-truyen-phap-luat-tay-ninh-1.jpg
អនុសេនីយឯក ផាម វៀតតៀន ជាមួយមិត្តរួមកងជួរត្រួតពិនិត្យព័ត៌មានឆ្លងតាមរយៈ “ប្រអប់សំបុត្រអេឡិចត្រូនិចទទួលព័ត៌មានរាយការណ៍ឧក្រិដ្ឋជនជូនមកអាជ្ញាធរ” ទទួល បែងចែកប្រភេទនិងសម្របសម្រួលចាត់ការមតិយោបល់របស់ប្រជាជនអំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រព្រំដែនទាន់ពេលវេលា។

​

04-tuyen-truyen-phap-luat-tay-ninh-6.jpg
អនុសេនីយឯក ផាម វៀតតៀន ណែនាំប្រជាជនបណ្តាបទប្បញ្ញត្តិជាប់ពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់និងរបៀបផ្តល់ព័ត៌មាននៅពេលប្រទះឃើញហេតុការណ៍មិនប្រក្រតីនៅលើភូមិសាស្ត្រព្រំដែន។
06-tuyen-truyen-phap-luat-tay-ninh-7.jpg
អនុសេនីយឯក ផាម វៀតតៀន ណែនាំប្រជាជនស្កេនកូដ QR ប្រើប្រាស់ “ប្រអប់សំបុត្រអេឡិចត្រូនិចទទួលសេចក្តីរាយការណ៍ព័ត៌មានរាយការណ៍ឧក្រិដ្ឋជនទៅអាជ្ញាធរ” បង្កើតបណ្តាញបន្ថែមដើម្បីប្រជាជនចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់តំបន់ព្រំដែនដោយផ្ទាល់។

ចាប់តាំងពីដើមឆ្នាំ ២០២៦ រហូតមកដល់ពេលនេះ បងជាមួយអង្គភាពរៀបចំជិត ១០០ ពិធីឃោសនាប្រមូលផ្តុំជូនចំនួន ៥.២៦០ លើកនាក់ ឃោសនាខ្នាតតូចរាយរងចំនួន ២.៤៨៤ លើកនាក់ ចាក់ផ្សាយឧបករណ៍បំពងសំឡេងចល័តរយៈពេល ១៥០ ម៉ោងនិងចែកខិត្តប័ណ្ណជាង ១០.០០០ សន្លឹកផងដែរ។ ឆ្លងតាមរយៈកម្មវិធី "ម៉ោងរៀនតំបន់ជាយដែន" អង្គភាពបានឧទ្ទេសនាមចំណេះដឹងព្រំដែនជូនជិត ៣.០០០ លើកគ្រូបង្រៀន សិស្សសាលា កម្មាភិបាល។ គំរូ "ឧបករណ៍បំពងសំឡេងការពារព្រំដែន" ក៏ជួយផ្តល់ព័ត៌មានផ្នែកច្បាប់ចល័តទៅដល់គ្រប់ច្រកល្ហក។ អនុសេនីយ៍ឯកបម្រុង ង្វៀន ថាញ់ភូ ប្រធានក្រុមចលនាមហាជន វាយតម្លៃខ្ពស់ការចង់ចេះចងដឹង ប្រយ័ត្នប្រយែងនិងចរិតរួសរាយរាក់ទាក់របស់អនុសេនីយ៍ឯក តៀន ក្នុងការងារ។

ការកសាង "ក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន" ផ្តើមពីប្រការជាក់ស្តែង ជិតស្និទ្ធ
សង្កេតឃើញនិន្នាការទទួលបានព័ត៌មានលើបរិយាកាសអ៊ីនធឺណិត អនុសេនីយ៍ឯក ផាម វៀតតៀន ផ្តល់សេនាធិការកសាងគំរូ "សាយភាយរូបភាពវិជ្ជមានរបស់អង្គភាពនៅលើបណ្តាញសង្គមនានា"។ បងរចនាក្រាហ្វិក ផលិតវីដេអូខ្លីដោយផ្ទាល់ ប្រើបញ្ញាសិប្បនិម្មិត AI ដើម្បីឃោសនាច្បាប់ការពារព្រំដែន វៀតណាម រូបភាពយុទ្ធជនសក្តិពណ៌បៃតងនៅលើបណ្តាញសង្គម Facebook TikTok។ ពីឆ្នាំ ២០២៥ ដល់ខែ សីហា ឆ្នាំ ២០២៦ ទំព័រទាំងនេះបានបង្ហោះជាង ៣៤៥ ព័ត៌មាន អត្ថបទ វីដេអូ ទាក់ទាញជាង ៥០០.០០០ ចូលមើលនិងធ្វើអន្តរកម្មជាវិជ្ជមានរាប់ពាន់លើក។

07-tuyen-truyen-phap-luat-tay-ninh-4.jpg
អនុសេនីយឯក ផាម វៀតតៀន សាកសួរសុខទុក្ខយ៉ាងដិតដល់ លើកទឹកចិត្តមនុស្សវ័យចំណាស់មានស្ថានភាពលំបាកលំបិន បង្ហាញពីការចែករំលែករបស់យុទ្ធជនការពារព្រំដែនជាមួយប្រជាជននៅកន្លែងព្រំដែន។
08-tuyen-truyen-phap-luat-tay-ninh-8.jpg
អនុសេនីយឯក ផាម វៀតតៀន (អ្នកពាក់វ៉ែនតា) សួរសុខទុក្ខ លើកទឹកចិត្តសិស្សសាលាត្រូវបានប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន មៃគ្វីតី ទទួលចិញ្ចឹម ជំនួយកម្លាំងចលករបន្ថែដើម្បីប្អូនឆ្លងកាត់ការលំបាកលំបិន ឈោងឈានឡើងក្នុងការសិក្សារៀនសូត្រ។

លើសពីនោះ បងផ្តល់សេនាធិការអនុវត្តគំរូ “កងទ័ពការពារព្រំដែនរួមដំណើរបរិវត្តកម្មឌីជីថលនៅកន្លែងព្រំដែន” ជំនួយប្រជាជនដំឡើងកម្មវិធី VNeID សេវាសាធារណៈអនឡាញ។ ដោយឡែកឆមាសទី ១ ឆ្នាំ ២០២៦ អង្គភាពបានរៀបចំជាង ៤០ កិច្ចណែនាំជូនជាង ២.៥០០ លើកនាក់។ គំរូ “ប្រអប់សំបុត្រអេឡិចត្រូនិចទទួលសេចក្តីរាយការណ៍ព័ត៌មានឧក្រិដ្ឋជនជូន” ឆ្លងតាមរយៈស្កេន QR កូដទទួលប្រហែល ៥០ សេចក្តីរាយការណ៍ព័ត៌មាន ជួយប្រជាជនពីមុខសញ្ញាឃោសនាក្លាយជាអង្គសំខាន់ម្ចាស់ការក្នុងការការពារភូមិសាស្ត្រ។

09-tuyen-truyen-phap-luat-tay-ninh-2.jpg
អនុសេនីយឯក ផាម វៀតតៀន ប្រគល់ជូន “ខាប់អង្ករមេត្តាធម៌” ជួយឧបត្ថម្ភគ្រួសារមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រ រួមចំណែកការចែករំលែកបន្ថែមនិងផ្សារភ្ជាប់រវាងយុទ្ធជនការពារព្រំដែនជាមួយប្រជាជនតំបន់ជាយដែន។

ការងារចលនាថែមទាំងផ្សារភ្ជាប់ជាមួយកម្មវិធី "ទ្រជំហានប្អូនទៅសាលារៀន" "ខាប់អង្ករមេត្តាធម៌" ឧបត្ថម្ភក្រុមគ្រួសារលំបាកលំបិន។ ដោយមានការចូលរួមដ៏លេចធ្លោ អនុសេនីយ៍ឯក តៀន ទើបតែដណ្តើមបានពានរង្វាន់លេខមួយយ៉ាងឆ្នើមនៃពិធីប្រលងអ្នកធ្វើរបាយការណ៍ពូកែដែលរៀបចំឡើងដោយកងទ័ពការពារព្រំដែនខេត្ត តីនិញ។ វរសេនីយ៍ឯកបម្រុង វ៉ ថាញ់ទុង ប្រធានស្នងការនយោបាយអង្គភាព បញ្ជាក់បណ្តាវិធីធ្វើប្រកបដោយភាពច្នៃប្រតិដ្ឋរបស់អនុសេនីយ៍ឯក តៀន បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជននៅកន្លែងព្រំដែន៕

អត្ថបទនិងរូបថត៖ ប៊ូយយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
អត្ថបទនិងរូបថត៖ ពេជ្រពិសិដ្ឋ

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ ទិដ្ឋភាពភូមិស្រុកតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង កំពុងមានការប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។