ការគិតគូរមុខរបរចិញ្ចឹមជីវិត អប់រំនិងថែរក្សាអត្តសញ្ញាណ
បច្ចុប្បន្ន ខេត្ត តីនិញ មានជិត ១៣.៦០០ ក្រុមគ្រួសារដោយមានមនុស្សប្រហែល ៣៦.០០០ នាក់ស្ថិតក្នុងចំណោម ១៧ ជនជាតិភាគតិចរស់នៅពីតំបន់ព្រំដែនរហូតដល់ផ្ទៃប្រទេស។ បងប្អូនជនរួមជាតិគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃធ្លុងមហាសាមគ្គី មានការចូលរួមយ៉ាងសកម្មក្នុងការកសាងនិងការពារស្រុកកំណើត។
ដំណាក់កាល ២០២៦ - ២០៣០ ខេត្តផ្តោតលើការអនុវត្តយុទ្ធសាស្ត្រការងារជនជាតិក្នុងគោលបំណងកែលម្អជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ គោលនយោបាយចំណុចស្នូលៗ ឆ្ពោះទៅរកការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ថែទាំសុខភាព សុខុមាលភាពសង្គមនិងអភិរក្សវប្បធម៌ប្រពៃណីដ៏ល្អប្រពៃ។
ការងារគិតគូរជីវភាពរស់នៅក៏បង្កើតឱកាសដើម្បីប្រជាជនឈោងឈានឡើងដោយខ្លួនឯងឆ្លងតាមរយៈប្រព័ន្ធអប់រំចម្រុះទៀតផង។ ចំពោះប្អូន ណាបណាម សិស្សសាលាថ្នាក់ទី 6A2 សាលាចំណេះទូទៅជនជាតិអន្តេវាសិកខេត្ត តីនិញ ការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូនិងមិត្រភក្ដិបានជួយប្អូនធ្វើបូរណកម្មយ៉ាងឆាប់រហ័ស ចិញ្ចឹមបំប៉នក្តីសុបិន្តសម្រាប់អនាគត។
អ្នករក្សាចង្វាក់សាមគ្គីនៅកន្លែងព្រំដែន
បច្ចុប្បន្នខេត្ត តីនិញ មានចំនួន ១៩ ឃុំព្រំដែនជាប់ប្រទេស កម្ពុជា ដោយមានខ្សែបន្ទាត់ព្រំដែនប្រវែងជិត ៣៦៩ គីឡូម៉ែត្រ។ ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ខេត្តផ្តោតលើការលើកស្ទួយតួនាទីរបស់អ្នកមានប្រជាប្រិយភាពដើម្បីនាំគោលនយោបាយរបស់បក្សនិងច្បាប់មកកាន់តែជិតបងប្អូនជនរួមជាតិថែមទៀត។
នៅឃុំ ឡុងជឺ លោក ហា យុយឃ្វៀន អាយុ ៧៤ ឆ្នាំ អ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ ថៃ ចូលរួមកសាងសហគមន៍យ៉ាងសកម្ម។ គ្រួសារលោករួមជាមួយបងប្អូនជនជាតិ ថៃ ចាប់ផ្តើមធ្វើចំណាកស្រុក រស់នៅក្នុងមូលដ្ឋានពីឆ្នាំ ១៩៩៣ ទទួលបានការឧបត្ថម្ភពីអាជ្ញាធរនិងប្រជាជនដើម្បីលំនឹងជីវភាពរស់នៅនិងអភិវឌ្ឍសេដ្ឋកិច្ច។
លើសពីនោះ នៅភូមិ ចាម ឃុំ តឹនថាញ់ លោកស្រី ធី អាមីណា អាយុ ៦៧ ឆ្នាំ អនុប្រធានសាខាសមាគមមនុស្សវ័យចំណាស់ភូមិ ចាម តែងតែជាស្ពានមេត្រីដ៏សំខាន់រវាងអាជ្ញាធរនិងមាមីងបងប្អូន។ ការចូលរួមជាក់ស្តែងទាំងឡាយរបស់លោកស្រីនិងលោក ឃ្វៀន បានដាស់ស្មារតីសាមគ្គីភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចយ៉ាងខ្លាំងក្លា៕
អត្ថបទ៖ យ៉ាងផឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ