អញ្ជើញមានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក លេ ង្វៀនស៊ិញញ៉ឹត អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង កឹនធឺ សង្កត់ធ្ងន់ថា៖ ការប្រជុំជីវភាពនយោបាយលើកនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង លើកកម្ពស់ស្មារតីយល់ដឹងនិងឯកភាពសកម្មភាពក្នុងប្រព័ន្ធរណសិរ្សទាំងមូលក៏ដូចជាសមណសក្តិ អ្នកមានប្រជាប្រិយភាពនៅមូលដ្ឋាន។
លោក លេ ង្វៀនស៊ិញញ៉ឹត ស្នើឱ្យប្រតិភូទាំងឡាយផ្តោតការស្រាវជ្រាវ ក្តាប់ច្បាស់ខ្លឹមសារនៃសេចក្តីសម្រេចចិត្តដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព សមណសក្តិ អ្នកមានប្រជាប្រិយភាពលើកកម្ពស់ការទទួលខុសត្រូវឥតឈប់ឈរក្នុងកិច្ចការចលនាប្រជាជនឲ្យគោរពច្បាប់ និងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម។
យោងតាមលោកវរសេនីយ៍ឯក ង្វៀន វ៉ាន់ថាំង នាយករងនគរបាលទីក្រុង កឹនធឺ៖ ស្ថានភាពនៅតំបន់បងប្អូនជនជាតិជាទូទៅលំនឹងហើយ ប៉ុន្តែនៅតែមានបញ្ហាប្រឈមដោយមានក្រុមគ្រួសារក្រីក្រចំនួន ១.៩៥៣ ក្រុមគ្រួសារ (មានជិត ៣៥% ទីក្រុងទាំងមូល) រួមជាមួយអត្រាមិនទាន់ចូលរួមធានារ៉ាប់រងសុខភាពនៅមានកម្រិតខ្ពស់នៅឡើយ។
ថ្នាក់ដឹកនាំនគរបាលទីក្រុងស្នើឱ្យសមណសក្តិរួមបញ្ចូលការផ្សព្វផ្សាយច្បាប់ក្នុងការប្រជុំជីវភាពសាសនាជាប្រចាំ សហការក្តាប់មតិសាធារណជន លើកកម្ពស់ការប្រុងប្រយ័ត្នចំពោះព័ត៌មានអាក្រក់ បំពុល និងចូលរួមការពារសន្តិសុខមាតុភូមិ។
តាមរយៈកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុងបានស្នើឱ្យប្រតិភូទាំងឡាយសកម្មក្នុងការស្រាវជ្រាវ រាយការណ៍អំពីចិត្តគំនិត បំណងប្រាថ្នាទាន់ពេលវេលារបស់បងប្អូនជនជាតិដើម្បីសាយភាយស្មារតីសេចក្តីសម្រេចចិត្តក្នុងអាណត្តិកាលថ្មី៕
អត្ថបទនិងរូបថត៖ ទ្រុងកៀន
ប្រែសម្រួល៖ អៀងថាន់