ស្ពានមេត្រីផ្សារភ្ជាប់អាជ្ញាធរជាមួយប្រជាជន
កងជួរសមណស័ក្ដិ អ្នកមុខអ្នកការនិងអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍បណ្តាជនជាតិ សាសនាគឺជាកត្តាសំខាន់បង្កើតបានជាកម្លាំងធ្លុងមហាសាមគ្គីដ៏ខ្លាំអក្លា។ ពួកគាត់មិនត្រឹមតែជាស្ពានមេត្រីរវាងអាជ្ញាធរនិងប្រជាជនប៉ុននោះទេ ថែមទាំងឃោសនា គោលការណ៍ ច្បាប់ ចលនាសាសនិកជនរួមដៃអភិវឌ្ឍមូលដ្ឋានទៀតផង។
ព្រះតេជព្រះគុណ ចូវ ហ្វាយថាយ ព្រះចៅអធិការវត្ត សិរីសុវណ្ណវង្សា សង្កត់ធ្ងន់ថា គ្រឹះស្ថានសាសនាដើរតួនាទីដ៏ធំរក្សាទុកអត្តសញ្ញាណវប្បធម៌ អប់រំសីលធម៌និងរបៀបរបបរស់នៅនិងរួមដំណើរសុខុមាលភាពសង្គម។ វត្ត សិរីសុវណ្ណវង្សា ឧស្សាហ៍ចែកជូនអំណោយគិតគូរជីវភាព អាហារូបករណ៍ជារឿយៗ ក្នុងឱកាសបុណ្យសែនដូនតា អកអំបុក ជំនួយស្មារតីដល់គ្រួសារលំបាកលំបិន។ ការចែករំលែកដ៏សាមញ្ញតែនោះបានរួមចំណែកផ្សារភ្ជាប់សហគមន៍និងពូនជ្រំលក្ខណៈគុណស្រ័យរបស់ទីក្រុង។
ពីគោលទស្សនៈមូលដ្ឋាន លោកស្រី ហ្វាង ម៉ាយហ្វិញហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមសង្កាត់ ប៊ិញថាញ់ ឱ្យដឹងថា រណសិរ្សនឹងបន្តផ្លាស់ប្តូរថ្មីការងារចលនា ពង្រឹងកិច្ចសន្ទនានិងចម្លងទូលំទូលាយគំរូសហការជាមួយអង្គការសាសនានានាក្នុងសុខុមាលភាពសង្គម ការពារបរិស្ថាន បរិវត្តកម្មឌីជីថល។ គោលដៅគឺការកៀរគររាល់ប្រភពកម្លាំងគិតគូរអ្នកលំបាកលំបិន “មិនទុកឱ្យនរណាម្នាក់ត្រូវត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” រួមចំណែកចូលក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់មូលដ្ឋាន។
ការពង្រីកកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លាពីគោលនយោបាយ
យោងតាមមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ឆមាសទី ១ ឆ្នាំ ២០២៦ ទីក្រុងបានគិតគូរជូនចំនួន ១៦.៨៦៧ លើកនាក់បងប្អូនជនជាតិភាគតិចដោយមានថវិកាជាង ១២,៧៤ ពាន់លានដុង ឧបត្ថម្ភបុណ្យតេតចូលឆ្នាំ បុណ្យចូលឆ្នាំថ្មីនិងខែ ហូបបួស រ៉ាម៉ាដាន យ៉ាងដិតដល់។ លើសពីនេះ ចំនួន ៨៩៤ លើកនាក់មានប្រជាប្រិយភាពក៏ទទួលបានឧបត្ថម្ភជាង ២,១៣ ពាន់លានដុងផងដែរ។
សេចក្តីសម្រេចចិត្ត 37/2025/NQ-HĐND បានជំនួយកម្លាំងសិស្សសាលា និស្សិត ។ល។ ជនជាតិភាគតិចចំនួន ១.៩៧៩ នាក់ដោយមានថវិកាជិត ១,៤៨ ពាន់លានដុង។ ជាង ៤.៤០០ លើកក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រ និងលំបាកលំបិនបានជំនួយកម្លាំងជាង ២,៨ ពាន់លានដុង។ បណ្តាគោលនយោបាយត្រូវបានអនុវត្តទាន់ពេលវេលា ប្រកាសជាសាធារណៈ គួបផ្សំយ៉ាងមានប្រសិទ្ធភាពប្រភពកម្លាំងថវិការដ្ឋនិងសង្គមូបនីយកម្ម ជួយកែលម្អជីវភាពសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិ។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ត្រឹន វ៉ាន់បៃ សង្កត់ធ្ងន់ថា ទីក្រុងចាត់ទុកបំណិនសវនាការប្រជាពលរដ្ឋ ដោះស្រាយសំណើយ៉ាងខ្លាំអអំពីសាសនារបស់កម្មាភិបាលមូលដ្ឋាននិងអំពាវនាវឱ្យសហការមានប្រសិទ្ធភាពរវាងមន្ទីរ ផ្នែកទាំងឡាយ។ នាពេលខាងមុខ ទីក្រុង ហូ ជីមិញ នឹងបន្តកែលម្អគោលនយោបាយ ពង្រឹងការពិនិត្យបន្ថែមក្នុងគោលបំណងធានាផលប្រយោជន៍ស្របច្បាប់របស់បងប្អូនជនជាតិ ធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល៕
អត្ថបទនិងរូបភាព៖ អានហៀវ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ