ថ្នាក់ដឹកនាំខេត្តកត់សម្គាល់ការចូលរួមរបស់បងប្អូនជនជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងអភិរក្សវប្បធម៌។ សមណស័ក្ដិ អ្នកមុខអ្នកការបានចលនាប្រជាជនអនុវត្តល្អគោលការណ៍ ច្បាប់និងរួមដំណើរជាមួយអាជ្ញាធរមូលដ្ឋាន។ ក្រុមការងារមានបំណងចង់ឱ្យសហគមន៍នឹងបន្តលើកស្ទួយប្រពៃណីសាមគ្គីភាព រួមកម្លាំងកសាងស្រុកកំណើត។
យោងតាមប្រធានក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការ ថឿង ស៊ន់ហ៊ឺវ ឱ្យដឹងថា៖ ពិធីបុណ្យ កាតេ គឺជាឱកាសដើម្បីបងប្អូនជនជាតិរំឭកនឹកដល់បុព្វបុរស បួងសួងសុំឱ្យភ្លៀងខ្យល់អំណោយផលនិងជីវភាពសុខសាន្ត។ ពិធីបុណ្យមានអត្ថន័យរំលឹកគុណដ៏ជ្រាលជ្រៅ រក្សាពិធីកិច្ចប្រពៃណីទាំងឡាយជាប្រចាំនិងឧទ្ទេសនាមអត្តសញ្ញាណវប្បធម៌ ចាម មកកាន់ភ្ញៀវទេសចរជិតឆ្ងាយ។
បច្ចុប្បន្នខេត្ត ឡឹមដុង មានជនជាតិ ចាម រស់នៅប្រហែល ២៥.០០០ នាក់កាន់ព្រហ្មញ្ញសាសនា។ បងប្អូនជនជាតិបានកសាងរបៀបរស់នៅស៊ីវិល័យ អនុវត្តការសន្សំសំចៃក្នុងពិធីបុណ្យយ៉ាងសកម្ម។ ពិធីបុណ្យកាតេឆ្នាំ ២០២៦ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែ តុលា ដោយមានសកម្មភាពវប្បធម៌ សិល្បៈប្រជាប្រិយដ៏វិសេសវិសាលជាច្រើន៕
ដំណឹងនិងរូបថត៖ ហុងហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ