គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង កឹនធើ បានរៀបចំក្រុមការងារចំនួន ២ ក្រុម អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ ប្រគេនទេយ្យវត្ថុ និងជូនពរ ប្រគេនពរនៅតាមវត្ត ខ្មែរ ចំនួន ២៣ កន្លែង។ តំណាងក្រុមការងារបានសួរសុខទុក្ខ និងជូនពរ ប្រគេនពរព្រះសង្ឃ គណៈកម្មការវត្ត អ្នកមានប្រជាប្រិយភាព និងពុទ្ធបរិស័ទអំណរបុណ្យសែនដូនតាដោយក្តីសប្បាយរីករាយ កក់ក្តៅ និងសាមគ្គីភាព។
យោងតាមប្រសាសន៍របស់វរសេនីយ៍ឯក ហា ហ៊ុយត្រឿង អគ្គស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនទីក្រុង កឹនធើ ឱ្យដឹងថា៖ សកម្មភាពទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ ការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរបស់កម្មាភិបាល យុទ្ធជនចំពោះបងប្អូនជនជាតិ ខ្មែរ។ ឆ្លងតាមរយៈនោះ ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ព្រមទាំងបង្កើនការជឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។ នេះក៏ជាប្រភពលើកទឹកចិត្តដើម្បីឱ្យព្រះសង្ឃ អ្នកមានប្រជាប្រិយភាពបន្តពង្រីកស្មារតី "ជិវិតល្អ បវរសាសនា" រួមដំណើរជាមួយមូលដ្ឋានកសាងភូមិសាស្រ្តព្រំដែនសមុទ្រឱ្យបានរឹងមាំ។
ប៉ុស្តិ៍ការពារព្រំដែន ឡាយហ្វា (កងទ័ពការពារព្រំដែនទីក្រុង កឹនធើ) សហការជាមួយគណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ វិញផឿក រៀបចំកម្មវិធី "ស្តង់ទំនិញតម្លៃ ០ ដុង" លើកទី ១៤ ប្រព្រឹត្តឡើងនៅផ្ទះវប្បធម៌សង្កាត់ វិញផឿក។ គណៈកម្មការរៀបចំបានជូនអំណោយចំនួន ១៥០ ចំណែកសម្រាប់ជូនគ្រួសារមានជីវភាពខ្វះខាតខ្លាំង អំណោយមួយចំណែកៗ រួមមានស្បៀងអាហារ និងរបស់របរចាំបាច់ប្រចាំថ្ងៃតម្លៃ ៣៥០.០០០ ដុង ដោយមានថវិកាសរុបចំណាយប្រហែល ៥២,៥ លានដុង។
តាមលោក ត្រឹន វ៉ាន់តាន អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ វិញផឿក ឱ្យដឹងថា៖ រាល់គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ តែងតែត្រូវបានមូលដ្ឋានយកចិត្តទុកដាក់ អនុវត្តបានពេញលេញ និងមានប្រសិទ្ធភាព។ កម្មវិធីឧបត្ថម្ភបានរួមចំណែកកែលម្អជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។ ថ្នាក់ដឹកនាំមូលដ្ឋានសង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ ការរួមដំណើរពីបណ្តាអង្គការ បុគ្គល សហគ្រាស និងសប្បុរសជនដើម្បីគិតគូរឲ្យបងប្អូនជនជាតិ ខ្មែរ បានល្អប្រសើរថែមទៀត។
ឆ្លងតាមរយៈសកម្មភាពគិតគូរការរស់នៅជូនបងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវទិសស្លោក "មិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់នៅពីក្រោយឡើយ"។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែរួមចំណែកកែលម្អការរស់នៅរបស់ប្រជាជនប៉ុននោះទេ ថែមទាំងពង្រឹងយ៉ាងរឹងមាំនូវចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រទៀតផង៕
ព័ត៌មាន និងរូបថត៖ ទ្រុងកៀន
ប្រែសម្រួល៖ អៀងថាន់