អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសជាមួយលោក Mohamad Zen ប្រធានគណៈកម្មការព្រះវិហារសាសនា ឥស្លាម Al Masjid Jamia Alsa Adah នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ អំពីវិធីសាស្ត្រឃោសានា ផ្សព្វផ្សាយច្បាប់មកកាន់បងប្អូនជនជាតិ ចាម ឥស្លាម ជួយមាមីងបងប្អូនជនជាតិចងចាំងាយស្រួល ផ្តើមពីនោះលើកកម្ពស់ស្មារតីគោរពតាមបទប្បញ្ញត្តិរបស់ច្បាប់។
ជម្រាបសួរលោក ក្នុងរយៈពេលកន្លង គណៈកម្មការព្រះវិហារ ឥស្លាម បានឃោសនា ផ្សព្វផ្សាយផ្នែកច្បាប់ដល់មាមីងបងប្អូនសាសនិកជនដោយវិធីសាស្រ្តដូចម្តេចខ្លះ?
ខ្ញុំយល់ថា៖ បើចង់ឃោសនាច្បាប់មានប្រសិទ្ធភាព ជាដំបូងខ្លឹមសារត្រូវតែផ្សារភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រោយពីបញ្ចប់ពិធីកិច្ចនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ គណៈកម្មការពន្យល់ដោយសង្ខេបខ្លីអំពីសន្តិសុខសណ្តាប់ធ្នាប់ គ្រឿងញៀន ការរៀបអាពាហ៍ពិពាហ៍ ជួញដូរមនុស្ស បញ្ហាដីធ្លីជាដើម។
ជាពិសេស គណៈកម្មការអប់រំយុវជន តរុណវ័យនិងប្រយ័ត្នការឆបោក។ ប្រការសំខាន់គឺជួយមាមីងបងប្អូនយល់ដឹងអំពីបទប្បញ្ញត្តិជាប់ពាក់ព័ន្ធខ្លួនដោយផ្ទាល់ដើម្បីលើកកម្ពស់ស្មារតីយល់ដឹងធ្វើតាមដោយខ្លួនឯង។
តើការឃោសនាបញ្ចូលផ្នែកច្បាប់ទៅក្នុងការប្រជុំជីវភាពសាសនានិងឱកាសពិធីបុណ្យប្រពៃណីម្តងៗ ក្នុងសហគមន៍ត្រូវបានអនុវត្តយ៉ាងដូចម្តេចដើម្បីមាមីងបងប្អូនទទួលយកកាន់តែងាយស្រួលថែមទៀតលោក?
យើងខ្ញុំឆ្លៀតប្រើឱកាសពីការជួបជុំធំៗ ដូចជាខែ ហូបបួស រ៉ាម៉ាដាន ជាដើមដើម្បីបញ្ចូលខ្លឹមសារដែលពាក់ព័ន្ធនឹងស្ថានភាពជាក់ស្តែងក្នុងជីវភាពរស់នៅ។ អាស្រ័យទៅលើមុខសញ្ញា យុវជនត្រូវបានឃោសានាតាមរយៈបណ្តាញសង្គម មនុស្សវ័យចំណាស់សំណេះសំណាលដោយផ្ទាល់។
ព្រមទាំង អង្គភាពសហការជាមួយអាជ្ញាធរ រណសិរ្សមាតុភូមិសង្កាត់ដើម្បីផ្សព្វផ្សាយស៊ីជម្រៅ។ យើងខ្ញុំជ្រើសរើសបញ្ហាជាក់ស្តែងតាមកាលៈទេសៈនីមួយៗ ដើម្បីណែនាំមាមីងបងប្អូនអនុវត្តបានត្រឹមត្រូវ។
តើការលើកកម្ពស់ការយល់ដឹងច្បាប់បានធ្វើឱ្យផ្លាស់ប្តូរអ្វីខ្លះក្នុងសហគមន៍ ចាម ឥស្លាម លោកមានសំណើអ្វីខ្លះដើម្បីឃោសនាផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត?
ខ្ញុំយល់ថា៖ អាកប្បកិរិយាគោរពច្បាប់និងស្មារតីម្ចាស់ការស្វែងយល់ច្បាប់របស់មាមីងបងប្អូនកំពុងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ យើងចាំបាច់ផ្លាស់ប្តូរថ្មីវិធីសាស្ត្រឃោសនានិងប្រើប្រាស់តួនាទីអ្នកមានប្រជាប្រិយភាពជាបន្ត។
នាពេលខាងមុខ ខ្ញុំសង្ឃឹមថាមន្ទីរជនជាតិនិងសាសនា អាជ្ញាធរបន្តសហការរៀបចំឃោសនាជាឯកទេសបទឆ្លងតាមរយៈរូបភាព វីដេអូ កូដ QR ដើម្បី ម៉ាមីងបងប្អូនយល់ច្បាស់របៀបការពារផលប្រយោជន៍និងបំពេញកាតព្វកិច្ច”។
សូមគោរពថ្លែងអំណរគុណលោក!
ផលិតដោយ៖ អានហៀវ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ