គ្រឹះស្ថានអប់រំនេះបណ្តុះបណ្តាល ចិញ្ចឹមបីបាច់និងហាត់ពត់ លត់ដំសិស្សសាលាអន្តេវាសិកក្នុងបរិស្ថានយោធា គួបផ្សំបង្ហាត់បង្រៀនចំណេះទូទៅតាមស្តង់ដារក្រសួងអប់រំនិងបណ្តុះបណ្តាលជាមួយនឹងហ្វឹកហាត់យោធា អប់រំនយោបាយក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។
នៅនឹងកិច្ចប្រជុំ ឧត្តមសេនីយ៍ទោ ផាម ឌឹកយ្វៀន អគ្គស្នងការនយោបាយយោធភូមិភាគ ២៖ ស្នើឱ្យស្ថាប័ន អង្គភាពសហការធ្វើបែបបទឱ្យហើយដើម្បីសាលាដំណើរការប្រកបដោយស្ថិរភាពក្នុងពេលឆាប់ៗ នេះ ហើយទាំងអស់នេះដើម្បីសិស្សសាលាជាទីស្រឡាញ់។
ឧត្តមសេនីយ៍ទោ ផាម ឌឹកយ្វៀន រំពឹងថា៖ សាខា ១ នឹងក្លាយជា “ផ្ទះរួម” កន្លែងសិស្សសាលាបានសិក្សារៀនសូត្រ ហាត់ពត់ លត់ដំនិងវិវឌ្ឍខ្លួន ស្របពេលនោះដែរសង្ឃឹមថាសិស្សសាលាសាមគ្គីកសាងសាលារៀនកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
សាលាបំផុសចលនាប្រឡងប្រណាំងក្រោមប្រធានបទ "បង្រៀនល្អ រៀនល្អ សាមគ្គីល្អ ធានាល្អ មានសុវត្ថិភាព ប្តេជ្ញាឈ្នះ" ខិតខំឱ្យសិស្ស ១០០% សម្រេចបានលទ្ធផលសិក្សាពីកម្រិតបំពេញបានតម្រូវការឡើងទៅនិងហាត់ពត់ លត់ដំល្អ៕
ដំណឹងនិងរូបថត៖ ថាញ់ហាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ