នៅតំបន់ភ្នំ ក្វាងង៉ាយ “របស់ពុល” គឺល្បាយសារធាតុប្រមូលបានដូចជាដីផ្នូរខ្មោច ឆ្អឹងសត្វលាយឡំគ្នា ត្រូវសង្ស័យថាប្រើដើម្បីដាក់បណ្តាសាអ្នកដទៃ។ ជំនឿស្រពេចស្រពិលនេះផ្ទុះឡើងនៅពេលមានមនុស្សឬសត្វចតុបាទធ្លាក់ខ្លួនឈឺកើតជំងឺ នាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជាត្រូវបណ្តេញចេញផុតពីភូមិ វាយដំឬឃាតកម្មដ៏ឈឺចាប់ទាំងឡាយបណ្តាលមកពីជម្លោះផ្ទាល់ខ្លួននិងកង្វះការយល់ដឹង។
តាមពិតទៅកត់សម្គាល់ហេតុការណ៍ជាច្រើនកើតចេញពីជម្លោះដីធ្លីឬការមិនចុះសម្រុងគ្នាក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ។ ឧទាហរណ៍ដូចជាគ្រួសារបង ផាម វ៉ាន់សុង នៅឃុំ បាដុង ធ្លាប់ជាអ្នករងគ្រោះត្រូវពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន ប៉ុន្តែដោយសារការអន្តរាគមន៍និងសម្របសម្រួលទាន់ពេលវេលារបស់អាជ្ញាធរជាមួយនឹងនគរបាលឃុំ គ្រួសារបងក៏បានរៀបចំជីវភាពសុខសាន្តឡើងវិញ។
ក្នុងគោលបំណងលុបចោលទំនៀមទម្លាប់ហួសសម័យនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកម្លាំងនគរបាលបានអនុវត្តជាច្រើនដំណោះស្រាយច្បាមជាប់ភូមិសាស្ត្រយ៉ាងស៊ីចង្វាក់គ្នា។ វរសេនីយ៍ត្រី ផាម វ៉ាន់កឹម នគរបាលឃុំ បាដុង ឱ្យដឹងថា៖ កងកម្លាំងនគរបាលបានចំណាយពេលជាច្រើនឃោសនា ចលនាប្រជាជនផ្លាស់ប្តូស្មារតីយល់ដឹង ទំនៀមទម្លាប់ហួសសម័យ ចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម អំពើអបាយមុខសង្គម។
ទន្ទឹមនឹងនោះ កងកម្លាំងសមត្ថកិច្ចថែមទាំងគួបផ្សំការលើកភស្តុតាងវិទ្យាសាស្ត្រនិងប្រព័ន្ធផ្សព្វផ្សាយសង្គមទៀតផង។ យោងតាមវរសេនីយ៍ទោ ប៊ូយ ង៉ុកវឿង ប្រធាននគរបាលឃុំ បាដុង ឱ្យដឹងថា៖ នៅពេលដែលប្រជាជនមានសញ្ញាឈឺថ្កាត់ កងកម្លាំងសមត្ថកិច្ចពន្យល់យ៉ាងច្បាស់ដោយផ្អែកលើមូលដ្ឋានវេជ្ជសាស្ត្រ បញ្ជាក់ថាជំងឺតម្កាត់នេះកើតចេញពីកាយសម្បទាមិនមែនមកពី “របស់ពុល” នោះទេ។
ដោយវាយតម្លៃអំពីប្រសិទ្ធភាពការងារបង្ការការពារ លោក ង្វៀន ហុងគ្វិន លេខាគណៈកម្មាធិការបក្សឃុំ បាតូ ឱ្យដឹងថា៖ “រយៈពេលកន្លងទៅ ដោយសារការអនុវត្តដំណោះស្រាយជាច្រើនប្រកបដោយភាពស៊ីសង្វាក់គ្នា នៅលើភូមិសាស្ត្រមិនមានហេតុការណ៍ធំៗ ណាអំពីមន្ទិលសង្ស័យកាន់របស់ថ្នាំពុល ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានរក្សារឹងមាំហើយជីវភាពបងប្អូនជនរួមជាតិប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ ឌិញហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ