ឡាយចូវ មានអ្នកមានប្រជាប្រិយភាពចំនួន ៩៥៦ នាក់ និងប្រធានភូមិចំនួន ៩៥៦ នាក់។ អាស្រ័យដោយយល់ដឹងទំនៀមទម្លាប់ជ្រៅជ្រះនិងភាសានិយាយរបស់បងប្អូនជនជាតិ ពួកគាត់តែងតែនាំមុខគេក្នុងការផ្សព្វផ្សាយគោលនយោបាយ ច្បាប់ដល់ប្រជាជន អប់រំកូនចៅនិងបងប្អូនជនជាតិកុំជឿ កុំស្តាប់តាមជនអាក្រក់ លុបបំបាត់អំពើអបាយមុខសង្គម។ ក្នុងការអនុវត្តភារកិច្ចការពារជាតិ សន្តិសុខ ពួកគាត់គឺជាបណ្តា "បង្គោលព្រំដែនមានជីវិត" មោះមុតនៅកន្លែងជាយដែននៃមាតុភូមិតែម្តង។
នៅភូមិ ង៉ាយធៅ ឃុំ ស៊ីលើលៅ ចំពោះប្រធានភូមិនិងជាអ្នកមានប្រជាប្រិយភាព វ៉ាង អាជិញ (ជនជាតិ ម៉ុង) ការពារព្រំដែនមិនត្រឹមតែដើរល្បាតខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ ថែមទាំងជាការថែរក្សា "ឫសគល់" វប្បធម៌ទៀតផង។ លោកតែងតែឃោសនា ចលនាប្រជាជនរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំ កសាងរបៀបរស់នៅស៊ីវិល័យ លុបបំបាត់ទំនៀមចាស់គំរឹល ទម្លាប់ហួសសម័យ។
នៅឃុំ យ៉ាវសាន លោក ម៉ា អាសែវ ប្រធានភូមិ ស៊ីនចាយ តែងតែគិតក្នុងចិត្តចង់ឱ្យប្រជាជនជឿនិងស្តាប់តាម យើងត្រូវតែធ្វើគំរូជាមុនសិន។ លោកនិយាយដោយត្រង់ថា៖ "ខ្ញុំតែងតែចលនាប្រជាជនឱ្យអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋជានិច្ច។ ខ្ញុំដើរល្បាតព្រំដែនជាមួយកងទ័ពការពារព្រំដែនជាប្រចាំ ព្រមទាំងចលនាមាមីង បងប្អូនសកម្មអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មីជាដើម"។
ជាបុគ្គលម្នាក់ក្នុងចំណោមទាំង ៣០ នាក់មានប្រជាប្រិយភាពទើបបានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តនៅក្នុងកម្មវិធី "ទីបង្អែករបស់ភូមិនិគម" ឆ្នាំ ២០២៦ លោក ជូ ប៉ទឺ នៅភូមិ ហ្កខា ឃុំ ធូលុម ឱ្យដឹងថា មាមីងបងប្អូនជនជាតិ ហាញី មានជីវភាពកាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺអាស្រ័យដោយការយកចិត្តទុកដាក់របស់រដ្ឋ។ ប្រជាជនសាមគ្គីចិត្តមួយថ្លើមមួយ ប្តេជ្ញាចិត្តការពារព្រំដែនដ៏រឹងមាំរបស់មាតុភូមិ។
ការចូលរួមអស់ពីចិត្តពីថ្លើមរបស់លោក វ៉ាង អាជិញ លោក ម៉ា អាសែវ លោក ជូ ប៉ទឺ។ល។ ត្រូវបានខេត្តកត់សម្គាល់ លើកសរសើរយ៉ាងសក្តិសម ឆ្លងតាមរយៈកម្មវិធីធំៗ ជាច្រើន។ ពួកគាត់គឺជាភ្លើងគប់នាំផ្លូវ ជាសសរស្តម្ភដ៏រឹងមាំចូលរួមយ៉ាងធំធេងចូលក្នុងដំណើរផ្លាស់ប្តូរថ្មីនៅ ឡាយចូវ៕
អត្ថបទនិងរូបថត៖ គ្វីទ្រុង
បញ្ចូលទិន្នន័យ៖ ចន្ថា