ផលិតដោយ៖ វ៉យុង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន
វៀតណាមប្រចាំការនៅ ក្វាងទ្រី
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ
ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត
ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។