ការអភិវឌ្ឍបណ្តាញសុខុមាលភាពសង្គមតំបន់បងប្អូនជនជាតិគ្រប់ជ្រុងជ្រោយ
លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង កឹនធើ ចែករំលែកថា៖ នៅពេលបងប្អូនជនជាតិ មានមុខរបរចិញ្ចឹមជីវិតស្ថិរភាព មានការងារ មានប្រាក់ចំណូល មានល័ក្ខខ័ណ្ឌទទួលបានការអប់រំ សុខាភិបាលនិងបានរស់នៅក្នុងបរិស្ថានវប្បធម៌ត្រូវបានអភិរក្ស លើកស្ទួយនោះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតតែម្តងដើម្បីកសាងតំបន់បងប្អូនជនជាតិភាគតិចអភិវឌ្ឍប្រកបដោយស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
ទីក្រុង កឹនធើ មានតំបន់បងប្អូនជនជាតិភាគតិចចំនួន ៣៨ ឃុំ សង្កាត់ដោយមានចំនួន ២៩៧ ភូមិ។ អាទិភាពធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់ដូចជាផ្លូវគមនាគមន៍ បណ្តាញភ្លើងអគ្គិសនីនិងសេវាទូរគមនាគមន៍ដល់ ១០០% ឃុំទាំងឡាយ។ ទីក្រុងបានឧបត្ថម្ភផ្ទះលំនៅ ដីលំនៅ ទឹកស្អាតប្រើប្រាស់និងផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពរាប់ពាន់សន្លឹកជូនបងប្អូនជនជាតិ។
លោក ឡឹមហាន ប្រធានការិយាល័យវប្បធម៌ - សង្គមកិច្ចឃុំ យ៉ាហ្វា ចែករំលែកថា៖ ប្រជាជនមូលដ្ឋានសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ។ សុខភាពត្រូវបានថែទាំកាន់តែល្អប្រសើរឡើង មាមីងបងប្អូនស្ងប់ចិត្តធ្វើការផលិតកម្ម ជីវភាពសម្ភារៈ ស្មារតីត្រូវបានកែលម្អឥតឈប់ឈរ រួមចំណែកដល់ការអូសបន្ថយអត្រាក្រុមគ្រួសារក្រីក្ររបស់ឃុំមកនៅត្រឹមតែប្រហែល ០,២% ប៉ុននោះ។
ការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត បង្កើតឃ្នាស់អភិវឌ្ឍប្រកបដោយចីរភាព។
ទីក្រុងមានជនជាតិភាគតិចក្រីក្រជិត ២.០០០ ក្រុមគ្រួសារ តម្រូវឱ្យមានការវិនិយោគដោយឡែកអំពីមុខរបរចិញ្ចឹមជីវិតនិងឥណទានគោលនយោបាយពីធនាគារគោលនយោបាយសង្គមដើម្បីជួយមាមីងបងប្អូនឈោងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
ឃុំ ញូយ៉ា អនុវត្តគំរូចិញ្ចឹមគោនិងពពែបន្តពូជប្រកបដោយប្រសិទ្ធភាពគួបផ្សំជាមួយនឹងប្រភពទុនកម្មវិធីគោលដៅជាតិក្នុងគោលបំណងធ្វើពិពិធកម្មមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ នៅមូលដ្ឋាន។
យោងតាមលោក ហូ ថាញ់ទួន ប្រធានការិយាល័យសេដ្ឋកិច្ចឃុំ ញូយ៉ា ឱ្យដឹងថា៖ បងប្អូនជនជាតិ ខ្មែរ ក្រោយពីខ្ចីទុនពីធនាគារគោលនយោបាយតែងតែមានស្មារតីទទួលខុសត្រូវខ្ពស់ បំពេញកាតព្វកិច្ចបង់ការប្រាក់តាមកាលកំណត់ បង្កើតបុរេលក្ខណៈដើម្បីបន្តទទួលផលបណ្តាគោលនយោបាយអនុគ្រោះផ្សេងទៀត លើកកម្ពស់សមត្ថភាពក្នុងការរួចផុតពីភាពក្រីក្រដោយខ្លួនឯង៕
អត្ថបទនិងរូបថត៖ ទ្រុងកៀន - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ