ការអនុវត្តកម្មវិធីគោលដៅជាតិព្រមៗ គ្នា រួមជាមួយនឹងការដាក់ចេញគោលនយោបាយគន្លឹះពិសេសដោយឡែកជាហូរហែរបស់មូលដ្ឋានបានរំដោះប្រភពធនធានហេដ្ឋារចនាសម្ព័ន្ធ បង្កើតមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯង និងលើកកម្ពស់គុណភាពការរស់នៅតំបន់បងប្អូនជនជាតិ ខ្មែរ គ្រប់ជ្រុងជ្រោយ។
ការផ្លាស់ប្តូរមុខរបរចិញ្ចឹមជីវិត លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងកាត់បន្ថយភាពក្រីក្រយ៉ាងខ្លាំងក្លាប្រកបដោយស្ថិរភាព
ឃុំ ញីត្រឿង មាន ៨.៨៨៦ ក្រុមគ្រួសារ ដោយមានប្រជាជនចំនួន ៣៥.៨៤៥ នាក់ ក្នុងនោះក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ជិត ៧១,៤%។ ក្នុងដំណើរការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ មូលដ្ឋានបានយកចិត្តទុកដាក់ជួយឧបត្ថម្ភផ្អែកតាមតម្រូវការជាក់ស្តែងរបស់ក្រុមគ្រួសារនីមួយៗ ដោយរួមបញ្ចូលការបង្កើតមុខរបរចិញ្ចឹមជីវិតជាមួយនឹងការដោះស្រាយបញ្ហាលំនៅ ទុនផលិតកម្ម និងលក្ខខណ្ឌប្រជុំជីវភាពរស់នៅ។
លោក ថាច់ សុខា នៅឃុំ ញីត្រឿង ឱ្យដឹងថា នៅឆ្នាំ ២០២៣ ក្រោយពីកូនប្រុសឈ្មោះ ថាច់ ចិន្តា រៀនចប់ថ្នាក់ទី ១២ ហើយមានបំណងចង់ទៅធ្វើការនៅប្រទេស ជប៉ុន គ្រួសាររបស់លោកបានអាជ្ញាធរមូលដ្ឋានព្យាយាមណែនាំបំពេញបែបបទ បង្កើតលក្ខខណ្ឌទទួលប្រភពទុនអនុគ្រោះចំនួន ១០០ លានដុង ផ្តើមពីធនាគារគោលនយោបាយសង្គម។
អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិ និងតំបន់ភ្នំ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ឃុំបានបើកប្រាក់ជាង ៤២,៨ ពាន់លានដុងសម្រាប់សាងសង់ថ្មី ៣៦ សំណង់ និងជួសជុល ២១ កញ្ចប់សំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ទន្ទឹមនោះ បើកប្រាក់ជាង ៧,៥ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភដីជូន ៥ ក្រុមគ្រួសារ លំនៅជូន ១៥៣ ក្រុមគ្រួសារ ការផ្លាស់ប្តូរមុខរបរជូន ៥២ ក្រុមគ្រួសារ និងជួយឧបត្ថម្ភការប្រើប្រាស់ទឹកជូន ៤៣ ក្រុមគ្រួសារ។
យោងតាមលោក ត្រឹន វ៉ាន់អាន អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ ញីត្រឿង ឱ្យដឹងថា៖ គោលដៅនៃគោលនយោបាយកាត់បន្ថយភាពក្រីក្រមិនត្រឹមតែជួយប្រជាជនឱ្យឆ្លងផុតការលំបាកនៅចំពោះមុខប៉ុននោះទេ សំខាន់ជាងនេះទៅទៀតគឺបង្កើតលក្ខខណ្ឌដើម្បីឱ្យក្រុមគ្រួសារនីមួយៗ មានមុខរបរចិញ្ចឹមជីវិត មានការងារធ្វើ និងឈានឡើងលំនឹងជីវភាព។
លើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនជនជាតិ ខ្មែរ
បច្ចុប្បន្នខេត្ត វិញឡុង មានបងប្អូនជនជាតិ ខ្មែរ ចំនួន ៤១៥.៩៧០ នាក់ មានអត្រា ១០,៤% នៃចំនួនប្រជាជនសរុបក្នុងខេត្ត រស់នៅកុះករនៅតាម ៣០ ឃុំ សង្កាត់តំបន់បងប្អូនជនជាតិ។
តាមលោកស្រី ថាច់ ធីធូហា នាយិកាមន្ទីរជនជាតិនិងសាសនាខេត្ត វិញឡុង មានប្រសាសន៍ថា៖ រយៈពេលកន្លង ខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្តបណ្តាគោលនយោបាយជនជាតិព្រមៗ គ្នា ដោយផ្តោតលើវិស័យចាំបាច់នានាដូចជា៖ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង មុខរបរចិញ្ចឹមជីវិត អប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ និងគិតគូរពីជីវភាពវប្បធម៌ ស្មារតីជូនបងប្អូនជនជាតិ។
លោក ត្រឹន វ៉ាន់លៅ លេខាគណៈកម្មាធិការបក្សខេត្ត វិញឡុង ឱ្យដឹងថា៖ គណៈកម្មាធិការបក្សខេត្តបានចេញសេចក្តីសម្រេចលេខ 10-NQ/TU ចុះថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦ ស្តីអំពីការអភិវឌ្ឍតំបន់បងប្អូនជនជាតិនៅក្នុងខេត្ត វិញឡុង យ៉ាងគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៦ - ២០៣០ និងតម្រង់ទិសរហូតដល់ឆ្នាំ២០៤៥ តាមរយៈនោះ បង្ហាញពីការប្តេជ្ញាចិត្តកៀរគរប្រភពធនធាន បង្កើតការផ្លាស់ប្តូរយ៉ាងគ្រប់ជ្រុងជ្រោយក្នុងជីវភាពនៅក្នុងតំបន់បងប្អូនជនជាតិ។
ផ្តើមពីការផ្លាស់ប្តូរក្នុងការរស់នៅ គំរូផលិតកម្មមានប្រសិទ្ធភាព ឱកាសការងារធ្វើ និងការសិក្សាកាន់តែបានពង្រីកទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ពិធីបុណ្យសែនដូនតាឆ្នាំនេះមិនត្រឹមតែជាឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ជួបជុំគ្នា រំលឹកនឹកគុណជីដូនជីតា បុព្វការីជនប៉ុននោះទេ ថែមទាំងជាឱកាសសម្លឹងមើលឡើងវិញនូវសមិទ្ធផលទាំងឡាយដែលសម្រេចបាន បន្ថែមការជឿទុកចិត្ត និងកម្លាំងចលករបន្តពលកម្ម ផលិតកម្ម រក្សាអត្តសញ្ញាណវប្បធម៌ និងរួមកម្លាំងគ្នាកសាងខេត្ត វិញឡុង ឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វា
ប្រែសម្រួល៖ ចន្ថា