ការរំដោះប្រភពកម្លាំងឌីជីថល - បង្រួញគម្លាតអភិវឌ្ឍន៍
ទីក្រុង កឹនធើ ទាំងមូលមានចំនួន ៣៨ ឃុំ សង្កាត់និងចំនួន ២៩៧ ភូមិ មណ្ឌលស្ថិននៅតំបន់បងប្អូនជនជាតិភាគតិច ក្នុងនោះមានដល់ ១៤១ ភូមិ មណ្ឌលលំបាកលំបិនខ្លាំង។ ទោះបីជាជីវភាពបងប្អូនជនជាតិកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជនជាតិ ខ្មែរ ជាច្រើនក្រុមគ្រួសារនៅតែជួបការលំបាកលំបិនក្នុងការងាររកស៊ីចិញ្ចឹមជីវិត។
យោងតាមមន្ទីរជនជាតិនិងសាសនាទីក្រុង កឹនធើ គិតដល់ចុងឆ្នាំ ២០២៥ មូលដ្ឋានមានចំនួន ១.៩៥៣ ក្រុមគ្រួសារក្រីក្រនិងជនជាតិភាគតិចចំនួន ៦.៣៦៨ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ។ អង្គភាពបានវាយតម្លៃឧបសគ្គធំបំផុតគឺការដែលមាមីងបងប្អូនទទួលបានព័ត៌មាននិងបច្ចេកវិទ្យាមានកម្រិត។
ដើម្បីដោះស្រាយបញ្ហាឱ្យដាច់ស្រេច បរិវត្តកម្មឌីជីថលគឺជានិន្នាការជៀសមិនរួចហើយតំបន់បងប្អូនជនជាតិភាគតិចក៏មិនអាចឈរមួយឡែកបានដែរ នេះបើយោងតាមការបញ្ជាក់របស់លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង កឹនធើ។
ការនាំសេវាបច្ចេកវិទ្យាឌីជីថលមកកាន់ភូមិស្រុក
បណ្តាញក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍កំពុងបង្ហាញកម្លាំងដ៏ខ្លាំងក្លាដោយមានក្រុមរាប់រយនិងសមាជិករាប់ពាន់នាក់ធ្វើការយ៉ាងជិតដិតមូលដ្ឋាន។ កងកម្លាំងនេះផ្តោតលើការណែនាំមាមីងបងប្អូនប្រើប្រាស់ស្មាតហ្វូននិងសេវាសាធារណៈ។
ដំណើរបរិវត្តកម្មឌីជីថលនៅសង្កាត់ វិញចូវ គឺជាសក្ខីភាពតួយ៉ាងសម្រាប់កិច្ចខិតខំប្រឹងប្រែងនាំអាជ្ញាធរឌីជីថលឱ្យកាន់តែខិតជិតប្រជាជន។ បរិវត្តកម្មឌីជីថលគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីមូលដ្ឋានបន្តកសាងខឿនរដ្ឋបាលទំនើប តម្លាភាព ឆ្ពោះទៅករគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ប្រកបដោយបរិយាបន្ន មិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ លោក ង្វៀន មិញជី អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ វិញចូវ សង្កត់ធ្ងន់ដូច្នេះ។
ក្រៅពីកំណែទម្រង់រដ្ឋបាល បច្ចេកវិទ្យាឌីជីថលក៏ត្រូវបានបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងផលិតកម្មកសិកម្មឆ្លងតាមរយៈការអាប់ដេតធាតុអាកាស ទីផ្សារ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺជាបុរេលក្ខណៈដ៏រឹងមាំឆ្ពោះទៅរកគោលដៅ ១០០% ក្រុមគ្រួសារជនជាតិភាគតិចបានប្រើសេវាទូរគមនាគមន៍នៅឆ្នាំ ២០៣០៕
អត្ថបទនិងរូបថត៖ ទ្រុងកៀន - ភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ