បកក្រោយវិញ

មហាសាមគ្គីជនជាតិ - សាសនា - អត្ថបទទី ២៖

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ពូនជ្រុំសាមគ្គីភាពផ្តើមពីប្រជុំជីវភាពប្រចាំថ្ងៃ
ព្រះតេជព្រះគុណ ចូវ ហ្វាយថាយ សមាជិកក្រុមប្រឹក្សាសង្ឃាភិបាល អនុប្រធានការិយាល័យទី ២ មជ្ឈិមសមាគមពុទ្ធសាសនា វៀតណាម និងជាព្រះចៅអធិការវត្ត សិរីសុវណ្ណវង្សា (ឃុំ ភូយ៉ាវ ទីក្រុង ហូជីមិញ) ឲ្យដឹងថាក្នុងមូលដ្ឋាន ស្មារតីសាមគ្គីរវាង​បណ្តាជនជាតិត្រូវបានពូនជ្រុំផ្តើមចេញពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់វត្តអារាមតែម្តង។

dantoctongiao250720263.jpg
ព្រះតេជព្រះគុណ ចូវ ហ្វាយថាយ ព្រះចៅអធិការវត្ត សិរីសុវណ្ណវង្សា សហការជាមួយនឹងអាជ្ញាធរ​​​​​ឃុំ ភូយ៉ាវ ជូនអំណោយឲ្យប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៦។

យោងតាមព្រះតេជព្រះគុណ ចូវ ហ្វាយថាយ នៅក្នុងពិធីបុណ្យព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ក៏ដូចជាការស្វាធ្យាយធម៌​ប្រចាំថ្ងៃ វត្តអារាមតែងតែប្រើប្រាស់ទ្វេភាសា ខ្មែរ - វៀតណាម ដើម្បីបង្កើតលក្ខណៈងាយស្រួលជូនបងប្អូនជនជាតិ ខ្មែរ ក្នុងការថែរក្សាភាសានិយាយ អក្សរសរសេររបស់ជនជាតិ ព្រមទាំងជួយឱ្យជនជាតិ គិញ និងសហគមន៍ដទៃទៀត​ចូលរួមក្នុងសកម្មភាពសាសនាបានយ៉ាងងាយស្រួល។

ប្រការយ៉ាងល្អប្រសើរនោះគឺប្រជុំសកម្មភាពនៅវត្តអារាមមិនត្រឹមតែទាក់ទាញបងប្អូនជនជាតិ ខ្មែរ ក្នុងស្រុក ឬកម្មករចំណាក​ស្រុក​ប៉ុននោះទេ ថែមទាំងមានការចូលរួមរបស់ជនជាតិ គិញ និងជនជាតិដទៃជាច្រើនទៀតនៅក្នុងភូមិសាស្រ្តផងដែរ។ រូបភាព​អ្នករាល់គ្នារួមដៃគ្នាបោសសំអាតបរិវេណវត្ត រៀបចំគ្រឿងបូជាសម្រាប់ពិធីបុណ្យកឋិនទាន ឬជួយគ្នាក្នុងការរៀបចំប្រារព្ធ​ព្រឹត្តិការណ៍វប្បធម៌ សាសនាបានក្លាយជាសក្ខីកម្មយ៉ាងរស់រវើកឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ផ្សារភ្ជាប់រវាងបណ្តាសហគមន៍​ប្រជានិវេសន៍។

dantoctongiao2507202620.jpg
អស់រយៈពេលជិត ១៥ ឆ្នាំមកហើយ ឱ្យតែដល់រដូវវិស្សមកាលជារៀងរាល់ឆ្នាំ ថ្នាក់រៀនអក្សរ ខ្មែរ ឥតគិតថ្លៃនៅវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូជីមិញ) មានភាពអ៊ូអរម្តងទៀតដោយបានរក្សាការបង្ហាត់បង្រៀនអក្សរ ខ្មែរ ដល់កុមារ​ដែលជាកូនក្មួយបងប្អូនជនជាតិ ខ្មែរ កំពុងរស់នៅ និងធ្វើការនៅទីក្រុង ហូជីមិញ។

ព្រះតេជព្រះគុណ ចូវ ហ្វាយថាយ មានសង្ឃដីកាថា “សកម្មភាពទាំងនោះមិនត្រឹមតែបានរួមចំណែកក្នុងការថែរក្សាអត្តសញ្ញាណ​វប្បធម៌របស់ជនជាតិ ខ្មែរ ប៉ុននោះទេ ថែមទាំងបានបង្កើតខ្សែចំណងសាមគ្គីភាពក្នុងសហគមន៍ ពូនជ្រុំធ្លុងមហាសាមគ្គី​ប្រជាជាតិផ្តើមពីមូលដ្ឋានតែម្តង”។

ក្រៅពីសកម្មភាពជំនឿ វត្តអារាមក៏បានសហការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានឃោសនាគោលការណ៍របស់​បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋជូនបងប្អូនជនជាតិ ខ្មែរ ផងដែរ។ ដោយមានប្រជាប្រិយភាពនៅក្នុង​សហគមន៍ ព្រះសង្ឃ​តែងតែរួមបញ្ចូលខ្លឹមសារឃោសនាទៅក្នុងពេលសម្តែងធម្មទេសនា ឬការសន្ទនាប្រចាំថ្ងៃ ចលនាពុទ្ធសាសនិក​រស់នៅ “រស់នៅល្អ បវរសាសនា” បង្កើនការប្រុងប្រយ័ត្នចំពោះការបំផ្លើស បំបែកបំបាក់ធ្លុងមហា​សាមគ្គីជាតិ ព្រមទាំង​រួមចំណែកថែរក្សាសន្តិសុខ​សណ្តាប់ធ្នាប់នៅមូលដ្ឋាន។

dantoctongiao2507202618.jpg
ព្រះតេជព្រះគុណ ចូវ ហ្វាយថាយ ព្រះចៅអធិការវត្ត សិរីសុវណ្ណវង្សា ឃុំ ភូយ៉ាវ ទីក្រុង ហូជីមិញ។

ថ្មីៗ នេះ គណៈកម្មាធិការប្រជាជនឃុំ ភូយ៉ាវ បានសហការជាមួយនឹងវត្ត សិរីសុវណ្ណវង្សា ដាក់បង្ហាញគំរូ “បងប្អូន​ជនជាតិ ខ្មែរ ចូលរួមធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្ត”។ ​គំរូនេះត្រូវបានរំពឹងថានឹងពង្រីកតួនាទីរបស់អ្នក​មានប្រជាប្រិយភាពក្នុងសហគមន៍ បង្កើនស្មារតីគោរពច្បាប់ កសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព សាមគ្គីភាព។

ចូលរួមយ៉ាងសកម្មរាល់សកម្មភាពសប្បុរសធម៌
មិនត្រឹមតែព្រះពុទ្ធសាសនាប៉ុននោះទេ ថែមទាំងមានអង្គការសាសនាដទៃទៀតនៅក្នុងភូមិសាស្រ្តទីក្រុង ហូជីមិញ ក៏កំពុងចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពឆ្ពោះទៅកាន់​សហគមន៍ផងដែរ។ គ្រូគង្វាល ង្វៀន វ៉ាន់ញ៉ និងជាប្រធានគ្រប់គ្រងសមាគម​សាសនា​ប្រូតេស្តង់ Mennonite - សាខាសមាគម ប៊ិញថាញ់ ឱ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំកន្លង សមាគមសាសនា​តែងតែ​កំណត់​ទិសស្លោក "រស់នៅផ្តល់កេរ្តិ៍ឈ្មោះល្អនៅក្នុងដួងចិត្តប្រជាជាតិ បម្រើព្រះជាម្ចាស់ បម្រើមាតុភូមិ និងប្រជាជាតិ"។

dantoctongiao250720264.jpg
ថ្នាក់ដឹកនាំសង្កាត់ ប៊ិញថាញ់ រួមជាមួយនឹងតំណាងគ្រឺះស្ថានសាសនានៅក្នុងភូមិសាស្រ្តអញ្ជើញជូនអំណោយទៅយុទ្ធជន​កំពុងបំពេញភារកិច្ចស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង ទីក្រុង ហូជីមិញ។

យោងតាមគ្រូគង្វាល ង្វៀន វ៉ាន់ញ៉ ផ្អែកលើស្មារតីនោះ សមាគមសាសនាតែងតែផ្សព្វផ្សាយ ចលនាសាសនិកឱ្យគោរពយ៉ាង​ខ្ជាប់ខ្ជួននូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ កសាងជីវភាពវប្បធម៌នៅក្នុងតំបន់ប្រជានិវេសន៍ ថែរក្សា​អនាម័យបរិស្ថាន កសាងគ្រួសារវប្បធម៌ និងចូលរួមយ៉ាងសកម្មក្នុងចលនាប្រលងប្រណាំងស្នេហាជាតិដែលមូលដ្ឋានរៀបចំ​ឡើង។

ទន្ទឹមនោះ សមាគមសាសនានៅសហការជាមួយអាជ្ញាធរមូលដ្ឋាន និងរណសិរ្សមាតុភូមិដាក់ដំណើរការសកម្មភាពផ្សព្វផ្សាយអំពី​ការបង្ការ ទប់ស្កាត់អំពើអបាយមុខសង្គម បង្ការពន្លត់អគ្គីភ័យ ការពារបរិស្ថាន កសាងតំបន់ប្រជានិវេសន៍ឲ្យមានសាមគ្គីភាព សុវត្ថិភាព និងអរិយធម៌។

dantoctongiao2507202614.jpg
លោកស្រី ហ្វាង ម៉ាយគ្វិញហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ ប៊ិញថាញ់ តែងតែចំណាយ​ពេលវេលាដើម្បីពិភាក្សាជាមួយ ស្វែងយល់គំនិត បំណងប្រាថ្នាជាមួយនឹងសមណសក្តិ អ្នកមុខអ្នកការក្នុងសាសនានៅ​ភូមិសាស្រ្ត។

គ្រូគង្វាល ង្វៀន វ៉ាន់ញ៉ ចែករំលែកថា “ឆ្លងតាមរយៈសកម្មភាពទាំងនេះ យើងខ្ញុំសង្ឃឹមថានឹងចូលរួមចំណែកក្នុងការពង្រឹងធ្លុង​មហាសាមគ្គីប្រជាជាតិទាំងមូល បង្កើនការផ្សារភ្ជាប់រវាងបងប្អូនជនជាតិកាន់សាសនា និងមិនកាន់សាសនា រួមដៃគ្នាកសាង​មូលដ្ឋានកាន់តែ​រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។

យោងតាមគ្រូគង្វាល ង្វៀន វ៉ាន់ញ៉ ការងារសប្បុរសធម៌ មេត្តាធម៌តែងតែបានសមាគមសាសនាកំណត់ថាជាភារកិច្ចសំខាន់មួយ​ក្នុងចំណោមភារកិច្ចសំខាន់។ រៀងរាល់ឆ្នាំ សមាគមសាសនាចលនាសាសនិកឱ្យរួមដៃគ្នាមើលថែក្រុមគ្រួសារក្រីក្រ មនុស្សចាស់​ជរា ជនពិការ កុមារដែលមានស្ថានភាពលំបាកលំបិនតាមរយៈសកម្មភាពដូចជា ចែកអំណោយ ផ្តល់សម្ភារៈ​ចាំបាច់ ផ្តល់​អាហារូបករណ៍ ទៅសួរសុខទុក្ខអ្នកជំងឺ និងចូលរួមក្នុងកម្មវិធីសុខុមាលភាពសង្គមដែលមូលដ្ឋាន​ផ្តួចផ្តើមឡើង។

មើលពីជ្រុងមួយរបស់មូលដ្ឋាន លោកស្រី ហ្វាង ម៉ាយគ្វិញហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ ប៊ិញថាញ់ វាយតម្លៃថា អង្គការសាសនាកំពុងពង្រីកតួនាទីយ៉ាងល្អប្រសើរក្នុងការគិតគូរជីវភាពរបស់ប្រជាជន និងកសាងធ្លុង​មហាសាមគ្គីប្រជាជាតិទាំងមូល។ បន្ទាប់ពីការអនុវត្តយ៉ាងល្អតាមទិសស្លោក "រស់នៅល្អ បវរសាសនា" គ្រឹះស្ថានសាសនានៅ​បានចូលរួម​យ៉ាងសកម្មក្នុងរាល់សកម្មភាពសប្បុរសធម៌ មេត្តាធម៌ផងដែរ ដូចជាឧបត្ថម្ភក្រុមគ្រួសារក្រីក្រ ផ្តល់អាហារូបករណ៍ឱ្យ​ប្អូនៗ សិស្សសាលា ពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ ថែទាំអ្នកចាញ់ប្រៀប និងរួមដំណើរជាមួយមូលដ្ឋានក្នុងកម្មវិធីសុខុមាលភាព​សង្គម​នានា។

dantoctongiao2507202619.jpg
គ្រូគង្វាល ង្វៀន វ៉ាន់ញ៉ ប្រធានគ្រប់គ្រងសមាគមសាសនាប្រូតេស្តង់ Mennonite - សាខាសមាគមសាសនា ប៊ិញថាញ់។

“ដោយឡែកកម្មវិធីសុខុមាលភាពសង្គម ជារៀងរាល់ឆ្នាំអង្គការសាសនាបានចលនា រួមវិភាគទានប្រភពកម្លាំងជាមួយនឹង​តម្លៃរាប់ពាន់លានដុង ដើម្បីឧបត្ថម្ភប្រជាជនដែលមានស្ថានភាពលំបាក។ នេះគឺជាប្រភពកម្លាំងសង្គមដ៏សំខាន់ រួមចំណែក​ជាមួយអាជ្ញាធរក្នុងការគិតគូរពីជីវភាពរបស់ប្រជាជន” លោកស្រី ហ្វាង ម៉ាយគ្វិញហ្វា ចែករំលែកដូច្នេះ។

មិនត្រឹមតែនៅត្រឹមការងារសប្បុរសធម៌ប៉ុននោះទេ បណ្តាគ្រឹះស្ថានសាសនានៅតែចូលរួមយ៉ាងសកម្មក្នុងរាល់ចលនាការពារ​បរិស្ថាន កសាងគំរូ "គ្រឹះស្ថានសាសនាបៃតង" ចលនាសាសនិកឱ្យបែងចែកសំរាមនៅប្រភពតែម្តង ប្រើប្រាស់ផលិតផល​ជិតដិតនឹងបរិស្ថាន ដាំដើមឈើ និងថែរក្សាទេសភាពទីក្រុង។

ស្របពេលនឹងបណ្តាអង្គការសាសនា បងប្អូនបណ្តាជនជាតិនៅក្នុងភូមិសាស្រ្តទីក្រុងក៏បានចូលរួមយ៉ាងសកម្មក្នុង​រាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី កសាងជីវភាពវប្បធម៌នៅតំបន់ប្រជានិវេសន៍ និងបំពេញភារកិច្ចពលរដ្ឋបានយ៉ាងល្អប្រសើរ។

“ទោះបីជាជនជាតិនីមួយៗ មានលក្ខណៈវប្បធម៌ដោយឡែករៀងៗ ខ្លួនក៏ដោយ ប៉ុន្តែសុទ្ធតែពង្រីកស្មារតីសាមគ្គីភាព រួមដៃគ្នាកសាងមូលដ្ឋានឱ្យកាន់តែមានអរិយធម៌ ទំនើប និងភក្តីភាព” លោកស្រី គ្វិញហ្វា ចែករំលែកបន្ថែម៕

អត្ថបទតចប់៖ រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួល៖ ចន្ថា

កាសែត ព័ត៌មាន និងជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ ទិដ្ឋភាពភូមិស្រុកតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង កំពុងមានការប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។