អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោក ហ្វាង កុង ធុយ អនុប្រធានគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម បានបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់រណសិរ្សមាតុភូមិវៀតណាមយកចិត្តទុកដាក់ស្ដាប់មតិពីមូលដ្ឋាន ប្រជាជន ជាពិសេសជាបងប្អូនបណ្តាជនជាតិភាគតិច។
តាមរយៈនេះ រណសិរ្សមាតុភូមិវៀតណាម សំយោគ ឆ្លុះបញ្ចាំងពីមតិ គំនិត សេចក្តីប្រាថ្នា និងគំនិតផ្តួចផ្តើមរបស់បងប្អូនបណ្តាជនជាតិភាគតិចចំពោះបក្ស និងរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលនៃការរៀបចំសម្រាប់សមាជជាតិលើកទី១៤ របស់បក្ស ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីកែលម្អគោលនយោបាយនៅក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់ឆ្នាំ ២០២៦-២០៣៥។
មូលដ្ឋានទាំងឡាយបន្តលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាពឆ្នើម សមាជិកទាំងឡាយនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ និងក្រុមសម្របសម្រួលមូលដ្ឋានក្នុងកិច្ចការក្តាប់យកការយល់ដឹងអំពីគំនិត សេចក្តីប្រាថ្នារបស់ប្រជាជន ដោះស្រាយអធិករណ៍ ទំនាស់កើតឡើងទាន់ពេលវេលា មិនទុកឲ្យកមាំ្លងបចា្ចមិត្តកេងប្រវ័ញ្ច ញុះញង់ បង្កើត "ចំណុចក្តៅ"៕
អត្ថបទ និងរូបថត៖ វ៉ាន់ស៊ី
ប្រែសម្រួល៖ សឺន ហេង