នៅសេចក្តីសម្រេចលេខ 257/2025/QH15 បានអនុម័តគោលនយោបាយវិនិយោគ កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២៦-២០៣៥ ត្រូវបានចុះប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន ហត្ថលេខាបញ្ជាក់ រដ្ឋសភាបានសម្រេចថា៖ ថវិការដ្ឋសរុបត្រូវបានបែងចែកសម្រាប់កម្មវិធីសម្រាប់ដំណាក់កាល ២០២៦-២០៣០ គឺប្រហែល ៤២៣.000 ពាន់លានដុង ក្នុងនោះថវិកាកណ្តាលគឺ ១០០.000 ពាន់លានដុង ថវិកាមូលដ្ឋានគឺប្រហែល ៣០០.000 ពាន់លានដុង និង ទុនឥណទានគោលនយោបាយ (ការបែងចែកថវិការដ្ឋ) គឺប្រហែល ២៣.000 ពាន់លានដុង។
សេចក្តីសម្រេចលេខ 250/2025/QH15 ស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន គោលបំណងបង្កើនប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិ ត្រូវបានប្រធានរដ្ឋសភា ត្រឹន ថាញ់ ម៉ឹន ចុះហត្ថលេខា ចែងច្បាស់អំពីគោលការណ៍សម្រាប់អនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែក៕
អត្ថបទ៖ កាសែត ព័ត៌មាន និងជនជាតិ
ប្រែសម្រួល៖ សឺន ហេង