ជាពិសេស យុទ្ធនាការផ្សព្វផ្សាយមុននៅតាមសាខាសាលាតំបន់ភ្នំ ជនជាតិភាគតិច។ វរសេនីយ៍ត្រី ង្វៀន ទៀនគ្វឹន កម្មាភិបាលការិយាល័យសន្តិសុខអ៊ីនធឺណិតនិងបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មប្រើបច្ចេកវិទ្យាខ្ពស់ នគរបាលខេត្ត ក្វាងង៉ាយ សង្កត់ធ្ងន់ថា៖ កុមារប្រឈមមុខនឹងហានិភ័យជាច្រើន ត្រូវការលើកកម្ពស់បំណិនចាត់ការស្ថានភាពតាមអ៊ីនធឺណិត។
យុទ្ធនាការផ្តោតលើការណែនាំសិស្សសាលាការពារគណនី សម្គាល់ដឹងហ្គេមអនឡាញ ធ្វើបាបឬឆបោកតាមអ៊ីនធឺណិត។ សិស្សសាលាត្រូវបានលើកទឹកចិត្តកុំស្ងៀមស្ងាត់ ចេះរបៀបស្វែងរកការជំនួយទាន់ពេលវេលាពីក្រុមគ្រួសារ លោកគ្រូអ្នកគ្រូនិងស្ថាប័នមានសមត្ថកិច្ចនៅពេលប្រឈមមុខនឹងស្ថានភាពគ្រោះថ្នាក់។
លោកគ្រូ ឌិញ ថាញ់កៀវ នាយករងវិទ្យាល័យអន្តេវាសិកជនជាតិ អនុវិទ្យាល័យ មិញឡុង ឱ្យដឹងថា៖ ការបំពាក់បំប៉នបំណិនឌីជីថលដ៏ចាំបាច់ជាទីបំផុតដល់សិស្សសាលាជាបងប្អូនជនជាតិ។ សាលាតែងតែផ្តោតលើការសហការអប់រំដើម្បីប្អូនៗ ការពារខ្លួនដោយខ្លួនឯងសុវត្ថិភាព។
ប្អូន ឌិញ ធី អានញៀន សិស្សសាលាថ្នាក់ទី ៩A ចែករំលែកថា៖ ប្អូនយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីហានិភ័យនៃការលេចធ្លាយព័ត៌មាននិងសន្យាប្រយ័ត្នប្រយែងនៅពេលបន្ថែមមិត្តតាមអ៊ីនធឺណិត។ យុទ្ធនាការអូសបន្លាយរហូតដល់ផុតថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៦ គ្រោងនឹងគ្របដណ្តប់ជាង ៥០% លើចំនួនសាលារៀនទូទាំងខេត្ត ក្វាងង៉ាយ៕
អត្ថបទនិងរូបថត៖ ផាមកឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ