អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍ជាមួយលោកស្រី ហ្វាង ម៉ាយហ៊្វិញហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម សង្កាត់ ប៊ិញថាញ់ ដើម្បីស្វែងយល់បន្ថែមអំពីវិធីសាស្រ្តឃោសនា ផ្សព្វផ្សាយច្បាប់ចំពោះបងប្អូនជនជាតិកាន់សាសនាក្នុងការអនុវត្តបទប្បញ្ញត្តិទាំងឡាយរបស់ច្បាប់បានល្អ។
ជម្រាបសួរលោកស្រី រយៈពេលកន្លងទៅ តើគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម សង្កាត់ ប៊ិញថាញ់ បានអនុវត្តទម្រង់ឃោសនា ផ្សព្វផ្សាយច្បាប់យ៉ាងណាខ្លះដើម្បីជួយសមណស័ក្ដិ អ្នកមុខអ្នកការនិងបងប្អូនជនរួមជាតិកាន់សាសនាក្តាប់បាន បង្កើនស្មារតីគោរពច្បាប់ដោយខ្លួនឯងយ៉ាងងាយស្រួល?
យើងខ្ញុំយល់ថាច្បាប់ត្រូវការផ្សារភ្ជាប់ជាមួយនឹងជីវភាពប្រចាំថ្ងៃ គោរពសេរីភាពខាងជំនឿនិងសមស្របទៅនឹងលក្ខណៈសហគមន៍។
គណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់បានធ្វើពិពិធកម្មវិធីសាស្រ្ត គួបបញ្ចូលទៅក្នុងកិច្ចប្រជុំអនុសង្កាត់ ពិធីបុណ្យនិងជួបដើម្បីផ្សព្វផ្សាយសមណស័ក្ដិ អ្នកមុខអ្នកការដោយផ្ទាល់។
បើតាមលោកស្រី តើសមណស័ក្ដិ អ្នកមុខអ្នកការនៅតាមគ្រឹះស្ថានសាសនាបានលើកកម្ពស់តួនាទីដូចម្តេចក្នុងការចលនាសាសនិកជនគោរពច្បាប់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងកសាងជីវភាពវប្បធម៌នៅតំបន់ប្រជុំជន?
សមណស័ក្ដិ អ្នកមុខអ្នកការមានតួនាទីយ៉ាងសំខាន់ ណែនាំសាសនិកជនឱ្យរស់នៅមានការទទួលខុសត្រូវចំពោះសង្គមជារឿយៗ។
ពួកគាត់បានចលនាមាមីងបងប្អូនគោរពច្បាប់យ៉ាងសកម្ម ថែរក្សាចំណងមេត្រីភាពរវាងអ្នកភូមិផងរបងជាមួយនិងចូលរួមក្នុងសកម្មភាពអំពីសុខុមាលភាពសង្គម។
ក្នុងរយៈពេលខាងមុខ តើគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម សង្កាត់ ប៊ិញថាញ់ នឹងផ្តោតលើដំណោះស្រាយណាខ្លះដើម្បីបង្ហាញពីតួនាទីរបស់គ្រឹះស្ថានសាសនាជាបន្តក្នុងការងារឃោសនាច្បាប់និងកសាងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល?
យើងខ្ញុំប្រកាន់យកការសាមគ្គីសាសនាជាភារកិច្ចស្នូលហើយនឹងរក្សាទំនាក់ទំនងនៃការជឿទុកចិត្តជាប្រចាំ។
គណៈកម្មាធិការរណសិរ្សមាតុភូមិនឹងបន្តផ្លាស់ប្តូរថ្មីវិធីសាស្រ្ត ស្តាប់ចិត្តគំនិតនិងរួមដំណើរជាមួយបងប្អូនជនជាតិកាន់សាសនា។
សូមគោរពថ្លែងអំណរគុណលោកស្រី!
ផលិតដោយ៖ អានហៀវ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ