“ស្ពានមេត្រី” សំខាន់ៗ ក្នុងសហគមន៍
សហគមន៍ ចាម អ៊ីស្លាម នៅខេត្ត អានយ៉ាង មានចំនួន ២.៨០០ ក្រុមគ្រួសារដោយមានសាសនិកជនជាង ២២.០០០ នាក់។ គណៈតំណាងបានសហាការផ្សព្វផ្សាយ បង្កើនការយល់ដឹងក្នុងការគោរពច្បាប់ជូនមាមីងបងប្អូន។ យោងតាមលោកស្រី ស៊ីទី ហារ៉ា អនុប្រធានគណៈសប្បុរសធម៌ - សង្គម គណៈតំណាងបានសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ នគបាលនិងអាជ្ញាធរកសាងខ្លឹមសារសមស្រប។
បណ្តាបទប្បញ្ញត្តិច្បាប់ត្រូវបានបញ្ចូលទៅក្នុងឱកាសប្រជុំជីវភាពសាសនា ពិធីរ៉ាម៉ាដាន។ លោកស្រី ស៊ីទី ហារ៉ា ឱ្យដឹងថា៖ សមណស័ក្ដិ អ្នកមុខអ្នកការសាសនានិងអ្នកមានប្រជាប្រិយភាពតែងតែបានមាមីងបងប្អូនជឿទុកចិត្ត។ គណៈតំណាងក៏លើកកម្ពស់ការឃោសនាច្បាប់ស្តីពីអាពាហ៍ពិពាហ៍ បង្ការប្រយុទ្ធប្រឆាំងរៀបការមុនអាយុកំណត់ អំពើហិង្សាក្នុងគ្រួសារនិងអនុវត្តសមភាពយេនឌ័រផងដែរ។
ឆ្លងតាមរយៈកិច្ចប្រជុំនានា អាណាព្យាបាលត្រូវបានចលនាយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនក្មួយ។ ដោយសារការព្យាយាមរបស់សមណស័ក្ដិ អ្នកមុខអ្នកការសាសនានិងមូលដ្ឋាន ស្ថានភាពរៀបការមុនអាយុកំណត់បានថយចុះ។ គណៈតំណាងក៏សហការជាមួយកងទ័ពការពារព្រំដែនកសាងបណ្តាគំរូស្វ័យគ្រប់គ្រង
ឆ្លងតាមរយៈកិច្ចប្រជុំនានា អាណាព្យាបាលត្រូវបានចលនាយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនក្មួយ។ ដោយសារការព្យាយាមរបស់សមណស័ក្ដិ អ្នកមុខអ្នកការសាសនានិងមូលដ្ឋាន ស្ថានភាពរៀបការមុនអាយុកំណត់បានថយចុះ។ គណៈតំណាងក៏សហការជាមួយកងទ័ពការពារព្រំដែនកសាងបណ្តាគំរូស្វ័យគ្រប់គ្រង។
លើកកម្ពស់ប្រសិទ្ធភាពឃោសនាតាមរយៈបច្ចេកវិទ្យាឌីជីថល
គណៈតំណាងប្រើបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយផ្នែកច្បាប់សម្រាប់យុវជន តរុណវ័យ។ យោងតាមលោកស្រី ស៊ីទី ហារ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមប៉ុន្តែបង្កប់ហានិភ័យឆបោកអនឡាញ។ ដូច្នោះហើយ ក្រុម ហ្សាឡូ ត្រូវបានបង្កើតឡើងដើម្បីចែករំលែកព័ត៌មានត្រឹមត្រូវនិងប្រកាស់អាសន្នល្បិចកលបោកប្រាស់។
ក្រៅពីនោះ បណ្តាកិច្ចឃោសនាប្រធានបទអំពីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានសុវត្ថិភាពត្រូវបានរៀបចំឡើង។ សមណស័ក្ដិ អ្នកមុខអ្នកការសាសនាតែងតែរំលឹកសាសនិកជនជារឿយៗ កុំឱ្យជឿឬចែករំលែកព័ត៌មានដែលមិនទាន់បានពិនិត្បញ្ជាក់។ អាស្រ័យហេតុដូច្នេះ ការងារឃោសនាដំណាក់កាល ២០២១ - ២០២៦ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើនហើយ។
គណៈតំណាងនៅតែបន្តដើរតួនាទីជាស្ពានមេត្រី ផ្លាស់ប្តូរថ្មីទម្រង់ឃោសនានៅលើវេទិកាឌីជីថល។ លោកស្រី ស៊ីទី ហារ៉ា បានចែករំលែកបំណងចង់អាជ្ញាធរនឹងបន្តបង្កើតលក្ខខណ្ឌដើម្បីសមណស័ក្ដិ អ្នកមុខអ្នកការសាសនាចូលរួមកាន់តែស៊ីជម្រៅក្នុងការងារផ្សព្វផ្សាយផ្នែកច្បាប់។ ឆ្លងតាមរយៈនោះ ជួយបងប្អូនជនជាតិថែរក្សាអត្តសញ្ញាណផង អភិវឌ្ឍសេដ្ឋកិច្ច - សង្គមផង៕
ផលិតដោយ៖ អានហៀវ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ