ដើម្បីប្រជាជនគ្រប់រូបបានទទួលយកច្បាប់
នៅខេត្ត ស៊ើនឡា គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកកំពុងជំរុញការប្រើបច្ចេកវិទ្យាព័ត៌មាននិងបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាយក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ អប់រំច្បាប់។ វិធីធ្វើនេះជួយធ្វើពិពិធកម្មវិធីសាស្ត្រចែករំលែកដើម្បីប្រជាជនអាចទទួលបានកាន់តែឆាប់រហ័ស ងាយស្រួលនិងងាយយល់ថែមទៀត។
ទន្ទឹមនឹងទម្រង់ប្រពៃណី កម្មាភិបាលមូលដ្ឋាននិងកងទ័ពការពារព្រំដែនបានប្រើបញ្ញាសិប្បនិម្មិតផលិតវីដេអូខ្លី រូបភាពភស្ដុតាងជំនួយចក្ខុវិញ្ញាណ។ ព្រមទាំង ស្ថាប័នទាំងឡាយរក្សាគេហទំព័រព័ត៌មានអេឡិចត្រូនិច រួមបញ្ចូលលេខកូដ QR នៅតាមចំណុចប្រជុំជីវភាពសហគមន៍។
ឆ្លងតាមរយៈនោះ បរិវត្តកម្មឌីជីថលកំពុងបង្កើតវិធីនាំយកច្បាប់ពីមួយជំហានទៅមួយជុំហានឱ្យកាន់តែជិតប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយថែមទៀត។ ការគួបផ្សំបច្ចេកវិទ្យាជាមួយនឹងការឃោសនាដោយផ្ទាល់ជួយឱ្យខ្លឹមសារច្បាប់កាន់តែងាយស្រួលក្នុងការចងចាំនិងងាយអនុវត្តថែមទៀត។
ការប្រើបច្ចេកវិទ្យាផ្សារភ្ជាប់ជាមួយនឹងការត្រួតពិនិត្យព័ត៌មាន
ច្បាប់ស្តីពីការផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបំពេញបន្ថែមគោលនយោបាយផ្តល់អាទិភាពលើកទឹកចិត្តដល់ការផ្សព្វផ្សាយច្បាប់ឆ្លងតាមរយៈប្រព័ន្ធឌីជីថល បណ្តាញសង្គមនិងបញ្ញាសិប្បនិម្មិត។ ស្របពេលនោះដែរ ច្បាប់បង្កើតទួនាទានៃវិបផតថលច្បាប់ជាតិប្រើប្រាស់រួម។
ដើម្បីគោលនយោបាយឆាប់បានអនុវត្តទៅក្នុងជីវភាពជាក់ស្តែង បរិវត្តកម្មឌីជីថលត្រូវការជំរុញយ៉ាងខ្លាំងក្លានៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំថែមទៀត។ ការគួបផ្សំប្រព័ន្ធឌីជីថលជាមួយនឹងការគ្រប់គ្រងទិន្នន័យយ៉ាងតឹងរ៉ឹងគឺតម្រូវការដ៏សំខាន់ដើម្បីលើកកម្ពស់បំណិនឌីជីថល។
វាយតម្លៃអំពីបញ្ហានេះ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ង្វៀន ថាញ់ង៉ុក ថ្លែងថា៖ ច្បាប់ស្តីពីការផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ មានចំណុចថ្មីៗ ជាច្រើនមានលក្ខណៈស្ទុះផ្លោះ ផ្លាស់ប្តូរពីផ្នត់គំនិតផ្តល់ព័ត៌មានតែមួយមុខងាកទៅបង្កើតល័ក្ខខ័ណ្ឌដើម្បីប្រជាជន សហគ្រាសម្ចាស់ការចូលមើល ស្វែងយល់អំពីច្បាប់៕
ផលិតដោយ៖ ថេឌាន់ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ