ដំណាក់កាល ២០២១ - ២០២៥ កត់សម្គាល់សមិទ្ធផលនានា ប៉ុន្តែការអនុវត្តកម្មវិធីទាំងបីទន្ទឹមគ្នានោះបង្កឲ្យមានការបែងចែកប្រភពកម្លាំងនិងបែបបទរដ្ឋបាលស្មុគស្មាញនៅមូលដ្ឋាន។ លោកស្រី វូ ហុងប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ធន់ចូវ ឲ្យដឹងថា៖ ដោយសារតែអនុវត្តកម្មវិធីទាំងបីក្នុងពេលតែមួយ ទើបបរិមាណការងារធំ ងាយនាំឲ្យមានការវិនិយោគរាត់រាយ។ ម្ចាស់ឆ្នោតនិងប្រតិភូបានបង្ហាញរាល់ចំណុចរាំងស្ទះផ្នែកច្បាប់និងបានស្នើឲ្យមានវិធានការផ្លាស់ប្តូរស៊ីជម្រៅ។
គោលការណ៍រួមបញ្ចូលកម្មវិធីទាំងបីដំណាក់កាល ២០២៦ - ២០៣៥ នឹងដោះស្រាយស្ថានភាពបែងចែកប្រភពកម្លាំងនិងបែបបទរដ្ឋបាលជាន់ដែន។ លោក ស៊ុង អាលេញ តំណាងប្រតិភូរដ្ឋសភាខេត្ត ឡាវកាយ សន្និដ្ឋានថា៖ នេះជាជំហានផ្លាស់ប្តូរ យ៉ាងច្បាស់លាស់ក្នុងគំនិតបង្កើតច្បាប់ ចេញសេចក្តីសម្រេចនាពេលបច្ចុប្បន្ន។ ការធ្វើវិសោធនកម្មជួយបើកឲ្យយន្តការ បែងចែកដើមទុនតែមួយដុំនិងកាត់បន្ថយការវិនិយោគរាយប៉ាយ។
កាលពីមុន ការខ្វះសុក្រឹតភាពក្នុងលក្ខណៈវិនិច្ឆ័យបានបង្កឱ្យមានការជាន់ដែននិងវិវាទផ្លូវច្បាប់ ធ្វើឱ្យតំបន់ជួបលំបាកប្រឈមនឹងហានិភ័យនៃការបាត់បង់ប្រភពកម្លាំង។ លោក ហ្វាង ង៉ុកឌិញ បានស្នើថា៖ ការប្រគល់សិទ្ធិជ្រើសរើសគំរូនិងសកម្មភាពជាក់ស្តែងសម្រាប់មូលដ្ឋានជួយធានាការវិនិយោគ "ចំកន្លែង ចំតម្រូវការ" ព្រមទាំងពង្រឹងការទទួលខុសត្រូវក្នុងការស្រាយបំភ្លឺផងដែរ។
រដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យ៉ាងលម្អិតអំពីយន្តការអនុវត្តកម្មវិធីបង្រួបបង្រួមក្នុងដំណាក់កាលថ្មីចេញពីប្រភពដើមទុនស្របច្បាប់ជាច្រើន។ លោក ស៊ុង អាលេញ សមាជិករដ្ឋសភាខេត្ត ឡាវកាយ បានស្នើគោលការណ៍ "បីមិន" ធានាបន្តរហូតនៃគោលនយោបាយ៖ មិនផ្តាច់ មិនធ្វើបែបបទឡើងវិញ មិនប៉ះពាល់ប្រជាជន។
ការរួមបញ្ចូលដោះស្រាយបញ្ហាចម្បងអំពីបង្កើតមុខរបរចិញ្ចឹមជីវិត ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពប្រភពកម្លាំងសម្រាប់មូលដ្ឋាននីមួយៗ។ លោក ឡ វៀតផឿង អនុប្រធានគណៈកម្មាធិការកិច្ចការបំណងប្រាថ្នាប្រជាជននិងកិច្ចការឃ្លាំមើលនៃរដ្ឋសភាបានសង្កត់ថា៖ ការរួមបញ្ចូលគ្នានឹងដោះស្រាយបញ្ហាចម្បង ចង់កាត់បន្ថយភាពក្រីក្រប្រកបដោយស្ថិរភាពគឺត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត ចង់មានមុខរបរចិញ្ចឹមជីវិតគឺត្រូវមានហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ភ្លើងអគ្គិសនី ទឹកប្រើប្រាស់ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ចង់លើកកម្ពស់គុណភាពប្រភពកម្លាំងគឺត្រូវវិនិយោគលើវិស័យអប់រំ សុខាភិបាល និងការអភិរក្សវប្បធម៌៕
ផលិតដោយ៖ វៀតតូន
ប្រែសម្រួល៖ អៀងថាន់