បង្រួញគម្លាតស្វែងយល់ច្បាប់ដោយបច្ចេកវិទ្យាឌីជីថល
សេចក្តីសម្រេច ៥៧-NQ/TW របស់ការិយាល័យនយោបាយដាក់ចេញតម្រូវឱ្យផ្លាស់ប្តូរថ្មីការងារផ្សព្វផ្សាយ អប់រំផ្នែកច្បាប់ក្នុងគោលបំណងជំនួយប្រជាជន ជាពិសេសគឺបងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ម្ចាស់ការការពារផលប្រយោជន៍ ទ្រព្យសម្បត្តិនិងបង្ការចៀសវាងប្រព្រឹត្តល្មើសច្បាប់។
យោងតាមលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ឱ្យដឹងថា៖ គ្រឿងរារាំងភាសា សណ្ឋានភាពដីដាច់ស្រយាល ឯកសារសោះកក្រោះនិងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតមានកម្រិតនៅតែជាឧបសគ្គដ៏ធំក្នុងការផ្សព្វផ្សាយឯកសារច្បាប់ដល់ប្រជាជន។
បរិវត្តកម្មឌីជីថលនាំមកនូវវិធីសាស្ត្រស្វែងយល់ថ្មីមានភាពបត់បែនជាងមុនឆ្លងតាមរយៈគេហទំព័រ វីដេអូខ្លី ឯកសារជាពីរភាសាឬប្រលងអនឡាញ តួយ៉ាងដូចជាការប្រលង “ស្វែងយល់រដ្ឋធម្មនុញ្ញនិងច្បាប់” បានទាក់ទាញជិត ២,៦ លាននាក់ចូលរួម។
គួបផ្សំជាមួយបច្ចេកវិទ្យានឹងវិធីសាស្ត្រឃោសនានៅថ្នាក់មូលដ្ឋាន
ទន្ទឹមនឹងបច្ចេកវិទ្យា បណ្តាទម្រង់ដោយផ្ទាល់ឆ្លងតាមរយៈសកម្មភាពសហគមន៍ ឧបករណ៍បំពងសំឡេងរួមជាមួយនឹងតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិនិងអ្នកមានប្រជាប្រិយភាពនៅតែជាស្ពានមេត្រីដ៏សំខាន់ដើម្បីនាំយកច្បាប់ទៅដល់ក្រុមគ្រួសារនីមួយៗ។
លោក ផាន ហុងង្វៀន ឱ្យដឹងថា ក្រសួងយុត្តិធម៌កំពុងកសាងអនុក្រឹត្យលម្អិតអនុវត្តច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ ២០២៦។ ផ្តោតលើមុខសញ្ញាពិសេសដោយឡែក ពង្រឹងការបំពាក់បំប៉នបំណិន ប្រើប្រព័ន្ធឌីជីថលនិងបញ្ញាសិប្បនិម្មិតដើម្បីជំនួយតំបន់លំបាកលំបិន។
បណ្តាមូលដ្ឋានគួរបត់បែនអនុវត្តវិធីសាស្ត្រផ្សព្វផ្សាយដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ (ដូចជាស្កេន QR កូដ ឯកសារសំឡេង ភាសាជនជាតិ) ព្រមទាំងបំប៉នបំណិនឌីជីថលជូនកងជួរឃោសនិកក្នុងគោលបំណងលើកកម្ពស់គុណភាពផ្សព្វផ្សាយ អប់រំច្បាប់នៅថ្នាក់មូលដ្ឋាន៕
ផលិតដោយ៖ ថេឌាន់ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ