សាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ឌិញ ថាញ់ខាង បានក្លាយជាចំណុចភ្លឺក្នុងការលើកកម្ពស់ប្រជាបញ្ញាតំបន់ភ្នំ។ មិនត្រឹមតែគិតគូរតាំងពីអាហារមួយពេលៗ ដំណេកសម្រាប់សិស្សសាលាជនជាតិ កាយ៉ុង ប៉ុននោះទេ សាលាថែមទាំងបញ្ចូលបច្ចេកវិទ្យាព័ត៌មាននិងបំណិនឌីជីថលទៅក្នុងការបង្ហាត់បង្រៀន រួមចំណែកដាស់គំនិតច្នៃប្រឌិតសម្រាប់ប្អូនៗ ទៀតផង។
ផលិតកម្មកសិកម្មក៏កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងតាមទិសដៅប្រើវិទ្យាសាស្ត្រ - បច្ចេកវិទ្យាផ្សារភ្ជាប់ជាមួយនឹងឌីជីថលភាវូបនីយកម្ម។ ជាតួយ៉ាងគឺគំរូតំបន់វត្ថុធាតុដើមកាហ្វេ ទុរេន ក្រូចវល្លិ៍ស្អាតផលិតដោយក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតកសិកម្មបៃតង Tony Farm ដាឡាត និងចំនួន ១២ ក្រុមគ្រួសារធ្វើជាគំរូដាំម្នាស់ Ananas comosus (ប្រភេទម្នាស់ទឹកឃ្មុំ) តាមខ្សែសង្វាក់ចងសម្ព័ន្ធ "មជ្ឈដ្ឋានទាំង ៤" កសាងលេខកូដតំបន់ដាំដុះពីមួយជំហានទៅមួយជំហានជាដើម។
ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅលើភូមិសាស្ត្រឃុំថែមទាំងទៅដល់ផ្ទះនីមួយៗ ណែនាំជួយបងប្អូនជនជាតិ កាយ៉ុង ដំឡើងកម្មវិធីឌីជីថល ប្រើសេវាសាធារណៈអនឡាញ ។ល។ យ៉ាងសកម្ម។ អាស្រ័យហេតុដូច្នោះគម្លាតឌីជីថលត្រូវបានបង្រួញបន្តិចម្តងៗ ជួយប្រជាជនតំបន់ភ្នំ ស៊ើនតីថឿង មានជំនឿចិត្តឈានចូលយុគសម័យឌីជីថលជាមួយប្រទេសទាំងមូល៕
អត្ថបទនិងរូបថត៖ ឌិញហឿង
ប្រែសម្រួល៖ យ័ញលើយ