អ្នកយកព័ត៌មាននៃកាសែត ព័ត៌មាន និងជនជាតិ បានជួបពិភាក្សាជាមួយនឹងសមាជិករដ្ឋសភា ង្វៀន ធីវៀតង៉ា សមាជិករដ្ឋសភាទីក្រុង ហាយផុង អំពីបញ្ហានេះ។
ជម្រាបលោកស្រី សូមអញ្ជើញលោកស្រីវាយតម្លៃអំពីស្ថានភាពជាក់ស្តែងការងារអប់រំ ផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនាពេលបច្ចុប្បន្ននេះ? តើអ្វីជាឧបសគ្គធ្វើឱ្យគោលនយោបាយច្បាប់មិនទាន់បានជ្រួតជ្រាបស៊ីជម្រៅទៅក្នុងជីវភាពបរិស្ថានសិក្សារៀនសូត្រនៅតាមតំបន់ទាំងនេះ ដែរលោកស្រី?
ឧបសគ្គធំបំផុតគឺគម្លាតរវាងវិធីសាស្ត្រផ្សព្វផ្សាយនិងស្ថានភាពជាក់ស្តែង។ ចំណេះដឹងត្រូវការប្តូរទៅជាសមត្ថភាពការពារខ្លួនឯង។
ត្រូវស្វែងយល់តាំងពីក្រុមនីមួយៗ ដើម្បីមានវិធីសាស្ត្រអប់រំសមស្រប ជួយឱ្យសិស្សឆ្លើយសំណួរអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួន។
សិស្ស និស្សិតតំបន់ជនជាតិភាគតិចមានលក្ខណៈពិសេសដោយឡែកអំពីភាសា ទំនៀមទម្លាប់ និងលក្ខខណ្ឌទទួលព័ត៌មាន បើតាមលោកស្រីសមាជិករដ្ឋសភា តើធ្វើដូចម្តេចដើម្បីផ្លាស់ប្តូរខ្លឹមសារច្បាប់ទៅជាគំរូអប់រំជំនួយចក្ខុវិញ្ញាណ រស់រវើកក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពទទួលយកសម្រាប់ប្អូនៗ?
ចូរចាប់ផ្តើមពីករណីថ្ងៃធម្មតាៗ ដូចជារៀបការមិនទាន់គ្រប់អាយុ ឬសម្លុតធ្វើបាបដើម្បីឱ្យប្អូនៗ ជ្រើសរើសវិធីចាត់ការដោយខ្លួនឯង។
ទម្រង់ទស្សនីយភាវូបនីយកម្ម ឯកសារពីរភាសា និងការទុកឱ្យសិស្សសាលាចូលរួមផលិតវីដេអូនឹងលើកកម្ពស់ប្រសិទ្ធភាព។
ដើម្បីឱ្យការងារឃោសនាច្បាប់ក្នុងសាលារៀនតំបន់ជនជាតិភាគតិចមិនមែនមានលក្ខណៈតែសម្បកក្រៅឬ "វាយស្គរចោលអន្លូង" បើតាមលោកស្រីសមាជិករដ្ឋសភា តើរដ្ឋសភា និងរដ្ឋាភិបាលត្រូវការមានយន្តការ គោលនយោបាយផ្លាស់ប្តូរខ្លាំងក្លាណាខ្លះ?
រដ្ឋាភិបាលចាំបាច់ចាត់ចែងថវិកាជាប្រចាំ បែងចែកឱ្យបានសមស្របជាមួយតំបន់ជ្រៅ តំបន់ឆ្ងាយដើម្បីទិញសម្ភារៈសិក្សា។
ត្រូវការបំប៉នធនធានមនុស្ស និងធ្វើឱ្យសុក្រឹតយន្តការគ្រប់គ្រង ដើម្បីវាស់វែងប្រសិទ្ធភាពឧបត្ថម្ភសិស្សសាលា។
បច្ចុប្បន្ននេះ ស្ថានភាពរៀបការមុនអាយុកំណត់ រៀបការរវាងញាតិលោហិត ឬហានិភ័យផ្លូវច្បាប់លើបណ្តាញសង្គម នៅតែជាបញ្ហាប្រឈមចំពោះយុវជន តរុណវ័យតំបន់ភ្នំ។ តើលោកស្រីសមាជិករដ្ឋសភាមានសំណើអ្វីខ្លះអំពីការរួមបញ្ចូលមេរៀនច្បាប់មានលក្ខណៈសម្គាល់ដឹង និងការការពារខ្លួនឯងចូលទៅក្នុងកម្មវិធីក្នុងក្របខ័ណ្ឌ ក៏ដូចជាកម្មវិធីក្រៅកម្មវិធីសិក្សាសម្រាប់សិស្សសាលាតំបន់បងប្អូនជនជាតិភាគតិច?
ត្រូវការកសាងមេរៀនតាមលំដាប់លំដោយនៃការសម្គាល់ដឹងហានិភ័យ អនុវត្តការដោះស្រាយនិងការស្វែងរកអ្នកជំនួយ។
បរិយាកាសសាលារៀនត្រូវតែបង្កើតឱ្យមានទំនុកចិត្ត ដើម្បីឱ្យប្អូនៗ ហ៊ានបញ្ចេញសំឡេងនៅពេលជួបហានិភ័យ។
សូមគោរពអរគុណលោកស្រី!
ផលិតដោយ៖ លេវ៉ឹន
ប្រែសម្រួល៖ ចន្ថា