គំរូទាំងនេះសំដៅផ្លាស់ប្តូរវិធីសាស្រ្តប្រើសេវាសាធារណៈ ជួយប្រជាជនមិនត្រឹមតែទទួលបានការឧបត្ថម្ភក្នុងការដោះស្រាយនីតិវិធីប៉ុននោះទេថែមទាំងធ្វើជាម្ចាស់លើប្រតិបត្តិការនានានៅលើប្រព័ន្ធអេឡិចត្រូនិចពីមួយជំហានទៅមួយជំហានទៀតផង។
ពីតម្រូវការជាក់ស្តែងរហូតដល់ប្រព័ន្ធឌីជីថលដែលងាយស្រួលប្រើ
មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ហ៊ឹងឡុង ទទួលចំនួនសំណុំឯកសារយ៉ាងច្រើនជារៀងរាល់ខែ តម្រូវឱ្យហេដ្ឋារចនាសម្ព័ន្ធនិងកម្លាំងមនុស្សប្រតិបត្តិការជាបន្តបន្ទាប់។ ក្នុងគោលបំណងដោះស្រាយស្ថានភាពជាក់ស្តែងនេះ មូលដ្ឋានដាក់ដំណើរការប្រព័ន្ធបរិវត្តកម្មឌីជីថលនិងស្ថានីយ៍សេវាឌីជីថលដំណើរការ ២៤/៧។
ប្រព័ន្ធបរិវត្តកម្មឌីជីថលត្រូវបានរចនាឡើងងាយស្រួលយល់ បំពាក់ទៅដោយអេក្រង់ឆ្លាតវៃដែលអាចធ្វើអន្តរកម្មបាន ឧបករណ៍ស្កេននិងទូព័ត៌មានអេឡិចត្រូនិចបញ្ចូលប្រព័ន្ធជំនួយការនិម្មិតដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នៅទីនេះ ប្រជាជនបានជំនួយសេវាសាធារណៈនិងកម្មវិធី VneID ដោយផ្ទាល់។
លោក ថៃ គ្វក់កឿង អនុប្រធានមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ហ៊ឹងឡុង បញ្ជាក់គោលដៅយកប្រជាជនជាគោលដើម្បីលើកកម្ពស់បំណិនឌីជីថលសហគមន៍។ ក្រៅពីនោះ ស្ថានីយសេវាឌីជីថលដំណើរការ ២៤/៧ ជួយបើកទូលាយសមត្ថភាពប្រើសេវាកម្មក្រៅម៉ោងធ្វើការ។
យុទ្ធជនឌីជីថលរួមដំណើរ កសាងប្រជាពលរដ្ឋឌីជីថលពីមួយជំហានទៅមួយជំហាន
កងជួរយុទ្ធឌីជីថលណែនាំប្រជាជនប្រើប្រាស់សេវាសាធារណៈនិងកម្មវិធី VNeID ដោយផ្ទាល់ក្នុងគោលបំណងលើកកម្ពស់បំណិនឌីជីថល។ លោកស្រី ឌិញ ធីផឿងថាវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ហ៊ឹងឡុង រំពឹងថាវិធានការនេះជំរុញអត្រាប្រើប្រាស់សំណុំឯកសារអនឡាយទាំងអស់។
ប្រព័ន្ធបានកត់ត្រាអត្រាប្រើប្រាស់សំណុំឯកសារអនឡាយសម្រេចបានចំនួន ៩៧,៨៨% និងដំណើរការត្រឹមត្រូវតាមកាលកំណត់ចំនួន ៩៩%។ មូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធបរិវត្តកម្មឌីជីថលជាបន្តតាមទិសស្លោកនៅជិតប្រជាជន មានប្រយោជន៍ជាក់ស្តែងនិងមានប្រសិទ្ធភាព។
វិធីធ្វើរបស់ ហ៊ឹងឡុង ផ្សារភ្ជាប់ឧបករណ៍ទំនើបជាមួយនឹងការណែនាំលម្អិតជូនតាំងពីក្រុមមុខសញ្ញានីមួយៗ។ ឆ្លងតាមរយៈនោះ ប្រជាជនផ្លាស់ប្តូរបន្តិចម្តងៗ ពីតួនាទីទទួលបានជំនួយមកប្រតិបត្តិការលើប្រព័ន្ធអេឡិចត្រូនិចដោយខ្លួនឯង៕
អត្ថបទទី ៣៖ កសាងអនុសងា្កត់ឌីជីថលតាំងពីកិច្ចការតូចៗ មានប្រយោជន៍ជាក់ស្តែង
ផលិតដោយ៖ ម៉ាញ់លិញ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ