សំដៅកសាងប្រព័ន្ធអភិបាលកិច្ចផ្នែកច្បាប់ឆ្លាតវៃ
គម្រោងការសំដៅកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យផ្នែកច្បាប់ជាតិ “ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាត រស់រវើក ឯកភាព ប្រើប្រាស់រួម” ប្រើបច្ចេកវិទ្យាទំនើបនិងបញ្ញាសិប្បនិម្មិត AI ក្នុងគោលបំណងផ្លាស់ប្តូរថ្មីការងារកសាង អនុវត្តច្បាប់ អភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចផ្នែកច្បាប់ឆ្លាតវៃនិងបង្កើតឧត្តមភាពប្រកួតប្រជែងជាតិ។
គោលដៅដល់ឆ្នាំ ២០២៧ គឺរៀបចំរចនាសម្ព័ន្ធមូលដ្ឋានទិន្នន័យជាតិអំពីច្បាប់ឡើងវិញ ធានា ១០០% ឯកសារបទដ្ឋានច្បាប់់់់ជាទម្រង់ម៉ាស៊ីនអាន ព្រមទាំងឌីជីថលភាវូបនីយកម្ម ១០០% សំណុំរឿងកសារឯកសារបទដ្ឋានច្បាប់់់់អនុម័តពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥។
ការកសាងក្រាហ្វពុទ្ធិផ្នែកច្បាប់ជាតិ
ដំណាក់កាល ២០២៨ - ២០៣០ គម្រោងការកសាងរួចរាល់ឃ្លាំងទិន្នន័យច្បាប់ប្រមូលផ្តុំរួមបញ្ចូល ១០០% ប្រភពទិន្នន័យពីក្រសួង ផ្នែក មូលដ្ឋាននិងបង្កើតក្រាហ្វពុទ្ធិផ្នែកច្បាប់ជាតិជំនួយការឆែកមើល វិភាគ ប្រើប្រាស់ទិន្នន័យវៃឆ្លាត។
ទន្ទឹមនឹងនោះ ការអភិវឌ្ឍប្រព័ន្ធ ឧបករណ៍ឆែកមើល ប្រើប្រាស់ទិន្នន័យនឹងបង្កើតល័ក្ខខ័ណ្ឌងាយស្រួលជូនប្រជាជន សហគ្រាសចូលប្រើព័ត៌មាន ជួយកាត់បន្ថយការចំណាយ បង្កើនភាពបើកចំហ តម្លាភាពនិងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់។
វិសាលភាពទិន្នន័យ
វិសាលភាពទិន្នន័យត្រូវបានកំណត់តាមប្រព័ន្ធអេកូឡូស៊ីគ្របដណ្តប់លើ “វដ្តជីវិត” ទាំងមូលនៃឯកសារបទដ្ឋានច្បាប់់់់ អាទិភាពរួមបញ្ចូលក្រុមទិន្នន័យដើមពីស្ថាប័ន មូលដ្ឋានហើយបើកទូលាយវិសាលភាពឆ្លើយតបតម្រូវការអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត។
គម្រោងការដាក់ចេញភារកិច្ចចំណុចស្នូលរួមមានធ្វើឱ្យសុក្រឹតក្របខ័ណ្ឌច្បាប់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្មទិន្នន័យ បណ្តុះបណ្តាលធនធានមនុស្ស ប្រើប្រាស់សេវាកម្មឌីជីថល ធានាសន្តិសុខអ៊ីនធឺណិតនិងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ការកសាង អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យារបស់មូលដ្ឋានទិន្នន័យខ្នាតធំអំពីផ្នែកច្បាប់តាមការតម្រង់ទិសដៅ “AI first”
ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យខ្នាតធំអំពីច្បាប់ដាក់នៅមជ្ឈមណ្ឌលទិន្នន័យជាតិ ធានាការរក្សាទុក ភ្ជាប់ទូទាំងប្រទេសនិងប្រើ AI បម្រើការគ្រប់គ្រងរដ្ឋជាមួយសេវាកម្មច្បាប់តាមបែបឌីជីថល។
គម្រោងការអភិវឌ្ឍបច្ចេកវិទ្យាតាមការតម្រង់ទិសដៅ "AI-First" បង្កើតប្រព័ន្ធប្រមូលផ្តុំ បមាណីយកម្ម ព្យាករណ៍ ព្រមទាំងរក្សាប្រតិបត្តិការប្រព័ន្ធទៀតទាត់ សុវត្ថិភាពនិងធ្វើការសម្អាត រួមបញ្ចូលទិន្នន័យច្បាប់ជាប្រចាំ។
បម្រើការអភិវឌ្ឍបណ្តាកម្មវិធី AI ក្នុងវិស័យច្បាប់
ការងារឌីជីថលភាវូបនីយកម្មសំណុំរឿងកសាងឯកសារបទដ្ឋានច្បាប់់់់ត្រូវបានអនុវត្តពីដំណាក់កាលចងក្រងរហូតដល់អនុម័តឆ្លង ចំពោះមុខអនុវត្តចំពោះបណ្តាឯកសារពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥ ហើយប្រមូលទិន្នន័យឆ្លងតាមរយៈភ្ជាប់ដោយស្វ័យប្រវត្តិឬដោយដៃ។
ការកសាងនិងអាប់ដេតក្រាហ្វពុទ្ធិផ្នែកច្បាប់ដើរតួនាទីជាមូលដ្ឋានគ្រឹះពុទ្ធិបម្រើការវិភាគ ឆែកមើលអត្ថន័យវាក្យសព្ទនិងអភិវឌ្ឍបណ្តាកម្មវិធីបញ្ញាសិប្បនិម្មិត AI ជំនាញស៊ីជម្រៅក្នុងវិស័យច្បាប់។
ប្រើប្រាស់ទិន្នន័យផ្នែកច្បាប់ជំរុញការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋសេវាកម្មឌីជីថល
មូលដ្ឋានទិន្នន័យខ្នាតធំអំពីច្បាប់ក្លាយជាហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់រួមសម្រាប់វិបផតថលច្បាប់ជាតិ ជួយបើកទិន្នន័យ ចែករំលែកជូនប្រជាជន សហគ្រាសនិងផ្គត់ផ្គង់ឃ្លាំងពុទ្ធិបមាណីយកម្មជាទម្រង់ម៉ាស៊ីនអានសម្រាប់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI។
ការសិក្សាមូលដ្ឋានច្បាប់និងវាយតម្លៃផលប៉ះពាល់ដើម្បីស្នើយន្តប្រមូលថ្លៃសេវាប្រើប្រាស់ចំពោះអង្គការ សហគ្រាសអភិវឌ្ឍផលិតផលពាណិជ្ជកម្មក្នុងគោលបំណងធានាថវិការក្សា ប្រតិបត្តិការរយៈពេលយូរអង្វែងជាប្រចាំ៕
ទីភ្នាក់ងារព័ត៌មានវៀតណាម - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ