យោងតាមលោក ជូ ធុកដាត អនុប្រធាននាយកដ្ឋាននវានុវត្តន៍ (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា)៖ ការជំរុញឧស្សាហូបនីយកម្ម ទំនើបកម្មកសិកម្មយ៉ាងខ្លាំងក្លានឹងទទួលបានជោគជ័យលុះត្រាតែប្រើវិទ្យាសាស្ត្របច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លេ ស៊ន់ឌិញ៖ កម្មវិធីអនុវត្តចំនួន ៥៥១ គម្រោង កសាងចំនួន ១.៤២៦ គំរូដោយមានតម្លៃសេដ្ឋកិច្ចកើនឡើងជាមធ្យមជាង ៣០%។
អាជីវកម្មដឹកនាំសម្រេចបានចំនួន ៧០,៧% រួមជាមួយនឹងកសិករជាង ៨២.០០០ លើកនាក់បានហ្វឹកហ្វឺន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជនបទ។
ពីការផ្ទេរបច្ចេកវិទ្យាដល់ការបង្កើតមុខរបរចិញ្ចឹមជីវិត
លោកស្រី ផាន ធុយហៀន វិទ្យាធិការិនីរងនៃវិទ្យាស្ថានសារធាតុថ្នាំឱ្យដឹងថា៖ កម្មវិធីបង្កើតតំបន់ដាំដុះរុក្ខជាតិឱសថប្រមូលផ្តុំ ជួយប្រជាជនផ្លាស់ប្តូរការអនុវត្តផលិតកម្មប្រពៃណី។
លោក ប៊ូយ យុយង៉ុក វិទ្យាធិការនៃវិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្មព្រៃឈើឧបត្ថម្ភអាជីវកម្មក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យាឈើ ខណៈពេលក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមឃ្មុំ តាមដាវ ក្នុងមួយឆ្នាំបង្កើនទិន្នផលទឹកឃ្មុំឡើងដល់ ៣៦ គីឡូក្រាមក្នុងមួយហ្វូង។
បណ្ឌិត ង្វៀន វ៉ាន់ទិញ នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍផ្កា រុក្ខជាតិលម្អចែករំលែកថា៖ តម្លៃធំបំផុតគឺស្ថិតនៅក្នុងការផ្ទេរទំនុកចិត្ត ជួយប្រជាជនក្លាយជាអ្នកមាននៅស្រុកកំណើត។
បង្វែរពីកសាងគំរូទៅដោះស្រាយបញ្ហាអភិវឌ្ឍ
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លេ ស៊ន់ឌិញ លើកឡើងថា៖ ជោគជ័យដ៏ធំបំផុតគឺការនាំវិទ្យាសាស្ត្រឱ្យកាន់តែជិតស្និទ្ធទៅនឹងប្រជាជន ប្រែក្លាយពុទ្ធិឱ្យទៅជាទិន្នផលនិងមុខរបរចិញ្ចឹមជីវិត។
អនុរដ្ឋមន្ត្រីបានលើកឡើងថា៖ ដំណាក់កាលខាងមុខត្រូវការបង្វែរពីឧបត្ថម្ភគំរូទៅដោះស្រាយបញ្ហានៅមូលដ្ឋាននិងអភិវឌ្ឍខ្សែច្រវាក់តម្លៃ។
លោកបណ្ឌិត ង្វៀន វ៉ាន់ទិញ នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍផ្កា រុក្ខជាតិលម្អចង់ឱ្យមានកម្មវិធីបន្តវេនដើម្បីសាយភាយលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រឱ្យកាន់តែទូលំទូលាយជាបន្តថែមទៀត៕
ផលិតដោយ៖ HL - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ