នៅឃុំ ធន់ណាម កន្លែងមានបងប្អូនជនជាតិ ចាម រស់នៅកុះករ ក្រុមបច្ចេកវិទ្យាឌីជីថល សហគមន៍ និងនគរបាលឃុំបានខិតខំ "ដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ" ណែនាំប្រជាជន ជាពិសេសគឺមនុស្សវ័យចំណាស់បើកដំណើរការគណនី កំណត់អត្តសញ្ញាណអេឡិចត្រូនិច រួមបញ្ចូលប័ណ្ណធានារ៉ាប់រងសុខភាព សៀវភៅសុខភាពអេឡិចត្រូនិចជាដើមចូលទៅក្នុង VNeID។
រហូតមកទល់ពេលនេះ ប្រជាជនស្ទើរតែទាំងអស់ ចាប់ពីអាយុ ៦ ឆ្នាំឡើងទៅនៅក្នុងឃុំបាន បើកដំណើរការ VNeID ធ្វើបច្ចុប្បន្នភាពកម្មវិធី VNeID កម្រិត ២ ជោគជ័យ។ ជំនួសឱ្យការចំណាយពេលធ្វើដំណើរទៅមក បច្ចុប្បន្នមាមីងបងប្អូនអាចដោះស្រាយនីតិវិធីរដ្ឋបាល បង់ពន្ធ និងទូទាត់វិក្កយបត្រភ្លើងអគ្គិសនី ទឹកបានយ៉ាងងាយស្រួលឆ្លងតាមរយៈសេវា អនឡាញ។
នាពេលខាងមុខ ឃុំបន្តរៀបចំវគ្គហ្វឹកហ្វឺនអំពីការប្រើបច្ចេកវិទ្យា និងប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពចំនួន ១៤ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍។ មូលដ្ឋានប្រឹងប្រែងរហូតដល់ឆ្នាំ ២០៣០ ប្រជាជនប្រហែន ៨០% សម្រេចបានបំណិនឌីជីថលមូលដ្ឋាន និងចំនួន ៦០% ក្រុមគ្រួសារប្រើប្រាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់៕
អត្ថបទ និងរូបថត៖ កុងធឺ
បញ្ចូលទិន្ន័យ៖ អៀងថាន់