ឆ្លើយបទសម្ភាសន៍អំពីបញ្ហានេះជាមួយអ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិ លោកស្រីសមាជិករដ្ឋសភា ជីលប៊្រី (គណៈប្រតិភូសមាជិករដ្ឋសភាខេត្ត ឡឹមដុង) សង្កត់ធ្ងន់ថា៖ ចង់អភិវឌ្ឍប្រកបដោយចីរភាព ទន្ទឹមនឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច ការលើកកម្ពស់ស្មារតីយល់ដឹងប្រជាពលរដ្ឋ បំពាក់បំប៉នលទ្ធភាពការពារដោយខ្លួនឯងឱ្យជំនាន់ក្មេងៗ នៅតាមភូមិនិគមគឺជាភារកិច្ចមានលក្ខណៈយុទ្ធសាស្ត្រ យូរអង្វែង។
ជម្រាបសួរលោកស្រីសមាជិករដ្ឋសភា ជីលប៊្រី ជាអ្នកជិតស្និទ្ធនិងតំណាងឱ្យម្ចាស់ឆ្នោតតំបន់ជនជាតិភាគតិចខេត្ត ឡឹមដុង តើបច្ចុប្បន្ននេះលោកស្រីសមាជិករដ្ឋសភាវាយតម្លៃអំពីសារៈសំខាន់ក៏ដូចជាការងារអប់រំច្បាប់ជាក់ស្តែងសម្រាប់សិស្សសាលា និស្សិតជនជាតិភាគតិចតំបន់ភ្នំយ៉ាងដូចម្តេច?
ខ្ញុំគិតថាការអប់រំផ្នែកច្បាប់គឺជាកិច្ចការដ៏សំខាន់យ៉ាងខ្លាំងដើម្បីជំនាន់ក្មេងៗ អភិវឌ្ឍប្រកបដោយស្ថិរភាព។
នៅខេត្ត ឡឹមដុង ការងារនេះនៅតែជួបការលំបាកលំបិននៅតំបន់ជ្រៅដោយសារតែឧបសគ្គទំនៀមទម្លាប់និងសមត្ថភាពទទួលបានព័ត៌មាននិងប្រើភាសា វៀតណាម។
ដូច្នេះ តើអ្វីទៅជាការលំបាក ឧបសគ្គធំបំផុតនៅពេលនាំយកច្បាប់មកកាន់ជំនាន់ក្មេងៗ ជនជាតិភាគតិចហើយតើត្រូវការផ្លាស់ប្តូរវិធីសាស្រ្តដោះស្រាយដូចម្តេចខ្លះដើម្បីសម្រេចបានប្រសិទ្ធភាពកាន់តែជាក់ស្តែងថែមទៀតដែរលោកស្រី?
ឧបសគ្គធំបំផុតគឺខ្លឹមសារសោះកក្រោះនិងគម្លាតជីវភាពពិត។
យើងត្រូវផ្លាស់ប្តូរវិធីសាស្រ្តថ្មីឆ្លងតាមរយៈទស្សនីយកម្ម ឯកសារពីរភាសានិងលើកស្ទួយតួនាទីអ្នកមានប្រជាប្រិយភាព។
បច្ចុប្បន្ននេះ បញ្ហាទាំងឡាយដូចជារៀបការមុនអាយុកំណត់ រំលោភបំពានការគ្រប់គ្រងការពារព្រៃឈើ ឬកអន្ទាក់តាមអ៊ីនធឺណិតនៅតែជាកង្វល់នៅតំបន់ភ្នំ។ តើការអប់រំផ្នែកច្បាប់ត្រូវការផ្តោតចំណុចស្នូលអ្វីខ្លះដើម្បីដោះស្រាយស្ថានភាពទាំងនេះប្រកបដោយប្រសិទ្ធភាព ដែរលោកស្រី?
ត្រូវការផ្តោតលើការទប់ស្កាត់រៀបការមុនអាយុកំណត់ ការពារព្រៃឈើនិងសុវត្ថិភាពតាមអ៊ីនធឺណិត។
គោលដៅគឺជួយសិស្សសាលាឱ្យយល់អំពីច្បាប់ ជឿជាក់លើតម្លៃច្បាប់និងរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង។
សូមគោរពថ្លែងអំណរគុណលោកស្រី!
ផលិតដោយ៖ លេវ៉ឹន - កាសែតព័ត៌មាននិងជនជាតិភាគតិច
ប្រែសម្រួល៖ ពេជពិសិដ្ឋ