ផ្តើមពីការតាមដាននិងស្តាប់មតិម្ចាស់ឆ្នោតជាក់ស្តែង សមាជិករដ្ឋសភា ជីលប៊្រី គណៈប្រតិភូសមាជិករដ្ឋសភាខេត្ត ឡឹមដុង បានមានកិច្ចសន្ទនាជាមួយអ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិអំពីសំណើយុទ្ធសាស្ត្រ រួមជាមួយនឹងផ្ញើវាចាទឹកចិត្តដល់ជំនាន់ក្មេងៗ។
ផ្តើមពីការតាមដាននិងស្តាប់មតិម្ចាស់ឆ្នោតជាក់ស្តែងនៅតាមសម័យប្រជុំរដ្ឋសភាក៏ដូចជាឆ្លងតាមរយៈការអនុវត្តកម្មវិធីគោលដៅជាតិនានា លោកស្រីបានមានសំណើ អនុសាសន៍អ្វីខ្លះអំពីយន្តការ គោលនយោបាយក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច?
បើតាមខ្ញុំ ចង់លើកកម្ពស់គុណភាពអប់រំផ្នែកច្បាប់តម្រូវឱ្យមានយន្តការសមស្រប ប្រភពកម្លាំងមានស្ថិរភាព រួមជាមួយនឹងកងជួរមានលទ្ធភាពគ្រប់គ្រាន់។ ព្រោះហេតុដូច្នោះ ចាំបាច់ត្រូវកែលម្អគោលនយោបាយ ជៀសវាងវិនិយោគពាសពេញនិងបង្កើនលទ្ធភាពជូនកងជួរគ្រូបង្រៀន។
ស្របពេលនោះដែរ ការធ្វើបមាណីយកម្មឯកសារនិងពិពិធកម្មវិធីសាស្រ្តផ្សព្វផ្សាយគឺជារឿងបន្ទាន់ជីទីបំផុត។ ត្រូវការប្រើបច្ចេកវិទ្យា ប្រើប្រាស់ឯកសារជាពីរភាសាដើម្បីវាស់វែងកម្រិតយល់ដឹងនិងស្មារតីអនុលោមតាមច្បាប់ពិតប្រាកដរបស់សិស្សសាលា។
ក្នុងនាមជាសមាជិករដ្ឋសភា តើលោកស្រីនឹងអនុវត្តភារកិច្ចជាក់លាក់យ៉ាងណាខ្លះក្នុងការងារត្រួតពិនិត្យ?
ខ្ញុំនឹងបន្តតាមដានការអនុវត្តគោលនយោបាយយ៉ាងដិតដល់នៅកម្រិតមូលដ្ឋាន។ ស្របពេលនោះដែរ ខ្ញុំស្តាប់ចិត្តគំនិតពីម្ចាស់ឆ្នោត គ្រូបង្រៀននិងសិស្សសាលាដើម្បីលើកជូនរដ្ឋសភានិងរដ្ឋាភិបាលទាន់ពេលវេលា។
លើសពីនោះ ដោយមានតួនាទីកសាងច្បាប់និងស្នើគោលនយោបាយ ខ្ញុំចង់ស្ថាប័នមានសមត្ថកិច្ចចំណាយការយកចិត្តទុកដាក់ស័ក្តិសម។ វិនិយោគលើជំនាន់ក្មេងៗ គឺជាការវិនិយោគឱ្យប្រភពកម្លាំងនិងការអភិវឌ្ឍប្រកបដោយចីរភាព។
ដូច្នេះ តើលោកស្រីមានផ្ញើសារអ្វីខ្លះដល់សិស្ស និស្សិតជនជាតិភាគតិចក្នុងដំណើរសិក្សារៀនសូត្រនិងហាត់ពត់ស្មារតីគោរពច្បាប់ដែរលោកស្រី?
ខ្ញុំចង់ផ្ញើវាចាដល់អ្អូនៗ សិស្សសាលាចូរមានមោទកភាពអំពីវប្បធម៌ប្រពៃណី ខិតខំឆ្លងផុតការលំបាកដើម្បីសិក្សារៀនសូត្រ។ ប្អូនៗ ម្នាក់ៗ ត្រូវតែគោរពច្បាប់ឱ្យបានសកម្ម ការពារខ្លួនឯងនិងស្វែងរកការជំនួយនៅពេលជួបនឹងហានិភ័យ។
សិស្សសាលាគ្រប់រូបចូរជាឃោសនិកដ៏សកម្មនៅក្នុងគ្រួសារនិងភូមិនិគម។ ស្រុកកំណើតតែងតែត្រូវការយុវជនដែលមានពុទ្ធិ មានសមត្ថភាព ចេះប្រែក្លាយក្តីសុបិន្តទៅជាទង្វើជាក់ស្តែងដោយចាប់តាំងពីការតូចតាចបំផុត៕
សូមគោរពថ្លែងអំណរគុណលោកស្រី!
ផលិតដោយ៖ លេវ៉ឹន - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ